គៀវ៖ ប្រភពព័ត៌មានពីមន្ត្រីម្នាក់ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យបានចាប់ផ្តើម ជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol ដែលជាទីក្រុងកំពង់ផែក្នុងទីក្រុង Donetsk នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Donetsk លោក Pavlo Kyrylenko បានសរសេរនៅលើសង្គមហ្វេសប៊ុក ឲ្យដឹងថា ការជម្លៀសចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ម៉ោងក្នុងស្រុក (1000 GMT)។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្លួន ជាពិសេសយុវវ័យ សុំធ្វើកងទ័ពនៅអ៊ុយក្រែនឡើយ គឺប្រៀបដូចជា យកសាំងទៅចាក់លើភ្លើងបន្ថែម។ ការបញ្ជាក់របស់ សម្តេចតេជោ នេះបន្ទាប់មានអ្នកលេងហ្វេសប៊ុក មួយចំនួនបានខមមិន ក្នុងបណ្តាញសង្គមហ្វេសប៊ុកសម្តេចថា ចង់ទៅធ្វើកងទ័ពនៅប្រទេសអ៊ុយក្រែន ដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧...
ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន នឹងស្នើឱ្យតុលាការកំពូល របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទនេះ ចេញសេចក្តីសម្រេចបន្ទាន់មួយ ដែលតម្រូវឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពាន មកលើប្រទេសរបស់ខ្លួន ដោយលើកហេតុផលថា ហេតុផលរបស់ក្រុងម៉ូស្គូ សម្រាប់ការវាយប្រហារនេះ គឺផ្អែកលើការបកស្រាយខុស នៃច្បាប់ប្រល័យពូជសាសន៍ ។...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវឱ្យមានការអភិវឌ្ឍធនធាន ថាមពលកកើតឡើងវិញ និងស្អាត ដូចជាថាមពលនុយក្លេអ៊ែរស៊ីវិល នៅក្នុងប្រទេស ដើម្បីជំនួសឥន្ធនៈហ្វូស៊ីល។ លោក Ayatollah Seyyed Ali Khamenei បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីលោកបានដាំកូនឈើ ដើម្បីប្រារព្ធទិវារុក្ខទិវាជាតិ និងសប្តាហ៍ធនធានធម្មជាតិ របស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមគេហទំព័រផ្លូវការ របស់មេដឹកនាំ។ មេដឹកនាំរូបនេះបានពិពណ៌នា អំពីការអភិវឌ្ឍន៍នៃឥន្ធនៈ...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានឲ្យដឹងថា ប្រទេសរបស់លោក នឹងបន្តការសម្រុះសម្រួល រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ទោះបីជាការរំពឹងទុក សម្រាប់ភាពជោគជ័យ មានកម្រិតតិចតួចក៏ដោយ។ លោក Bennett បានឲ្យដឹងនៅក្នុងសុន្ទរកថា ចាក់ផ្សាយនៅពេលចាប់ផ្តើមកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់លោកថា “យើងនឹងបន្តជួយតាមតម្រូវការ ទោះបីជាឱកាសមិនអស្ចារ្យក៏ដោយ ដរាបណាមានការបើកតូច ហើយយើងអាចចូលទៅគ្រប់ភាគី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអំពាវនាវ ឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ខ្ជាប់ជាដាច់ខាត នូវក្រមសីលធម៌វិជ្ជជីវៈ ជាពិសេសត្រូវមានឥរិយាបថល្អ ចំពោះអ្នកជំងឺ ព្រោះ អ្នកជំងឺត្រូវការការថ្នាក់ថ្នម ពីគ្រូពេទ្យមិនថាគេ មិនថាសម្ដេចទេ ។ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅថ្ងៃទី៧ មីនានេះ សម្ដេចតេជោបានសម្ដែងក្ដីសង្ឃឹមថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា ទោះបីជាកម្ពុជា គ្មានវ៉ាក់សាំងកូវីដ-១៩ ក៏មិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំង ហួសសុពលភាពដែរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបានថ្លែងថា វ៉ាក់សាំងកូវីដ-១៩ គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា បើគ្មានការចាក់វ៉ាក់សាំងទេ ភាពស៊ាំក្នុងសហគមន៍មិនអាចកើតមានឡើយ...
ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ដរាបណា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ធ្វើការរួមគ្នានឹងអាចយកឈ្នះលើបញ្ហាប្រឈមនៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។ ដរាបណា ចិននិងកម្ពុជា បានចាប់ដៃគ្នា ក្នុងចិត្តមួយ គឺគ្មានការលំបាកណាដែលមិនអាចយកឈ្នះបានទេ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោក វ៉ាង វិនធាន...
ភ្នំពេញ ៖ ជុំវិញវិបត្តិនៅក្នុងប្រទេស អ៊ុយក្រែនដែលផ្ដើមចេញ ពីការបើកប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែនដែលមានបំណងចង់ចូលជាសមាជិកអង្គការណាតូ និងសហភាពអឺរ៉ុប លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា អង្គការណាតូ គួរតែបោះបង់ចោលគំនិតសង្គ្រាមត្រជាក់ ដោយផ្អែកលើការប្រយុទ្ធ ប្រឈមមុខដាក់គ្នា ជាក្រុមឲ្យបានឆាប់។ ថ្លែងក្នុងកម្មពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅថ្ងៃទី៧ ខែមីនា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា តាមការគ្រោងទុកកិច្ចប្រជុំ កំពូលអាស៊ាន-អាមេរិក នឹងធ្វើឡើងនាថ្ងៃ២៨-២៩ខែមីនា ឆ្នាំ២០២២ ប៉ុន្តែដោយសារមិនទាន់ឯកភាពគ្នា រវាងប្រទេសជាសមាជិកអាស៊ាន គឺកិច្ចប្រជុំនេះ មិនទាន់អាចកំណត់ពេលវេលា នៃការប្រជុំនៅឡើយទេ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា...