ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសថា ទោះកម្ពុជាគ្មានវ៉ាក់សាំង ក៏មិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំងហួសសុពលភាពដែរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា ទោះបីជាកម្ពុជា គ្មានវ៉ាក់សាំងកូវីដ-១៩ ក៏មិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំង ហួសសុពលភាពដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបានថ្លែងថា វ៉ាក់សាំងកូវីដ-១៩ គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា បើគ្មានការចាក់វ៉ាក់សាំងទេ ភាពស៊ាំក្នុងសហគមន៍មិនអាចកើតមានឡើយ ហើយសកម្មភាពសេដ្ឋកិច្ចក៏មិនអាចដំណើរការបានដែរ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថា នៅកម្ពុជា បើទោះបីជាអត់វ៉ាក់សាំងក៏ដោយ តែខ្ញុំមិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំង ហួសដេលេ»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤,៦៩៣,១៧៤នាក់៕

To Top