បរទេស៖ ប្រទេសកូរ៉េខាងជើងនិយាយថា ខ្លួនបានធ្វើតេស្តសាកល្បងបានយ៉ាងជោគជ័យ នូវមីស៊ីលយុទ្ធសាស្ត្រនាំផ្លូវ និងមីស៊ីលវាយប្រហារក្នុងចម្ងាយឆ្ងាយ ក្នុងការបាញ់តេស្តចំនួន២នៅក្នុងសប្ដាហ៍នេះ ក្នុងខណៈមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំពាវនាវឲ្យជំរុញបង្កើនកម្មវិធីអាវុធរបស់ប្រទេស ក្នុងអំឡុងធ្វើទស្សនកិច្ចរោងចក្រផលិតគ្រាប់។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ KCNA បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទីក្រុងព្យុងយ៉ាងបានបាញ់តេស្តមីស៊ីលយុទ្ធសាស្ត្រវាប្រហារពីដីទៅដីចំនួន២គ្រាប់ ដែលវាយប្រហារចំគោលដៅពេញៗ និងបានធ្វើការបញ្ជាក់ពីកម្លាំងផ្ទុះនៃក្បាលគ្រាប់ធម្មតា។ កាសែតកូរ៉េខាងជើងដដែលនេះ បាននិយាយប្រាប់ថា មីស៊ីលទាំងនោះ...
លោក សុខ ឥសាន៖ ការនិយាយថា កម្ពុជាជួលក្រុមហ៊ុនជិត ១លានដុល្លារ បញ្ចុះបញ្ចូលឲ្យអាមេរិក មានទំនាក់ទំនងល្អជាមួយខ្មែរ ឆ្លុះបញ្ចាំងពីទឹកចិត្តល្អ របស់រដ្ឋាភិបាលវិញទេhttps://dap-news.com/national/2022/01/28/217450/ លោក សុខ ទូច ផ្ដាំអាជ្ញាធរខេត្ត ជុំវិញបឹងទន្លេសាប និងរដ្ឋបាលជលផល ទប់ស្កាត់អ្នកឆក់ត្រី ព្រោះឆក់មួយយប់ រកបាន១ម៉ឺនដុល្លារ (Video)https://dap-news.com/national/2022/01/28/217524/ ក្រសួងអប់រំ ណែនាំឲ្យអនុវត្តប្រតិទិន...
សកម្មភាពក្រុមការងារចុះផ្សព្វផ្សាយផលិតផល សេវាកម្ម បើកគណនី និងដំឡើងកម្មវិធី ARDB Mobile App នៅសហគមន៍កសិកម្មព្រៃផ្តៅ សហគមន៍ស្វាយភ្លោះ និងសហគមន៍កសិកម្មមានជ័យ ខេត្តព្រៃវែង ថ្ងៃទី២៧ និង ២៨ខែមករា ឆ្នាំ២០២២ ។ សូមចូលរួមប្រើប្រាស់ ARDB Mobile App ទាំងអស់គ្នា។ ធនាគារ...
បរទេស៖ ទំនាក់ទំនងជិតស្និទ្ធរវាងចិន និងរុស្ស៊ី ត្រូវបានកត់សម្គាល់ដោយអ្នកនយោបាយនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយដូច្នេះកំពុងជួយធ្វើឱ្យមានតុល្យភាពអំណាចនៅក្នុងវិស័យការទូតអន្តរជាតិ , នេះបើតាមអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានអះអាង។ លោកបញ្ជាក់ទៀតថា ទំនាក់ទំនងចិន-រុស្ស៊ី កំពុងដើរតួជាតុល្យភាពអំណាចប្រឆាំងនឹងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ លោក Duong Van Minh នៅខេត្ត Binh Duong ភាគខាងត្បូងបានឈប់សម្រាកមួយសប្តាហ៍មុនពេលបុណ្យចូលឆ្នាំថ្មី (Tet) ចាប់តាំងពីស្រុកកំណើតរបស់លោក នៅខេត្ត Thanh Hoa តម្រូវឱ្យអ្នកចូលខេត្តនេះ ធ្វើចត្តាឡីស័ករយៈពេលប្រាំពីរថ្ងៃ។ គាត់បានប្រាប់ VnEpxress International ថា “ខ្ញុំព្រួយបារម្ភប្រសិនបើមានករណីឆ្លងមួយចំនួន អាជ្ញាធរខេត្ត...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យឯកអគ្គរាជទូត អារ៉ាប៊ីសាអ៊ូឌីត ជួយអំពាវនាវ ទៅដល់វិនិយោគិន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យមកវិនិយោគ រកស៊ីនៅ រាជធានីភ្នំពេញ ឲ្យបានច្រើន ខណៈដែលរាជធានីភ្នំពេញ បានបើកសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺកូវីដ-១៩ មានភាពធូរស្រាល ។ ក្នុងជំនួបសំដែងការគួរសម រវាងលោក ឃួង...
បរទេស៖យោងតាមការបញ្ជាក់ ដោយអង្គភាគកងទ័ពជើងទឹកស្ថិតនៅ ភាគខាងជើងរបស់រុស្សីកាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថា នាវាចម្បាំងរបស់រុស្សី បានធ្វើដំណើរទៅដល់ឈូងសមុទ្របារ៉ែន ហើយដើម្បីរៀបចំកិច្ចការងារធ្វើសមយុទ្ធយោធាដ៏ធំមួយ។ សកម្មភាពយោធារបស់រុស្សីលើកនេះ កំពុងត្រូវបានតាមដានយ៉ាងជិតស្និទ្ធបំផុត ដោយបណ្តាប្រទេសលោកខាងលិច ជាពិសេសនៅចំពេលដែល រុស្សីកំពុងចល័តទ័ពយ៉ាងច្រើននៅក្បែរព្រំដែន ប្រទេសអ៊ុយក្រែនបង្កជាភាពភ័យខ្លាចថារុស្សីនឹងបង្កសង្រ្គាម វាយលុយយកអ៊ុយក្រែន។ រដ្ឋាភិបាលក្រុងមូស្គូធ្លាប់បានបញ្ជាក់ ហើយកាលពីសប្តាហ៍កន្លងទៅថាខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាជើងទឹកជាច្រើនជាមួយនឹងកងកម្លាំង យោធាជើងទឹកទាំងអស់របស់ខ្លួន តាមមហាសមុទ្រដែលជាច្រកចេញចូលទៅដល់រុស្សី៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញក្រសួងធារណការ និងដឹកជញ្ជូន ត្រូវអនុវត្តផែនការវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលស្ថិតក្នុងសសរស្ដម្ភទី២ នៃក្របខណ្ឌយុទ្ធសាស្ដ្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ប្រកដោយប្រសិទ្ធភាពខ្ពស់។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងធ្វើការងារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ ដោយយកចិត្តទុកដាក់បំផុត ដើម្បីច្រៀសវាងការធ្វើការងារដដែលៗ ម្ដងហើយ ម្ដងទៀត។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច...
បរទេស៖ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងបំពេញការងារក្នុងការវាយតម្លៃឲ្យច្បាស់ថាតើប្រធានាធិបតីរុស្សីលោក Vladimir Putin ពិតជានឹងចង់ពិភាក្សាឬចង់ប្រឈមមុខជាមួយនឹងអ៊ុយក្រែន ឲ្យពិតប្រាកដចំពោះសកម្មភាពពង្រាយកងទ័ព នាពេលកន្លងមក។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេសបារាំងបានបញ្ជាក់ដែរថាមកដល់ពេលនេះការបង្កើនចំនួនទ័ពរុស្សីក្បែរទៅ នឹងអ៊ុយក្រែន គឺជាសំពាធនិងបង្កហនិភ័យយ៉ាងខ្លាំងចំពោះភាគីទាំងពីរព្រមទាំងការគម្រាមកំហែង ដល់បណ្តាប្រទេសលោកខាងលិចផងដែរ។ ថ្លែងទៅកាន់វិទ្យា RTL រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង Jean Yves Le Drian បានបន្តទៀតថា អឺរ៉ុបនៅតែបន្តចិញ្ចឹមចិត្តក្នុងការពិភាក្សា...