ព័ត៌មានអន្តរជាតិ

វៀតណាម៖ អ្នកគ្រប់គ្រងរោងចក្រ កំពុងឈឺក្បាល ក្នុងពេលដែលកម្មករ សុំសម្រាកទៅស្រុកកំណើត មុនពេលបុណ្យចូលឆ្នាំថ្មី

បរទេស៖ លោក Duong Van Minh នៅខេត្ត Binh Duong ភាគខាងត្បូងបានឈប់សម្រាកមួយសប្តាហ៍មុនពេលបុណ្យចូលឆ្នាំថ្មី (Tet) ចាប់តាំងពីស្រុកកំណើតរបស់លោក នៅខេត្ត Thanh Hoa តម្រូវឱ្យអ្នកចូលខេត្តនេះ ធ្វើចត្តាឡីស័ករយៈពេលប្រាំពីរថ្ងៃ។

គាត់បានប្រាប់ VnEpxress International ថា “ខ្ញុំព្រួយបារម្ភប្រសិនបើមានករណីឆ្លងមួយចំនួន អាជ្ញាធរខេត្ត Thanh Hoa នឹងមិនអនុញ្ញាតឱ្យខ្ញុំត្រឡប់មកវិញទេ ដូច្នេះហើយខ្ញុំបានសុំឱ្យច្បាប់ឱ្យបានមុន ជាងពីឆ្នាំមុន” ។

យោងតាមសារព័ត៌មាន VnEpxress ចេញផ្សាយនៅថ្ងៃ២៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកគឺ Asia Saigon Food Ingredients Jsc ពិតជាកំពុងប្រឈមនឹងការខ្វះខាតកម្មករ ដោយសារតែកម្មករជាច្រើនបានចាកចេញមុនថ្ងៃ នៃបុណ្យ Tet (បុណ្យចូលឆ្នាំ)។

អគ្គនាយក គឺលោក Pham Dang Long បាននិយាយថា “កម្មកររោងចក្រភាគច្រើនមកពីខេត្ត Thanh Hoa ។ ដោយសារតំបន់មួយចំនួនក្នុងខេត្តនេះទាមទារឱ្យធ្វើចត្តាឡីស័កពី 7 ទៅ 14 ថ្ងៃ ដែលនាំឱ្យកម្មករជាច្រើនមានការព្រួយបារម្ភ” ។

ប្រទេសវៀតណាមបានកត់ត្រាជាមធ្យមចំនួន 15,437 ករណីឆ្លងកូវីដ19 ថ្មីនៅទូទាំងប្រទេសក្នុងរយៈពេលប្រាំពីរថ្ងៃចុងក្រោយនេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top