ភ្នំពេញ៖ បុរី ភូមិសំរោង ដែលជាគម្រោងអភិវឌ្ឍលំនៅដ្ឋានថ្មីមួយ មានទីតាំងស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានក្លាយជាទីតាំងដ៏ចាប់អារម្មណ៍ពីសំណាក់មហាជន ដោយសារតែវាជាទីតាំងដ៏មនោរម្យ មានបរិយាកាសល្អបរិសុទ្ធ រំលេចជាមួយទេសភាពដ៏ក្រកាល ប្រៀបបានដូចជារម្មណីដ្ឋានមួយក្នុងរាជធានីភ្នំពេញ យ៉ាងដូច្នេះដែរ ។ ដោយសារតែប្រណីតភាព និងភាពទាក់ទាញខ្លាំងនៃទីតាំងខាងលើនេះ ទើបជម្រុញចិត្តក្រុមផលិតករជាច្រើន បានទាក់ទងសុំការនុញ្ញាតដើម្បីថត MV បទចម្រៀង ។ តួយ៉ាងថ្មីៗនេះ...
បរទេស៖ប្រទេសចិនប្រទេសអ៊ីរ៉ង់និងប្រទេសរុស្សីត្រូវបានកាសែតបរទេសចេញផ្សាយនៅថ្ងៃនេះកំពុងត្រៀមរៀបចំផែនការក្នុងការធ្វើសមយុទ្ធយោធាកងទ័ពជើងទឹករួមគ្នាមួយនាពេលខាងមុខដើម្បីអាចប្រឈមមុខទៅនឹងសំពាធដោយសារអាមេរិកបាន។ កងកម្លាំងកងទ័ពជើងទឹករបស់រុស្សីប្រចាំតំបន់ប៉ាស៊ីហ្វិកបានបញ្ជាក់ថាកងកម្លាំងកងទ័ពជើងទឹកដែលមានរួមទាំងនាវាបំពាក់អាវុធមីស៊ីលនាវាប្រឆាំងនាវាមុជទឹកបានចុះចតរួចជាស្រេចនៅនឹងផែសមុទ្ររបស់អ៊ីរ៉ង់ដែលមានស្ថិតនៅក្នុងឈូងសមុទ្រហ្គោហ្ល្វ Chabahar។ ប្រភពដដែលបានបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញថាមន្ត្រីប្រតិភូតំណាងឲ្យប្រទេសទាំងបីនឹងធ្វើការពិភាក្សាគ្នាតាមវិដេអូដើម្បីអាចត្រៀមរៀបចំព្រឹត្តិការណ៍នេះឡើងប៉ុន្តែដោយមិនទាន់បញ្ជាក់ពីព័ត៌មានលំអិតបន្ថែមឡើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា មនុស្សជាង១,២លាននាក់បានស្លាប់ក្នុងឆ្នាំ២០១៩ដោយសារការឆ្លងមេរោគដែលបង្កឡើងដោយបាក់តេរីដែលធន់នឹងថ្នាំអង់ទីប៊ីយោទិកច្រើនប្រភេទ ខ្ពស់ជាងមេរោគអេដស៍/ជំងឺអេដស៍ ឬជំងឺគ្រុនចាញ់ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ។ មន្ត្រីសុខាភិបាលពិភពលោកបានព្រមានម្តងហើយម្តងទៀតអំពីការកើនឡើងនៃបាក់តេរីដែលធន់នឹងថ្នាំ និងអតិសុខុមប្រាណដទៃទៀត ដោយសារតែការប្រើប្រាស់ខុស និងការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកច្រើនពេក ដែលជំរុញឱ្យមីក្រូសរីរាង្គវិវត្តទៅជា “ពពួកមេរោគ” ។ របាយការណ៍ស្រាវជ្រាវសកលថ្មីស្តីពីការតស៊ូប្រឆាំងអតិសុខុមប្រាណ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី...
បរទេស៖សេតវិមាន នៅពេលថ្មីៗនេះ បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកនិងអតីតសមាជិករដ្ឋាភិបាលអ៊ុយក្រែន៤រូប ដែលខ្លួននិយាយថា បានបង្កើនឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ក្រសួងការបរទេសនិងក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា បុគ្គលអ៊ុយក្រែនទាំង៤រូបនោះ មានការជាប់ពាក់ព័ន្ធជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី និងបានធ្វើសកម្មភាពណែនាំដោយត្រង់ដល់ភ្នាក់ងារទាំងនោះ ស្របពេលដែលរុស្ស៊ីបន្តគម្រាមដល់អ៊ុយក្រែន។ សហរដ្ឋអាមេរិកបានបញ្ជាក់ឈ្មោះសមាជិករដ្ឋសភាបច្ចុប្បន្នអ៊ុយក្រែន គឺលោក Taras Kozak និងលោក Oleh Voloshyn ហើយនិងលោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំគ្នានៅពេលខាងមុខដើម្បីពិភាក្សា និងរកមធ្យោបាយ ក្នុងការជំរុញការងារ ធ្វើយ៉ាងណា ជួយដល់មីយ៉ាន់ម៉ា ឱ្យវិលទៅរកសភាពដើមវិញ។ ការជំរុញនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ តាមទូរស័ព្ទ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក...
ថ្ងៃទី២០ ខែមករា មួយឆ្នាំមុន ថ្លែងក្នុងសុន្ទរកថា ឡើងកាន់មុខតំណែង អ្នកដឹកនាំអាមេរិក បានស្បថស្បែថា នឹងយកឈ្នះលើជំងឺកូវីដ១៩ ព្រមនឹងធ្វើឱ្យអាមេរិក ដែលបែកបាក់គ្នា មានសាមគ្គីភាពឡើងវិញ ។ នៅពេលនោះ ពាក្យសម្បថនេះ បាននាំមកនូវក្តីសង្ឃឹម ដល់ប្រជាជនអាមេរិក ដែលទើបរងផលប៉ះពាល់ ពីភាពចលាចលនៅវិមានរដ្ឋសភា អាមេរិក និងការរីករាលដាល នៃជំងឺកូវីដ១៩ ។...
ភ្នំពេញ ៖ គម្រោងRIGHT-TO-WORK ក្រោមជំនួយរបស់សហគមន៍អឹរ៉ុប ដោយសហការអនុវត្តដោយអង្គការ ជំនួយផ្លូវច្បាប់ ដល់កុមារ និងស្រ្តី (ជ. ច. ក. ស.) និងអង្គការវីវើល (WeWorld) នៅក្នុងខេត្តសៀមរាប និងកំពង់ចាម បានប្រកាសបិទសកម្មភាព លើកកម្ពស់ការ យល់ដឹង និង ការការពារសិទ្ធិការងារ ដល់ពលករចំណាកស្រុក...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងជួបពិភាក្សាគ្នានៅទីក្រុងហ្សឺណែវ នៅពេលក្រោយ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីអាចនឹងឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ លោក...
បរទេស ៖ នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស គឺលោក Boris Johnson កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន នឹងក្លាយជា “គ្រោះមហន្តរាយសម្រាប់ពិភពលោក” ដោយនិយាយថា លោកនឹងឈរនៅពីក្រោយរដ្ឋាភិបាលទីក្រុង គៀវ ប្រឆាំងនឹងការឈ្លានពាននេះ។ យោងតាមសារព័ត៌មាន THE HILL ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំគ្នានៅពេលខាងមុខដើម្បីពិភាក្សា និងរកមធ្យោបាយ ក្នុងការជំរុញការងារ ធ្វើយ៉ាងណា ជួយដល់មីយ៉ាន់ម៉ា ឱ្យវិលទៅរកសភាពដើមវិញ។ ការជំរុញនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ តាមទូរស័ព្ទ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក...