អត្ថបទ

បុរី ភូមិសំរោង កំពុងទាក់ចិត្តផលិតករ ចុះថត MV ថ្មីរបស់តារាចម្រៀង គូម៉ា មួយបទនេះ

ភ្នំពេញ៖ បុរី ភូមិសំរោង ដែលជាគម្រោងអភិវឌ្ឍលំនៅដ្ឋានថ្មីមួយ មានទីតាំងស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានក្លាយជាទីតាំងដ៏ចាប់អារម្មណ៍ពីសំណាក់មហាជន ដោយសារតែវាជាទីតាំងដ៏មនោរម្យ មានបរិយាកាសល្អបរិសុទ្ធ រំលេចជាមួយទេសភាពដ៏ក្រកាល ប្រៀបបានដូចជារម្មណីដ្ឋានមួយក្នុងរាជធានីភ្នំពេញ យ៉ាងដូច្នេះដែរ ។

ដោយសារតែប្រណីតភាព និងភាពទាក់ទាញខ្លាំងនៃទីតាំងខាងលើនេះ ទើបជម្រុញចិត្តក្រុមផលិតករជាច្រើន បានទាក់ទងសុំការនុញ្ញាតដើម្បីថត MV បទចម្រៀង ។ តួយ៉ាងថ្មីៗនេះ ក្រុមការងារផលិតកម្មថោន បានចុះថត MV បទចម្រៀងថ្មីរបស់តារាចម្រៀង គូម៉ា ដែលមានចំណងជើងថា «ផ្ដាំជនទី៣» ។

លោក ភីវ៉ាត់ ក្រុមការងារថត MV បទចម្រៀងមួយបទខាងលើនេះ បានប្រាប់មកកាន់ Lookingtoday ថា មូលហេតុដែលនាំឱ្យផលិតករ ក៏ដូចជាក្រុមការងារផលិតកម្មថោន ចាប់អារម្មណ៍ និងជ្រើសរើសទីតាំងបុរី ភូមិសំរោង សម្រាប់ផលិត MV បទចម្រៀង «ផ្ដាំជនទី៣» ដោយសារតែវាជាទីតាំងមួយ ដែលមានទេសភាពស្រស់ស្អាត បរិយាកាសល្អបរិសុទ្ធ និងបង្ហាញឱ្យឃើញពីភាពស្រស់បំព្រងប្រៀបបាននឹងរមណីដ្ឋានមួយផងដែរ ។ ហើយជាមួយគ្នានេះដែរ លោក ភីវ៉ាត់ ក៏ដូចជាតំណាងឱ្យក្រុមការងារផលិត MV របស់ផលិតកម្មថោនទាំងអស់ បានថ្ហែងអំណរគុណយ៉ាងខ្លាំងទៅដល់គណៈគ្រប់គ្រង បុរី ភូមិសំរោង ដែលបានផ្ដល់ទីតាំងដ៏ស្រស់ស្អាត សម្រាប់ការងារថត MV មួយបទនេះ ៕ដោយ៖ ម៉ានី

To Top