ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអង់គ្លេសថា ប្រសិនបើរុស្ស៊ី ឈ្លានពានទៅលើអ៊ុយក្រែន មែន វានឹងក្លាយជាមហន្តរាយ របស់ពិភពលោក

បរទេស ៖ នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស គឺលោក Boris Johnson កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន នឹងក្លាយជា “គ្រោះមហន្តរាយសម្រាប់ពិភពលោក” ដោយនិយាយថា លោកនឹងឈរនៅពីក្រោយរដ្ឋាភិបាលទីក្រុង គៀវ ប្រឆាំងនឹងការឈ្លានពាននេះ។

យោងតាមសារព័ត៌មាន THE HILL ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២២ បានឱ្យដឹងថា នៅក្នុងការអត្ថាធិប្បាយខ្លីមួយ ដែលត្រូវបានរាយការណ៍ ដោយសារព័ត៌មាន Sky News លោក Johnson បានកត់សម្គាល់អំពីស្ថានភាព កើនឡើងនៅក្នុងប្រទេសអ៊ុយក្រែន ហើយបាននិយាយថា “ការចូលលុកលុយ ប្រភេទណាមួយ” ពីប្រទេសរុស្ស៊ីនឹងបញ្ចប់ដោយភាពចលាចល ។

ផ្ទាំងពាណិជ្ជកម្ម

លោកបាននិយាយថា៖ «វានឹងក្លាយជាគ្រោះមហន្តរាយ មិនមែនសម្រាប់តែអ៊ុយក្រែនទេ ប៉ុន្តែសម្រាប់រុស្ស៊ី ជាគ្រោះមហន្តរាយសម្រាប់ពិភពលោក។ ចក្រភពអង់គ្លេសឈរ នៅពីក្រោយអធិបតេយ្យភាព និងបូរណភាពអ៊ុយក្រែន”។

លោក Boris Johnson បានឆ្លើយតបទៅនឹងសំណួរ អំពីការលុកលុយរបស់រុស្សី ដែលមានសក្តានុពលក្នុងអំឡុង ពេលដំណើរទស្សនកិច្ច ទៅកាន់មជ្ឈមណ្ឌលរោគវិនិច្ឆ័យ នៅទីក្រុង Taunton របស់អង់គ្លេស ៕
ប្រែសម្រួលៈ ណៃ តុលា

To Top