ភ្នំពេញ៖ គម្រោង ខុនដូ អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ដែលពេលនេះបានបញ្ចប់ការសាងសង់នូវអគារមួយចំនួន នឹងរៀបចំកម្មវិធីបើកសម្ពោធលក់ និងទស្សនាផ្ទះគម្រូពិត ខុនដូ ជូនសាធារណជនឲ្យចូលទស្សនានាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ នៅអគារខុនដូផ្ទាល់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ (ម៉ៃដា) សង្កាត់អូបែកក្អម ទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ ។...
ភ្នំពេញ៖ បុរសកសិករម្នាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ត្រូវបាចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះវិហារ ចាប់ឃាត់ខ្លួន និងបង្គាប់ឲ្យឃុំខ្លួន នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ជាជាប់ពាក់ព័ន្ធនឹងការរំលោភសេពសន្ថវ:ទៅលើកូនស្រីចុង អាយុ៦ ឆ្នាំ ប្រព្រឹត្តនៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិ សម្បូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី ៨ ខែ...
បរទេស ៖ នៅថ្ងៃទី ១២ ខែមករា កិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សារុស្ស៊ី-ណាតូ ចាប់តាំងពីឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅ នៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីការធានា សន្តិសុខនៅអឺរ៉ុប ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំនៅសហរដ្ឋអាមេរិក...
បរទេស ៖ ប្រភពពីវិមានរដ្ឋាភិបាល បាននិយាយថា គណៈរដ្ឋមន្ត្រី បានយល់ព្រម ជាគោលការណ៍ដើម្បីគាំទ្រផែនការ របស់កងទ័ពអាកាសថៃ ក្នុងការទិញយន្តហោះចម្បាំង ៤គ្រឿង ដំបូងនៅក្នុងក្រុមយន្តហោះចម្បាំងថ្មី ក្នុងតម្លៃ ១៣,៨ ពាន់លានបាតក្នុងឆ្នាំសារពើពន្ធឆ្នាំ ២០២៣ ដោយចាប់ផ្តើមពីខែតុលា ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១២...
ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ជាប់ពាក់ព័ន្ធនឹងបទល្មើស ការប្រើអំពើហិង្សាទៅលើ អ្នកកាន់កាប់ អចលនវត្ថុដោយ សុចរិត ប្រព្រឹត្តនៅ ភូមិ...
“កេនយ៉ានិងអាហ្វ្រិកត្រូវការមិត្តភក្តិដែលរីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយយើងនិងសម្រេចគោលដៅនិងគោលបំណងរបស់យើង ។” នៅពេលអញ្ជើញចូលរួមពិធីបិទបញ្ចប់ការសាងសង់កំពង់ផែផ្ទុកប្រេងកាតក្រុងម៉មបាសាដែលទទួលសាងសង់ដោយភាគីចិនជាមួយលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនដែលទៅបំពេញទស្សនកិច្ចនៅប្រទេសកេនយ៉ានាពេលថ្មីៗកន្លងទៅនេះ លោក Uhuru Kenyatta ប្រធានាធិបតីកេនយ៉ាបានកោតសរសើរប្រទេសចិនដែលបានគាំទ្រការអភិវឌ្ឍរបស់កេនយ៉ា ព្រមទាំងចាត់ទុកប្រទេសចិនជា “””មិត្តភក្តិដ៏ពិតប្រាកដ” ។ ដូចផ្លូវដែកពីក្រុងម៉មបាសាដល់ក្រុងណៃរ៉ូប៊ីអ៊ីចឹង កំពង់ផែផ្ទុកប្រេងកាតក្រុងម៉មបាសាក៏ជាសំណង់ជានីមិត្តសញ្ញាក្នុងការស្តារសេដ្ឋកិច្ចជាតិកេនយ៉ាឡើងវិញ ។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់កំពង់ផែថ្មី នឹងអាចសន្សំសំចៃថ្លៃហួសពេលកំណត់ដឹកជញ្ជូនប្រេងកាតលើសពី១១០លានយាន់ប្រាក់ចិនឱ្យកេនយ៉ាជារៀងរាល់ឆ្នាំ ។ នេះជាសមិទ្ធផលដ៏លេចធ្លោមួយទៀតក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងអាហ្វ្រិក ។ ពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែមករា រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចនៅប្រទេសអេរីទ្រា កេនយ៉ានៃអាហ្វ្រិកខាងកើតនិងកូម័រនៅតំបន់ភាគខាងត្បូងនៃអាហ្វ្រិក ។ នេះជាប្រពៃណីការទូតរបស់ប្រទេសចិនដែលបានប្រកាន់ខ្ជាប់អស់រយៈពេល៣២ឆ្នាំ ពោលគឺរដ្ឋមន្ត្រីការបរទេសចិនតែងតែទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកនាដើមឆ្នាំថ្មី ។ ក្នុងអំឡុងពេលទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិក ភាគីចិនបានសន្យាថា នឹងផ្តល់វ៉ាក់សាំងចំនួន១០លានដូសទៀតដល់កេនយ៉ា និងគាំទ្រកូម័រសម្រេចបាននូវគោលដៅឱ្យប្រជាពលរដ្ឋទាំងអស់បានចាក់វ៉ាក់សាំងគ្រប់ៗគ្នាក្នុងឆ្នាំនេះ ។ ក្នុងវិស័យជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ភាគីចិននិងកេនយ៉ាបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល វិនិយោគទុននិងកសិកម្មជាដើម ។ ភាគីចិនគាំទ្រភាគីកេនយ៉ាក្នុងការបង្កើតខ្សែក្រវាត់សេដ្ឋកិច្ចតាមបណ្តោយផ្លូវដែកនិងសួនឧស្សាហកម្ម ស្វាគមន៍ភាគីកេនយ៉ាប្រើប្រាស់ “ផ្លូវបៃតង”ដែលដឹកជញ្ជូនកសិផលអាហ្វ្រិកទៅប្រទេសចិនឱ្យបានល្អ ដើម្បីនាំចេញផលិតផលប្រកបដោយគុណភាពខ្ពស់កាន់តែច្រើនឡើងៗទៅកាន់ទីផ្សារប្រទេសចិន ។ ផ្លូវដែកដែលមានប្រវែងជាង១ម៉ឺនគីឡូម៉ែត្រ ផ្លូវថ្នល់ដែលមានប្រវែងជិត១សែនគីឡូម៉ែត្រ ស្ពានចំនួនជិត១ពាន់ កំពង់ផែជិត១០០ និងមន្ទីរពេទ្យនិងសាលារៀនជាច្រើន។ល។ សមិទ្ធផលគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកពោលដូចខាងលើនេះបានបម្រើផលប្រយោជន៍របស់ប្រជាជនអាហ្វ្រិកឥតឈប់ឈរ ។ ពី “គំនិតផ្តួចផ្តើមទាំង៨”ដល់ “សំណង់ចំនួន៩” ហេតុអ្វីបានជាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកអាចដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ? លោក Kenyatta ប្រធានាធិបតីកេនយ៉ាបាននិយាយពីមូលហេតុគន្លឹះគឺ “ប្រទេសចិនបានជួយយើងដោះស្រាយបញ្ហាយ៉ាងស្មោះស្ម័គ្រតាមរយៈការអនុវត្តជាក់ស្តែង” ហើយ“ចិននិងអាហ្វ្រិកគឺគោរពគ្នាទៅវិញទៅមកនិងរាប់អានគ្នាដោយស្មើភាព” ។ តាំងពីបុរាណកាលដល់បច្ចុប្បន្នកាល ចិនបាននាំមកនូវមិត្តភាពនិងទំនុកចិត្តដល់អាហ្វ្រិកជាប់រហូតមក ដូច្នេះ កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកមិនអាចបំបែកបំបាក់ដោយកម្លាំងបរទេសណាមួយឡើយ។ ប្រទេសលោកខាងលិចដែលអះអាងថា “យកចិត្តទុកដាក់”ដល់អាហ្វ្រិក សូមខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជំរុញការអភិវឌ្ឍរបស់អាហ្វ្រិកតាមរយៈសកម្មភាពជាក់ស្តែងដូចប្រទេសចិនអញ្ចឹងដែរទៅ៕
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវចូលរួមជំរុញ ការអប់រំផ្សព្វផ្សាយ ដល់កម្មករនិយោជិត ឲ្យបានដឹងអំពីភាពចាំបាច់ ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ។ យោងតាមសេចក្ដីជូនដំណឹង នាថ្ងៃទី១២ ខែមករា...
ភ្នំពេញ ៖ ដំណើរទៅប្រទេសមីយ៉ាន់ម៉ា ព្រមទាំងភ្ជាប់ជាមួយលទ្ធផលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កំពុងក្លាយជាប្រធានបទសំខាន់សម្រាប់កិច្ចពិភាក្សាពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងមហាអំណាចពិភពលោកក្នុងការជជែកគ្នាមិនចេះចប់នោះ នាថ្ងៃ១២ មករានេះ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាតំណាងឲ្យមហាអំណាចអាមេរិក បានជំរុញឲ្យកម្ពុជា ប្រើប្រាស់ នាមប្រធានអាស៊ាន ធ្វើយ៉ាងណាធានាដល់ការអនុវត្តគោលការណ៍កុងសង់ស៊ីស៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ាន អាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី៤ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញ ព្រមទាំងបុគ្គលិកសុខាភិបាល ជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៤នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងករណីឆ្លងសហគមន៍ចំនួន២នាក់ និងអ្នកដំណើរពីបរទេសចំនួន១២នាក់ ខណៈជាសះស្បើយចំនួន៩នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៦៨៤នាក់ អ្នកជាសះស្បើយចំនួន ១១៧ ០៤៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥...