ព័ត៌មានជាតិ

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធការចាប់រំលោភ សេពសន្ថវ:កូនស្រីចុង អាយុ៦ឆ្នាំ នៅខេត្តព្រះវិហារ

ភ្នំពេញ៖ បុរសកសិករម្នាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ត្រូវបាចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះវិហារ ចាប់ឃាត់ខ្លួន និងបង្គាប់ឲ្យឃុំខ្លួន នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ជាជាប់ពាក់ព័ន្ធនឹងការរំលោភសេពសន្ថវ:ទៅលើកូនស្រីចុង អាយុ៦ ឆ្នាំ ប្រព្រឹត្តនៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិ សម្បូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២២ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកគូលែន បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ហ៊ីម ធីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ (ត្រូវជាឪពុកចុង) មានទីលំនៅ ភូមិសម្បូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ចំណែកឯ ជនរងគ្រោះ ជាកុមារី ដែលមានអាយុ៦ឆ្នាំ និង ត្រូវជាកូនចុង។

ជនត្រូវចោទ ឈ្មោះ ហ៊ីម ធីម ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ” រំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោស ” និង ប្រឈមមុខនឹងការជាប់ពន្ធនាគារ យ៉ាងតិច ៧ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពីពិរុទ្ធភាព។

គាត់ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីគាត់ចាប់រំលោភសេពសន្ថវ: ទៅលើកុមារីរងគ្រោះ ដែលត្រូវជាកូនស្រីចុង ខណៈ ប្រពន្ធរបស់គាត់មិននៅផ្ទះ ប្រព្រឹត្តនៅចំណុច ភូមិសម្បូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ៕

ដោយ រស្មី អាកាស

To Top