តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា ការិយាល័យអាកាសធាតុបានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារនៅឆ្នេរសមុទ្រ ភាគខាងកើតនៃកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃចន្ទនេះ ដោយមានការរញ្ជួយនៅក្នុងរដ្ឋធានីតៃប៉ិ ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាតនោះទេ ។ ការិយាល័យអាកាសធាតុបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ និងមានជម្រៅ១៩គីឡូម៉ែត្រ ។...
បរទេស៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ លោក Majid Takht Ravanchi នៅក្នុងលិខិតមួយដែល បានចេញផ្សាយនៅថ្ងៃច័ន្ទ គឺនអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នាំសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មកកាត់ទោសចំពោះ ឃាតកម្មលើឧត្តមសេនីយ៍ Qasem Soleimani ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមករា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេចាប់ខ្លួន នៅក្រោយហេតុការណ៍ភ្លើងឆាបឆេះ អគាររដ្ឋសភាពរបស់ ប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងរដ្ឋធានី Cape Town។ អ្នកនាំពាក្យរបស់ក្រុមមន្ត្រីប៉ូលីស បានថ្លែងថា បុរសម្នាក់នេះនឹងត្រូវប្រឈមមុខ ទៅនឹងការកាត់ទោសលើក រណីជាច្រើនដូចជាការលួច ដុតទ្រព្យសម្បត្តិសាធារណៈ ការលួចគាស់និងករណី ចោរកម្មផងដែរហើយតាម កំណត់សវនាការនឹង ប្រព្រឹត្តទៅនៅថ្ងៃអង្គារនេះ។...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៦-១១ មករា អាចមានភ្លៀង ក្នុងកម្រិតផ្សែងក្រូច នៅតំបន់ទំនាបភាគខាងត្បូង។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម៕
ភ្នំពេញ៖ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន The Union Media of Asian (UMA) ប្រចាំប្រទេសកម្ពុជា បានសម្ដែងការព្រួយបារម្ភពីសុវត្ថិភាព អ្នកសារព័ត៌មានយ៉ាងខ្លាំង ពេលចុះយកព័ត៌មាន ការរវ៉ាកូដកម្ម ឬបាតុកម្ម ឬកុបកម្ម នៅតាមទីសាធារណៈ។ ខ្លឹមសារលម្អិតមានដូច ខាងក្រោម៖
ដំណឹងល្អ! កូរ៉េ សម្រេចជួយសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្រhttps://dap-news.com/national/2022/01/03/210969/ សម្ដេចតេជោ បង្ហាញបំណងពង្រីកផ្លូវជាតិលេខ៤ ដោយខ្លួនឯង ក្រោយរងចាំ ពីប្រទេសដើមផ្តល់ជំនួយយូរពេកhttps://dap-news.com/national/2022/01/03/210898/ នាយករដ្ឋមន្រ្តី ព្រមានដកតំណែង អភិបាលរាជធានី-ខេត្ត និងដាក់ក្រុមហ៊ុន លីឈួង ក្នុងបញ្ជីខ្មៅ ក្នុងករណីឃុបឃិត ប្រព្រឹត្តអំពើពុករលួយhttps://dap-news.com/national/2022/01/03/210966/ នាយករដ្ឋមន្ត្រី បញ្ជាក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើតតេឡេក្រាម...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងពិនិត្យលទ្ធភាពរកមធ្យោបាយ និងវិធីនាំចេញផ្សេង ដើម្បីជៀសវាងហានិភ័យ និងបញ្ហានានាដែលបណ្ដាលមកពី ការកកស្ទះតាមរយៈការបញ្ជូនទំនិញឆ្លងកាត់ ប្រទេសវៀតណាម ទៅកាន់ប្រទេសចិនតាមច្រកព្រំដែនគោក។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងបានបញ្ជាក់ថា នាពេលបច្ចុប្បន្នដោយប្រឈម នឹងស្ថានភាពស្រួចស្រាវនៃការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង ដែលមានហានិភ័យខ្ពស់ បណ្ដាប្រទេសក្នុងតំបន់ និងសកលលោកបានចាប់ផ្ដើម ដាក់ចេញនូវវិធានការរឹតបន្តឹងផ្នែកសុខាភិបាល និងរឹតត្បិតការធ្វើដំណើរចេញ-ចូល ឆ្លងកាត់សំដៅបង្ការ និងទប់ស្កាត់ការរីករាលដាលជាយថាហេតុ។ យោងតាមសេចក្ដីជូនដំណឹងនៃក្រសួងឧស្សាហកម្ម...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីនៃមន្ទីរសាធារណការ បន្តពង្រឹងការស្ថាបនា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយកត្តាការប្រើប្រាស់ផ្លូវថ្នល់ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះក្នុងកម្មវិធីប្រជុំបូកសរុបការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នារសៀលថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២។ លោក អ៊ុន ចាន់ដា បានវាយតម្លៃខ្ពស់លើលទ្ធផលការងាររបស់មន្ទីរសាធារណការ...
ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួម ពិធីបិទវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣១ វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជា ជំនាន់ទី៥ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកជួសជុលអូប័រ របៀបសង្គ្រោះ ជំនាន់ទី៥ និងបើកវគ្គឆត្រយោង ជំនាន់ទី៣២ វគ្គហ្វឹកហ្វឺនជំនាញឯកទេសមុជទឹកជំនាន់ទី៥...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ មកដល់ពេលនេះបានប្រកាសបិទទ្វារោងចក្រដើរ ដោយថាមពលនុយក្លេអ៊ែរចំនួន៣មកហើយនៃចំនួន រោងចក្រសរុប៦របស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងនេះធ្វើឡើង ជាផ្នែកមួយនៃការព្យាយាមរបស់អាល្លឺម៉ង់ដើម្បីរំកិលទៅមុខក្នុងការដកខ្លួនឲ្យចេញផុតពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនឹងឈានក្លាយទៅជាប្រទេសដែលប្រើប្រាស់ថាមពល បៃតង់ឬថាមពលកកើតឡើងវិញ។ គួរឲ្យដឹងដែរថាការសម្រេចចិត្តរបស់អាល្លឺម៉ង់ក្នុងការពន្លឿនកិច្ចការងារដកខ្លួនចេញពីថាមពលនុយក្លេអ៊ែរនេះបានកើតឡើងនៅបន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះរោងចក្រនុយក្លេអ៊ែរនៅទីក្រុង Fukushima កាលពីឆ្នាំ ២០១១ដែលគ្រានោះវាបានក្លាយទៅជាព្រឹត្តិការណ៍បំផ្លាញមនុស្សជាតិដ៏អាក្រក់ដោយសាររោងចក្រនុយក្លេអ៊ែរគិតចាប់តាំងតែពីព្រឹត្តិការណ៍ Chernobyl កាលពីឆ្នាំ១៩៨៦។ គួរឲ្យដឹងដែរថារោងចក្រនុយក្លេអ៊ែរទាំងបីចុងក្រោយរបស់អាល្លឺម៉ង់ដូចជា Isar 2, Emsland និង Neckarwestheim...