វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹង កាលពីយប់ថ្ងៃពុធប្រឆាំងនឹង អគ្គមេធាវីនៃទីក្រុង New York លោក ស្រី Letitia James ដោយចោទប្រកាន់ លោកស្រីពីបទជំរុញឱ្យមាន “សង្រ្គាមនៃការបំភិតបំភ័យ និងការយាយី”។ ពាក្យបណ្តឹងនេះបានចោទប្រកាន់លោកស្រី James ពីបទបំពានច្បាប់រដ្ឋផ្លរីដា និងញូវយ៉ក ក្នុងអំឡុងពេលស៊ើបអង្កេត...
អ៊ីស្ដង់ប៊ុល៖ ស៊ុយអែត និងហ្វាំងឡង់ បានបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះតួកគី ហើយគួរតែត្រូវបាន អនុញ្ញាតឱ្យចូលទៅក្នុងអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នេះបើតាមការលើកឡើងរបស់ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ។ លោក Stoltenberg បានឲ្យដឹងក្នុងអំឡុងសន្និសីទ កាសែតនៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu ថា...
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ១០ខែ កើនបាន១០.៦៧% ដែលមានបរិមាណសរុបចំនួន ៥០៩ ២៤៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០លានដុល្លារសហរដ្ឋអាមេរិក។ យោងតាមលិខិតរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងរយៈពេល១០ ខែនៃឆ្នាំ ២០២២ ប្រទេសកម្ពុជាបាននាំចេញ អង្ករគ្រប់ប្រភេទបាន ចំនួន...
ភ្នំពេញ៖ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតចំនួន ៣៨១នាក់ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ខាងមុខនេះ ។ បើតាមការបញ្ជាក់របស់...
គៀវ៖ លោកនាយករដ្ឋមន្ត្រី Denys Shmyhal បាននិយាយថា សភាអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍បានអនុម័ត ថវិការដ្ឋសម្រាប់ឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រាក់ចំណូលរបស់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៣ ត្រូវបានកំណត់ថា នឹងឈានដល់ប្រហែល ១,៣ ពាន់ពាន់លាន hryvnias (ប្រហែល ៣៥,៥ពាន់លានដុល្លារអាមេរិក) ខណៈដែលការចំណាយ របស់រដ្ឋនឹងមានចំនួនដល់ទៅ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការថ្លែងច្បាស់ៗថា ប្រទេសរបស់លោកនឹងមិនចូលរួម ជាដាច់ខាតជាមួយនឹងកិច្ចប្រជុំ G20 ដែលគ្រោងធ្វើឡើងនៅខែក្រោយ ប្រសិនបើមេដឹកនាំរុស្សីលោក Vladimir Putin នឹងមានវត្តមានចូលរួមដែរនោះ។ លោក Zelensky បានបញ្ជាក់បែបនេះថា៖ ជំហរបស់ខ្ញុំនិងប្រទេសអ៊ុយក្រែន គឺថាប្រសិនបើមេដឹកនាំរុស្សី នឹងចូលរួមក្នុងកម្មវិធីនេះនោះ អ៊ុយក្រែនគឺមិនបញ្ចូនគណៈប្រតិភូ ណាម្នាក់ទៅចូលរួមជាដាច់ខាត។...
ភ្នំពេញ៖ សាលាអន្ដរជាតិ Shrewsbury International Phnom Penh ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស កំពុងផ្តល់កម្មវិធីអាហារូបករណ៍ $500,000 សម្រាប់ឆ្នាំសិក្សាថ្មី 2023-2024 ដើម្បីទទួលស្វាគមន៍សិស្សានុសិស្ស មកទទួលការសិក្សាតាមស្តង់ដារ អប់រំរបស់ចក្រភពអង់គ្លេស ក៏ដូចជាការរួមចំណែកក្នុងការ អភិវឌ្ឍន៍វិស័យអប់រំរបស់ ព្រះរាជាណាចក្រកម្ពុជា ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានបើកដំណើរការ ជាផ្លូវការនៅដើមខែកញ្ញា...
ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យ ឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន CBRE Cambodia បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនការគ្រប់គ្រង ផ្សារទំនើបព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា ជាគម្រោងអភិវឌ្ឍន៍ចម្រុះ ជាមួយផ្ទៃក្រឡាសំណង់ជាង 200.000ម៉ែត្រការ៉េ ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ។ ភាពជាដៃគូរវាងក្រុមហ៊ុនឈានមុខគេ...
បរទេស៖ យោងតាមការប្រកាសដោយ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូនិងរដ្ឋាភិបាល ទីក្រុងគៀវបានឈានទៅដល់ការ ដោះដូរអ្នកទោសយោធាជាលើកទី២ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។ សេចក្តីប្រកាសបន្ថែមបានឲ្យដឹងដែរថា យោធារុស្សីដែលត្រូវបាន ដោះលែងមានចំនួនដល់ទៅ ១០៧នាក់ ត្រូវបានបញ្ចូនតាមអាកាស រួចរាល់ហើយមកដល់ទីក្រុងមូស្គូ ដើម្បីអាចធ្វើការពិនិត្យនិងព្យាបាលរបួសខណៈដែលរុស្សី ក៏បានបញ្ជាក់បានប្រគល់ អ្នកទោសយោធាអ៊ុយក្រែន ក្នុងចំនួនប្រហាក់ប្រហែលគ្នានេះ ត្រឡប់ឲ្យរដ្ឋាភិបាលក្រុងគៀវវិញ។ គួរឲ្យដឹងដែរថាកាលពីខែមុន ស្ត្រីជាយោធារបស់អ៊ុយក្រែនប្រមាណជា...
បរទេស៖ សមាជិកសភាម្នាក់ របស់ប្រទេសរុស្សីលោក Viktor Bondarev បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញនេះថា ប្រទេសរុស្សីអាចនឹងធ្វើការបន្ថែម ពេលវេលាសម្រាប់ កាតព្វកិច្ចយោធារបស់ខ្លួនពី ១ឆ្នាំទៅ២ឆ្នាំ។ លោក Bondarev បានថ្លែងថា សេចក្តីព្រាងនេះនឹងត្រូវ លើកយកមកពិភាក្សាគ្នានៅក្នុង កិច្ចប្រជុំក្រសួងមហាផ្ទៃ ខណៈដែលអ្នកនាំពាក្យ របស់វិមានក្រុមឡាំងលោក Dmitry Peskov បានថ្លែងថាមកដល់ពេលនេះ...