អង់ការ៉ា៖ រដ្ឋមន្ត្រីមួយរូបបានឲ្យដឹងថា ប៉ូលីសតួកគីបានឃុំខ្លួនមនុស្ស ៥៤៣នាក់កាលពីថ្ងៃអង្គារ នៅក្នុងប្រតិបត្តិការមួយនៅទូទាំង ៥៩ ខេត្តសម្រាប់ការសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធទៅនឹងបណ្តាញដែលត្រូវបាន ចោទប្រកាន់ដោយរដ្ឋាភិបាលថា បានរៀបចំរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ។ រដ្ឋមន្ត្រីមហាផ្ទៃតួកគីលោក Suleyman Soylu បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតរយៈពេល ៨ខែនេះ មានគោលបំណង ដើម្បីបកស្រាយរចនាសម្ព័ន្ធ ដំណើរការជ្រើសរើសបុគ្គលិកថ្មី និងធនធានហិរញ្ញវត្ថុនៃចលនា Gulen...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា អ៊ីរ៉ង់ កំពុងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរសមស្រប ដែលនឹងធានាផលប្រយោជន៍របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងកម្មវិធីទូរទស្សន៍រដ្ឋ ដោយសំដៅលើការទាមទាររបស់អ៊ីរ៉ង់ ក្នុងការឈានដល់កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ លោកបានកត់សម្គាល់ថា “គោលដៅរបស់យើងក្នុងការចរចា...
ភ្នំពេញ៖ លោក ណុប នី ប្រធានមន្ទីសារធារណការនិងដឹកជញ្ចួនខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានចាត់តាំងឱ្យមន្រ្តីជំនាញ ដែលដឹកនាំដោយ លោក ម៉ក់ សុភាព អនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ចុះពិនិត្យ ផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិព្រៃស្នួល ដើម្បីជួសជុលកែលម្អ សម្រាប់ត្រៀមរៀបចំ កម្មពិធីបុណ្យអុំទូក...
ព្រុចសែល៖ គណៈកម្មាការអឺរ៉ុប បានស្នើរកញ្ចប់វិធានការថ្មី សំដៅដល់ការកែលម្អស្ថិរភាព នៅក្នុងទីផ្សារឧស្ម័នអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បង្ហាញដោយ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងគណៈកម្មាការអឺរ៉ុបផ្សេងទៀត កាលពីថ្ងៃអង្គារនៅទីក្រុង Strasbourg ប្រទេសបារាំង វិធានការរួមមានការទិញឧស្ម័នរួមគ្នា ការបង្កើតតម្លៃស្តង់ដារនៃឧស្ម័នធម្មជាតិរាវ (LNG) និងសាមគ្គីភាពថាមពល លំនាំដើមរវាងរដ្ឋសមាជិកនៃអឺរ៉ុប និងសហភាពអឺរ៉ុប។...
កំពង់ចាម៖ ក្នុងពេលអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ វិមានឯករាជ្យខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដាក់ផែនការឲ្យអ្នកម៉ៅការ សាងសង់វិមានឯករាជ្យ ឲ្យរួចរាល់ ក្នុងរយៈពេល ១៥ ថ្ងៃទៀត។ លោកអភិបាលខេត្តបានបញ្ជាក់ថា វិមានឯករាជ្យ ត្រូវតែសាងសង់ឲ្យរួចរាល់ទាំងប្រព័ន្ធ...
ស្វាយរៀង៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ បានទទួលព័ត៌មានពីប្រជាការពារ នៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ថាមានប្រជាពលរដ្ឋវៀតណាមលួចឆ្លងដែនមកនេសាទត្រី(ដាក់មង)នៅក្នុងទឹកព្រែក ស្ថិតនៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ គិតពីព្រំដែនកម្ពុជា -វៀតណាម មកដល់ទីតាំងចំងាយប្រហែល ៨,០០០ម៉ែត្រ ។ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មាន នៅរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២២ កម្លាំងជំនាញស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ស្រែបារាំង...
កណ្ដាល៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានចេញបទបញ្ជាទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានឆន្ទៈខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវបទល្មើសគ្រឿង ព្រោះផលលំបាកនៃបញ្ហាសង្គមជាតិ នឹងកើតមាន ឡើងនាពេលខាងមុខ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២...
ខណៈពេលសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បាននិងកំពុងបើកធ្វើ គណបក្សនិងអ្នកនយោបាយបរទេសសំខាន់ៗនិងឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានបាននាំគ្នាផ្ញើសារលិខិតជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដើម្បីសម្តែងការអបអរសាទរចំពោះការបើកធ្វើដោយជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។ លោក Paul Biya ប្រធានាធិបតីកាមេរូនបានលើកឡើងថា ជឿជាក់ថា សមាជលើកនេះពិតជានឹងបំពេញបន្ថែមនូវកម្លាំងចលករថ្មីក្នុងការជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនជាក់ជាមិនខាន ។ លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានលើកឡើងថា ការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០...
ភ្នំពេញ៖ អគ្គិសនីកម្ពុជាបានប្រកាសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋ រចនាសម្ព័ន្ធនៅតំបន់រុកតាឯក និងពាក់ស្នែង ដែលជាតំបន់អភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលជូន ប្រជាពលរដ្ឋចេញពីតំបន់អង្គរ។អគ្គិសនីកម្ពុជាបាននិងកំពុងចុះធ្វើការសិក្សានៅតំបន់ខាងលើនៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២២នេះដេីម្បីរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីបម្រើបងប្អូនតំបន់រុនតាឯកនិងពាក់ស្នែង ខេត្តសៀមរាបដោយគ្រោងបើកទីស្នាក់ការអន្ត រាគមន៍ផ្ទាល់នៅទីនោះតែម្តង។ សូមជម្រាបថា កាលពេលកន្លងមកនេះសម្តេចតេជោ ហ៊ុន សែនបានប្រកាសឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯក និងតំបន់ពាក់ស្នែងដោយពន្លឿនការសាងសង់ផ្លូវ សាលារៀន មន្ទីពេទ្យ រហូតដល់សាងសងវត្តអារាមដើម្បីប្រជាជនធ្វើការគោរពបូជាសាសនាផងដែរ។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន ៨៩៤០គ្រួសារ...
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីអាវុធហត្ថក្រោមឱវាទទាំងអស់ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី...