បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ពលរដ្ឋជនជាតិដែលស្ថិតនៅ ក្នុងប្លុកអឺរ៉ុបចំនួន៩នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅក្នុងអំឡូង នៃការតវ៉ាប្រឆាំងក្នុងប្រទេសអ៊ីរ៉ង់ នាពេលកន្លងមកនេះ។ យោងតាមការចេញផ្សាយ របស់ប្រភពព័ត៌មានក្នុងប្រទេសអ៊ីរ៉ង់ បានសរសេរថា ទីភ្នាក់ងារសំងាត់របស់អ៊ីរ៉ង់ បានធ្វើការចាប់ឃាត់ខ្លួន ក្រុមមនុស្សទាំងនោះហើយ ដោយចោទថាជាក្រុមភ្នាក់ងារចារកម្មបរទេសពោលគឺជា ក្រុមដែលស្ថិតនៅក្នុងចំណោម បាតុករឬជាក្រុមដែលនៅពីក្រោយ នៃការរៀបចំធ្វើការបាតុកម្ម។ គួរឲ្យដឹងដែរថាមកដល់ពេលនេះសញ្ញា នៃការធូរស្បើយនៃការប៉ះទង្គិចគ្នា...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបញ្ជាក់ហើយថារដ្ឋាភិបាលទីក្រុងមូស្គូគឺបានត្រៀមខ្លួនរួចរាល់ ហើយដើម្បីធ្វើការចរចាជាមួយ នឹងរដ្ឋាភិបាលទីក្រុងគៀវ។ ការប្រកាសនេះធ្វើឡើង នៅអំឡុងពេលដែលលោក Putin បានចុះហត្ថលេខាក្នុងការ ដាក់បញ្ចូលតំបន់ចំនួន៤ ដែលជាអតីតទឹកដីរបស់អ៊ុយក្រែនដែលមានដូចជា Lugansk, Donetsk, Zaporozhye និង Kherson ទៅជារដ្ឋឯករាជ្យបែកចេញពីអ៊ុយក្រែន។ តាមរយៈការចេញផ្សាយរបស់ rt.com...
ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ក្រុមហ៊ុន foodpanda បានសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមប្រចាំឆ្នាំមួយក្នុងថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។ កង្វះឈាមនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋគឺជាបញ្ហាធំមួយ ដូច្នេះហើយការសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមផ្ទាល់បានបង្ហាញពីការខ្វល់ខ្វាយ និងការយកចិត្តចំពោះបញ្ហាសង្គមរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន foodpanda។ ក្នុងកម្មវិធីនេះដែរ បុគ្គលិកក្រុមហ៊ុន foodpanda រួមមានភ្នាក់ងារដឹកជញ្ជូនជាច្រើននាក់ បានចូលរួមយ៉ាងសកម្មក្នុងការបូមឈាមសម្រាប់យកទៅបរិច្ចាគតាមមន្ទីរពេទ្យរដ្ឋនានា ដើម្បីរក្សាទុកព្យាបាលដល់អ្នកជនរងគ្រោះថ្នាក់ចរាចរណ៍ និង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ក្រុមប្រឆាំង តែងតែមានទម្លាប់បំបែកបំបាក់ ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់ចាស់ រហូតដល់ជំនាន់ថ្មី។ ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា ព្យុះសង្ឃរា Ian កំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ South Carolina បន្ទាប់ពីបានបំផ្លិចបំផ្លាញនៅរដ្ឋ ផ្លរីដា ។ ខ្យល់ព្យុះបានបោកបក់ កាលពីថ្ងៃពុធនៅជិតទីក្រុង Fort Myers ហើយបាននាំមកនូវ ទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ខ្យល់បក់ខ្លាំង និងខ្យល់ព្យុះ...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា លោកប្រធានាធិបតី ពូទីន កំពុងថ្លែងជាផ្នែកមួយនៃ ពិធីចុះហត្ថលេខាដ៏ធំមួយ នៅទីក្រុងម៉ូស្គូដើម្បីបញ្ចូលតំបន់ចំនួន ៤បន្ថែមទៀត នៃអ៊ុយក្រែនដោយខុសច្បាប់ ។ គាត់បានអះអាងថា ប្រជាជនដែលរស់នៅទីនោះ បានជ្រើសរើសរបស់ពួកគេ ប៉ុន្តែការធ្វើប្រជាមតិត្រូវបាន ថ្កោលទោសថា ជាការបោកប្រាស់ទៅវិញ ។ គួរបញ្ជាក់ថា...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះ លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាឱ្យមានការស៊ើបអង្កេតលើ ការប្រព្រឹត្តខុសដែលអាច កើតមានដោយអតីតព្រះរាជអាជ្ញាកំពូល ដែលបាននាំយកសំណុំរឿង ពុករលួយប្រឆាំងនឹងសមាជិក ជាន់ខ្ពស់មួយចំនួននៃគណបក្ស United Malays...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងនៅថ្ងៃសុក្រនេះថា សាកសពចំនួន៧នាក់ ត្រូវបានគេរកឃើញនៅលើឆ្នេរខ្សាច់ នៅភាគខាងត្បូងប្រទេសវៀតណាម ១សប្តាហ៍បន្ទាប់ពីទូក ១គ្រឿង ដែលមានមនុស្សជាង ៤០នាក់ នៅលើនោះបានលិចចេញពី ទីក្រុងឆ្នេរសមុទ្រកម្ពុជា ជិតខេត្តព្រះសីហនុ ។ ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បានឲ្យដឹងនៅក្នុងសេចក្តី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឱ្យរក្សា «វត្តអារាម» ទាំងអស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយគ្មានការរុះរើ ដូចលំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ។ ថ្លែង នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក៏បានសំណូមពរ ឱ្យគ្រប់វត្តអារាម ទាំងអស់នោះ បញ្ឈប់ការកសាង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្ដល់បណ្ណក្រីក្រប្រភេទ១ ដូចៗគ្នាទាំងអស់ ចំពោះប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន ចាកចេញពីតំបន់រមណីយដ្ឋាន អង្គរ ដើម្បីមករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ទាំងអស់។ នេះជាប្រសាសន៍សម្ដេចថ្លែង នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ ។