រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ថា ប្រទេសអ៊ីតាលី បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺអុតស្វា នៅថ្ងៃចន្ទ ខណៈដែលចំនួនករណី បានកើនឡើងនៅគ្រា ដែលអាជ្ញាធរសុខាភិបាល កំពុងរាយការណ៍ ពីការខ្វះខាតវ៉ាក់សាំង ទូទាំងពិភពលោក ។ ប្រទេសអ៊ីតាលី បានរាយការណ៍ករណីជំងឺអុតស្វា ចំនួន៥៤៥ករណី នេះបើយោងតាមក្រសួងសុខាភិបាល ។...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំដាក់ចេញកញ្ចប់ ទស្សនកិច្ចទេសចរណ៍ពិសេសៗបន្ថែមទៀត ដើម្បីជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេសដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។ ក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១ នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប-អង្គរ នាថ្ងៃទី៨...
ប៉េកាំង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ថា យោធាចិន បានឲ្យដឹងថា ខ្លួនកំពុងបន្តធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ ជុំវិញដែនកោះតៃវ៉ាន់ បន្ទាប់ពីបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត របស់ខ្លួន ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យម្សិលមិញ ។ បញ្ជាការដ្ឋាន នៅភាគខាងកើត របស់កងទ័ពចិន បានឲ្យដឹងថា ខ្លួននឹងអនុវត្តការវាយប្រហារ ប្រឆាំងនាវាមុជទឹក និងការវាយឆ្មក់តាមដែនសមុទ្រ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន LETA របស់ប្រទេសឡាតវី បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប៉ូលីសឡាតវី នឹងបញ្ឈប់ការការពារអគារស្ថានកុងស៊ុល របស់រុស្ស៊ី នៅក្នុងទីក្រុង Daugavpils និង Liepaja ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណឹងនេះត្រូវតែត្រូវបានបញ្ជាក់ ដោយរដ្ឋាភិបាល ប៉ុន្តែក្រសួងការបរទេសបានរាយការណ៍ថា...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ថា អ្នកនាំពាក្យរបស់លោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ឲ្យដឹងកាលពីថ្ងៃអាទិត្យ បានស្វាគមន៍ ពីការប្រកាសបទឈប់បាញ់ នៅតំបន់ហ្គាហ្សា និងអ៊ីស្រាអ៊ែល ។ លោក Stephane Dujarric បានថ្លែងថា លោក Guterres...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចពិភាក្សា សំណើរបស់បងប្អូនអាជីវករ ផ្សារអូរឫស្សី ដែលបានជួបប្រជុំ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក កើត ឆែនិងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ រួមជាមួយតំណាងអាជីវករផ្សារអូរឫស្សីចំនួន៥រូប ។ បន្ទាប់ពីបានស្តាប់នូវការលើកឡើង របស់ភាគីតំណាងផ្សារអូរឫស្សីរួចមក និងជួបពិភាក្សាគ្នារួចហើយ...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះកងទ័ពអាកាសចិនចំនួន ៦៦ គ្រឿង និងនាវាចម្បាំងចិនចំនួន ១៤ គ្រឿងដែលកំពុងធ្វើសកម្មភាពនៅក្នុង និងជុំវិញច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហាឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធកាលពីថ្ងៃព្រហស្បតិ៍ពាក់ព័ន្ធនឹងការបាញ់គ្រាប់មីស៊ីលចំនួន១១គ្រាប់។ កាលពីថ្ងៃសុក្រ យន្តហោះរបស់ចិនចំនួន ៦៩...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ថាលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា លោកបានពិភាក្សាអំពីស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ជាមួយលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ។ អ៊ុយក្រែន និងរុស្ស៊ីកាលពីថ្ងៃអាទិត្យ...
ម៉ាឌ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ថា ផ្ទៃដីជាង៤.០០០ហិកតា ត្រូវបានបំផ្លាញនៅក្នុងភ្លើងឆេះព្រៃចំនួន៧កន្លែង ដែលនៅតែបន្តឆេះនៅក្នុងសហគមន៍ស្វយ័ត Galicia ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសអេស្ប៉ាញ ។ នេះបើយោងតាមក្រុមសេវាពន្លត់អគ្គីភ័យក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ។ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ផ្ទៃដីចំនួន២.០០០ហិកតាត្រូវបានបំផ្លាញដោយភ្លើងដ៏ធំបំផុតនៅជិតទីក្រុង A Coruna ។ យ៉ាងណាមិញ មិនមានអ្នករងរបួសទេ ប៉ុន្តែអណ្តាតភ្លើងបានបង្ខំឱ្យមានការជម្លៀសមនុស្ស៧០០នាក់ចេញពីកន្លែងបោះជំរំក្នុងតំបន់ A...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហា សេរីវឌ្ឍន៍ ដល់សប្បុរសជន ជាជនជាតិជប៉ុន ចំនួន០៣រូប ដែលបានផ្តល់ដីមួយកន្លែង សំរាប់ធ្វើសួនច្បារសាធារណៈ ដែលមានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...