ព័ត៌មានអន្តរជាតិ

ចិន​ បាន​ប្រើ​យន្តហោះ​ ៦៦​គ្រឿង និង​នាវា​ចម្បាំង​១៤​គ្រឿង​ ក្នុង​សមយុទ្ធ​កាលពី​ថ្ងៃអាទិត្យ

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះកងទ័ពអាកាសចិនចំនួន ៦៦ គ្រឿង និងនាវាចម្បាំងចិនចំនួន ១៤ គ្រឿងដែលកំពុងធ្វើសកម្មភាពនៅក្នុង និងជុំវិញច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហាឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពាក់ព័ន្ធ​នឹង​ការ​បាញ់​គ្រាប់​មី​ស៊ី​ល​ចំនួន​១១​គ្រាប់​។ កាលពីថ្ងៃសុក្រ យន្តហោះរបស់ចិនចំនួន ៦៩ គ្រឿងត្រូវបានគេរាយការណ៍ថាកំពុងខិតជិត ដោយមាន ៤៩គ្រឿងចូលទៅក្នុងអ្វីដែលកោះតៃវ៉ាន់ចាត់ទុកថា វាជាតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស។

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា នាវាចំនួន ១៤ និងយន្តហោះចំនួន ២០គ្រឿង បានធ្វើសកម្មភាពកាលពីថ្ងៃសៅរ៍ ដោយ ១៤គ្រឿងបានឆ្លងកាត់ “បន្ទាត់កណ្តាល” ដែលបន្ទាត់នេះបានដើរតួជាអ្នកកំណត់ព្រំដែនក្រៅផ្លូវការនៃទឹកដីជាក់ស្តែងរបស់តៃវ៉ាន់៕សម្រួលៈ ណៃ តុលា

To Top