កោះតៃវ៉ាន់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបភ្លោះ Tianhui-6 ដោយជោគជ័យ នៅម៉ោង៦និង៤១នាទីព្រឹកថ្ងៃសុក្រ ដោយបានបាញ់ចេញ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប តៃយួន ក្នុងខេត្ត សានស៊ី ភាគខាងជើងនៃប្រទេសចិន ។ផ្កាយរណបភ្លោះ Tianhui-6 A និង Tianhui-6...
ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើការតាមដាន អង្កេត ស្រាវជ្រាវលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ទន្លេមេគង្គជាច្រើនឆ្នាំ បន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូន ដំណឹង អំពីការព្យាករកម្ពស់ទឹកជំនន់ ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២៣ ដូចខាងក្រោម ៖ ១- ស្ថានភាពទូទៅ នៃអាកាសធាតុក្នុងតំបន់...
គៀវ៖ នៅពេលដែលប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានយល់ព្រមលើការផ្ទេរយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ពីសម្ព័ន្ធមិត្តរបស់ខ្លួន និងការហ្វឹកហ្វឺន របស់សហរដ្ឋអាមេរិក លើអ្នកបើកយន្តហោះអ៊ុយក្រែន គ្មាននរណាម្នាក់អាចនិយាយបានច្បាស់ទេថា នៅពេលណាដែលយន្តហោះសំខាន់ៗទាំងនេះនឹងបង្ហាញខ្លួននៅពីលើសមរភូមិ នៅលើមេឃអ៊ុយក្រែននោះទេ។ យោងតាមអ្នកជំនាញម្នាក់ ដែលបានឲ្យដឹងជាមួយកាសែតអ៊ុយក្រែន Newsweek ថា “ពេលណា” មិនមែនជាសំណួរត្រឹមត្រូវនោះទេ...
បរទេស ៖ មន្ត្រីយោធាជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងមិនទទួលបានជ័យជំនះ ផ្នែកយោធានៅអ៊ុយក្រែន នោះទេ ហើយកងកម្លាំងរបស់ទីក្រុងគៀវ ទំនងជាមិនអាចវាយបកឲ្យកងទ័ពរុស្ស៊ី ទាំងអស់ចេញពីទឹកដីរបស់ពួកគេ នៅពេលណាមួយក្នុងពេលឆាប់ៗនេះដែរ។ ឧត្តមសេនីយ Mark Milley ប្រធានអគ្គសេនាធិការ ចម្រុះអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ “សង្គ្រាមនេះជាផ្នែកយោធានឹងមិនឈ្នះដោយរុស្ស៊ីនោះទេ វាមិនអញ្ចឹងទេ” នេះបើយោងតាមការចុះផ្សាយ...
បរទេស ៖ យោធាអ៊ីរ៉ង់បានប្រកាស ពីការដាក់ឱ្យប្រើប្រាស់ នូវមីស៊ីលផ្លោង រយៈចម្ងាយមធ្យមថ្មី និងប្រសើរឡើង (MRBM) កាលពីថ្ងៃព្រហស្បតិ៍ ដោយត្រូវបានពិពណ៌នាថា ជាមីស៊ីលទំនើបបំផុតមួយ ដែលអ៊ីរ៉ង់បានផលិត ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មីស៊ីលនេះគឺជាកំណែចុងក្រោយបំផុតនៃស៊េរី Khoramshahr របស់មីស៊ីល...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines បានចុះចត ដោយសុវត្ថិភាពនៅទីក្រុង Daegu របស់កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បន្ទាប់ពីទ្វារយន្តហោះ បានរបើកភ្លាមៗមុនពេល ទៅដល់អាកាសយានដ្ឋាន ។ យន្តហោះដែលផ្ទុកមនុស្ស១៩៤នាក់ បានចុះចតនៅអាកាសយានដ្ឋាន...
រូបភាពត្រីខ្យា ថតនៅផ្សារត្រីខេត្តក្រចេះ។ រូបភាព៖ ថាច់ ផាណារ៉ា ត្រីខ្យា គឺជាប្រភេទត្រីទឹកសាប មួយប្រភេទ ដែលមានរូបរាងស្រដៀងនឹងត្រីឆ្លាំងដែរ ខុសតែទំហំ និងសម្បុរប៉ុណ្ណោះ។ ទោះយ៉ាងណា ត្រីខ្យា មានល័ក្ខខ័ណ្ឌទីជម្រក ខុសពីត្រីឆ្លាំង ដែលតម្រូវឱ្យវា រស់នៅតាមទន្លេធំ មានទឹកជ្រៅ និងផ្ទាំងថ្មធំៗ។ ត្រីខ្យា ស្ថិតនៅក្នុងអម្បូរ Bagridae ដែលមានបួនពួកគឺ Pseudonmystus, Bagrichthys, Mystus និង Hemibagrus។ វាមានឈ្មោះវិទ្យាសាស្ត្រ (Hemibagrus wyckioides) និងឈ្មោះជាភាសាអង់គ្លេស Asian Red Tailed Catfish ឬ Red fin bagrus មានប្រវែងដងខ្លួនអតិបរមា ១៣០ស.ម និងទម្ងន់អតិបរិមា ៨៦គីឡូក្រាម។ នៅក្នុងប្រទេសកម្ពុជា ត្រីខ្យា ត្រូវបានគេដឹងថា មានរស់នៅច្រើនក្នុងទន្លេសេកុង សេសាន និងស្រែពក។ ទន្លេទាំងបីនេះ សុទ្ធតែមានទីជម្រកស្របទៅនឹងល័ក្ខខ័ណ្ឌ ជីវិតរស់នៅរបស់វា ដូចជា មានថ្មប៉ប្រះទឹក ផ្ទាំងថ្មធំៗ និងទឹកជួរ។ ត្រីខ្យា មិនធ្វើចរាចរផ្លាស់ទីទេ។ ពួកវាបន្តពូជនៅនឹងកន្លែង រួចបណ្តែតខ្លួនតាមទឹកជំនន់ ចូលទៅក្នុងតំបន់ព្រៃលិចទឹក ក្នុងអំឡុងខែកក្កដា ដល់ខែតុលាដើម្បីរកចំណី និងរស់នៅទីនោះមួយរយៈខ្លី។ រដូវប្រាំងចូលមកដល់ ពួកវាក៏វិលមកលាក់ខ្លួននៅតាមអន្លង់ក្នុងទន្លេធំៗ វិញ។ វាស៊ីកំពឹស ត្រីតូចៗ និងសត្វល្អិតជាអាហារ។ បច្ចុប្បន្ននេះ ត្រីខ្យា ហាក់សូវទទួលរងផលប៉ះពាល់ខ្លាំងគួរឱ្យកត់សម្គាល់នៅឡើយទេ។ ប៉ុន្តែ ទៅថ្ងៃអនាគត បើកម្រិតនៃការនេសាទហួសហេតុ ការប្រើប្រាស់ឧបករណ៍នេសាទដែលមានភ្ជាប់ចរន្តអគ្គិសនី ដែលគេនិយមហៅថា «ឆក់ក្តៅ-ត្រជាក់» វាជាឧបករណ៍នេសាទខុសច្បាប់ ដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិទូទៅ បូករួមទាំងមានការប្រែប្រួលអាកាសធាតុ ការបាត់បង់ទីជម្រកនោះបញ្ហាប្រឈមដល់កំណើតរបស់ពួកវានឹងកើតមានឡើង។ សូមចូលរួម ទាំងថែរក្សាទីជម្រក និងការពារមច្ឆជាតិទាំងអស់គ្នាដើម្បីទាំងអស់គ្នា៕ ដោយ៖ ឈុត ឈាណា
កំពង់ឆ្នាំង៖ ក្រោយទទួលភារកិច្ចថ្មី ជាអភិបាលរងស្រុកសាមគ្គីមានជ័យ លោក សល់ ណាំហេង បានធ្វើការប្ដេជ្ញាខ្ពស់ ក្នុងការលើកកម្ពស់គុណភាព តម្លាភាព និងគណនេយ្យភាព នៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឱ្យកាន់តែរីកចម្រើនជាបន្ដបន្ទាប់។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកសាមគ្គីមានជ័យ ក្រោមអធិបតីភាព លោក ឈឹម ទីម សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ស្រ៊ន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា មានតែអ្នកប្រឹងប្រឹងរកសន្ដិភាព ទើបជាអ្នកការពារសន្ដិភាព ព្រោះរក្សាសន្តិភាពឱ្យបាន ទើបមានការអភិវឌ្ឍន៍។ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ កម្មករ និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៤០ឆ្នាំមកហើយ បានបញ្ជាក់ថា មានតែរក្សាសន្តិភាពឱ្យបានទើបមានការអភិវឌ្ឍ ខណៈអ្នកដែលអាចរក្សាសន្តិភាពបាន គឺអ្នកដែលបានស្វែងរកសន្តិភាព។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីក្រុមប្រឆាំងនាំគ្នាលើកឡើងថាសម្តេច បាននិងកំពុងតែការពារអំណាចខ្លួន។ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករកម្មការិនីនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន...