Breaking: លោក សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន បានជួបសន្ទនា តាមទូរស័ព្ទជាមួយ សម្តេចតេជោនិងអរគុណ ចំពោះគោលជំហរ ជាគោលការណ៍ ក្នុងការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន នេះបើតាមTwitter ផ្លូវការបស់លោក នាល្ងាចថ្ងៃច័ន្ទ ទី២៨៩ ខែឧសភា ឆ្នាំ២០២៣។
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនបានឱ្យដឹងថាអគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ...
អ៊ីតាលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ថា មនុស្សចំនួន៤នាក់បានស្លាប់ បន្ទាប់ពីទូកមួយដឹកអ្នកដំណើរជាង២០នាក់រួមទាំងអ្នកទេសចរបានលិចចូលទឹកនៅគ្រាដែលមានខ្យល់បក់បោកខ្លាំងនៅលើផ្ទៃបឹង Maggiore ភាគខាងជើងនៃប្រទេសអ៊ីតាលី ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានឲ្យដឹងថា ទូកបានក្រឡាប់កាលពីល្ងាចថ្ងៃអាទិត្យស្ថិតនៅចន្លោះទីក្រុង Sesto Calende និង ក្រុង Arona ។ មនុស្ស៥នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីត្រូវបានគេជួយសង្គ្រោះទាន់ពេល ។ របាយការណ៍មិនបានបញ្ជាក់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានផ្សាយថា...
បរទេស៖ ទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ទីក្រុងតូក្យូអំពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងតារាវិថី ដែលជាផ្នែកមួយនៃកម្មវិធីអវកាសរបស់កូរ៉េខាងជើង ដោយកំណត់ការបាញ់បង្ហោះចន្លោះពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា។ នេះបើតាមឆ្មាំសមុទ្រជប៉ុនបានថ្លែងកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិជប៉ុនបានប្រកាសថា រាល់មីស៊ីលរបស់កូរ៉េខាងជើងដែលរំលោភលើទឹកដីរបស់ប្រទេសនឹងត្រូវបំផ្លាញចោល។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ឆ្មាំឆ្នេរសមុទ្រជប៉ុន អំពីការបាញ់បង្ហោះដែលបានគ្រោងទុកទៅកាន់គន្លងតារារណបរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រសួងការពារជាតិជប៉ុនបាននិយាយថា “យើងនឹងចាត់វិធានការបំផ្លិចបំផ្លាញប្រឆាំងនឹងគ្រាប់ផ្លោង...
ប៉េកាំង ៖ ចំណាត់ការ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ស្លាកប្រទេសចិន សម្រាប់ការប្រព្រឹត្ត “ការបង្ខិតបង្ខំសេដ្ឋកិច្ច” កំពុងធ្វើឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាកូរ៉េខាងត្បូង ស្ថិតក្នុងស្ថានភាពឆ្គងមួយ នៅពេលនិយាយអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្ម តារបស់ចិនជាមួយប្រទេសចិន។ សេដ្ឋកិច្ចរបស់ពួកគេអាចប្រឈមនឹងហានិភ័យសំខាន់ៗ ប្រសិនបើពួកគេមិនអនុវត្តវិធីសាស្រ្តជាក់ស្តែង ចំពោះបញ្ហាលំបាកទាំងនោះ។ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក...
ជាទស្សនវិជ្ជារបស់ចិន ដែលបានផ្តួចផ្តើម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយលោក Xi Jinping ប្រធានរដ្ឋចិន នោះគឺ «កិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ» ដែលវាជាយុទ្ធសាស្ត្រដ៏សំខាន់ នៅក្នុងគតិបណ្ឌិតចិនរួម ជាមួយនឹងទស្សនវិស័យ ជាសកលយ៉ាង ទូលំទូលាយ ហើយបានរចនាប្លង់មេ សម្រាប់ការអភិវឌ្ឍសន្តិភាព និងកសាងពិភពលោក ដោះស្រាយក្នុងការប្រឈមមុខ...
មហាសន្និបាត នៃអង្គការសុខភាពពិភពលោក លើកទី៧៦ កំពុងបើកធ្វើនៅក្រុងហ្សឺណែវ តំណាងចិន បានបញ្ចេញមតិ អំពីបញ្ហាបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លអ៊ែរ Fukushima ទៅក្នុង សមុទ្រនៅថ្ងៃទី២៧ ខែឧសភាថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះភាគីជប៉ុន ដែលសម្រេចចិត្តបង្ហូរ ទឹកសំណល់ នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លអ៊ែរFukushima ទៅក្នុងសមុទ្រ ដោយឯកតោភាគី...
ក្នុងនាមជារដ្ឋមន្ត្រី ការបរទេស ដែលត្រូវគេយកចិត្តទុកដាក់បំផុត ក្នុងប្រវតិ្តសាស្ត្រអាមេរិក លោកបណ្ឌិត Henry Alfred Kissinger ទើបបានឆ្លងថ្ងៃខួប កំណើត ១០០ ឆ្នាំរបស់ខ្លួន ។ ពេលមុននេះ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិកអាណត្តិថ្មី បានជួបសន្ទនាជាមួយលោក និងបានសម្តែងការជូនពរ របស់រដ្ឋាភិបាលចិន ចំពោះថ្ងៃខួបកំណើត ១០០ ឆ្នាំ...
ហាណូយ ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chính) បានប្រាប់គណៈប្រតិភូព្រឹទ្ធសភា អាមេរិក ដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក Mike Crapo នៅទីក្រុង ហាណូយ កាលពីថ្ងៃសុក្រថា វៀតណាម តែងតែមានតម្លៃ ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយសហរដ្ឋអាមេរិក...
ម៉ូស្គូ ៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានអះអាងថា ប្រទេសដែលចូលដៃជាមួយរុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន នឹងទទួលបានអាវុធនុយក្លេអ៊ែរ។ លោក Lukashenko ធ្លាប់ជាអ្នកគាំទ្រ ដ៏រឹងមាំរបស់លោក ពូទីន ដែលថ្មីៗនេះ ភាគច្រើនបានផ្តល់ជំនួយ ផ្នែកយោធាដល់ទីក្រុងមូស្គូ...