បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី គួរតែពង្រីកការសិក្សាភាសាចិន និងភាសាអាស៊ីផ្សេងទៀត ដោយសារការរីកចម្រើនរបស់ទ្វីបអាស៊ី នៅក្នុងសារៈសំខាន់ចំពោះកិច្ចការពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកពូទីនបានប្រាប់ក្រុមនិស្សិតជ័យលាភីចំនួន ៣០នាក់នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងមូស្គូដែលប្រារព្ធពិធីចាប់ផ្តើមឆ្នាំសិក្សាថ្មីថា “ដោយសារល្បឿននៃការអភិវឌ្ឍន៍នៃបណ្តាប្រទេសអាស៊ី មជ្ឈមណ្ឌល នៃជីវិតសេដ្ឋកិច្ច...
បរទេស៖ លោក Yury Borisov ប្រធានទីភ្នាក់ងារអវកាស Roscosmos បានប្រកាសថា មីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat ដែលជាអាវុធនុយក្លេអ៊ែរដែលមាន សមត្ថភាពបំផុតរបស់រុស្ស៊ី ត្រូវបានអនុម័តដើម្បី ដាក់ឱ្យប្រើប្រាស់ហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអភិវឌ្ឍន៍ត្រូវបានបង្ហាញ កាលពីថ្ងៃសុក្រក្នុងអំឡុងពេលព្រឹត្តិការណ៍ Roscosmos...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនអំពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណ ២០ថ្ងៃ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងកសិកម្ម នាថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៣បានឱ្យដឹងថា”កូនផ្សោតកើតថ្មីនេះ ត្រូវបានប្រទះឃើញនៅវេលាម៉ោង ១២៖២០នាទីថ្ងៃត្រង់នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណប្រាំបីក្បាល ស្ថិតនៅចំនុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ...
ល្ងាចថ្ងៃទី១ ខែកញ្ញា នៅវិមានសភាប្រជាជនចិន នៅក្រុងប៉េកាំង លោក Xi Jinpingប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោក Patrice Talon ប្រធានាធិបតីប្រទេសប៉េនីន ដែលអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅចិន ។ ប្រមុខរដ្ឋប្រទេសទាំងពីរ បានប្រកាសថា ចិននិងប៉េនីនបង្កើត ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រ ។ លោក Xi...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បាន អំពានាវស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង គោរពច្បាប់ស្តីពីរបបសារព័ត៌មានដែលបានអនុម័ត ដោយរដ្ឋសភាកម្ពុជាឆ្នាំ១៩៩៥ ដែលកំពុងស្ថិតនៅជាធរមាន។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចេញលិខិតកោះហៅ អ្នកសារព័ត៌មានម្នាក់ ឈ្មោះ ផាត់ ហ៊ន ឱ្យចូលទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីឆ្លើយបំភ្លឺទាក់ទិននឹងបណ្ដឹងរបស់មេធាវី...
ថ្ងៃទី ២ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា តាមប្រពន្ធ័វីដេអូ នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម សេវាកម្មពិភពលោក នៃពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិចិនឆ្នាំ ២០២៣ ។ លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំ ២០២៣ នេះ...
អ្នកដឹក អ្នកលក់ ផ្ទះសំណាក់ សណ្ឋាគារ … បញ្ហាក្មេងស្ទាវដេញកាប់គ្នា ចោរឆក់ លក់កោរ ខ្វះភាពឱនលំទោន គុណភាពអនាម័យ ការបង្ហោះមួយចំនួនដែលយើងភ្លេចគិតក៏ចូលរួមបំផ្លាញចំនួនភ្ញៀវទេចរដែរ។ អ្នកបង្ហោះយក View ហូបកខ្វក់ កុំស្មានថាមិនជាប់ជាបញ្ហាឱ្យសោះ! អត់មិនអត់មក ស៊ីអាចម៍គោ ពោះគោឆៅ ហើយថតបង្ហាញ ហ៊ឺ ល្ងង់ណាស់! គេចេះតែឱ្យផលិត...
បរទេស ៖ ថ្លែងប្រាប់ទៅកាន់ក្រុម និស្សិតនៅក្នុងប្រទេសរុស្សី កាលពីថ្ងៃសុក្រម្សិលមិញនេះ លោកប្រធានាធិបតី Vladimir Putin បានបញ្ជាក់សាជាថ្មីថា ប្រទេសរុស្សី នៅតែជាប្រទេស ដែលមានកម្លាំងខ្លាំងក្លា ហើយមិនអាចស្គាល់ពាក្យថា ចុះចាញ់បានឡើយឬ Absolutely Invincible ។ យោងតាមការ ចេញផ្សាយរបស់ RT លោកប្រធានាធិបតីរូបនេះ បានគូសបញ្ជាក់ទៀតថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃសុក្រម្សិលមិញនេះថា កង្វះខាតសម្ភារៈបរិក្ខារពេទ្យ និងការផ្គត់ផ្គង់ដែលមានគុណភាពអន់ កំពុងបណ្តាលឱ្យមានអ្នកស្លាប់បន្ថែមក្នុងចំណោមទាហានអ៊ុយក្រែន ដែលរងរបួស។ ប្រភពដដែលបានសរសេរទៀតថា ក្រុមគ្រូពេទ្យនៅតាមសមរភូមិ និងមេដឹកនាំអង្គការសប្បុរសធម៌ជាច្រើននាក់ អាជ្ញាធរអ៊ុយក្រែន បានខកខានក្នុងការផ្តល់ការថែទាំសុខភាពគ្រប់គ្រាន់ដល់ទាហាន នៅជួរមុខហើយជាការព្យាករណ៍វាកំពុងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតរបស់យោធាជាងមួយលាននាក់នៅពេលនេះ។ របាយការណ៍ដែលត្រូវបានគេស្ទាបស្ទង់នេះបានបញ្ជាក់ទៀតថា បញ្ហានេះភាគច្រើនកើតចេញពីការពិតដែលថា កងទ័ពអ៊ុយក្រែន ខ្វះប្រព័ន្ធត្រួតពិនិត្យគុណភាពដែលឃ្លាំងស្តុកថ្នាំនិងបច្ចេកទេសភាគច្រើន នៃកន្លែងធ្វើការរបស់ក្រុមគ្រូពេទ្យអ៊ុយក្រែន គឺជាមិនបានបំពេញតាមស្តង់ដាអន្តរជាតិនោះឡើយ ហើយបានថែមទាំងព្យាយាមបំភាន់អ្នកត្រួតពិនិត្យទៀតផង។...
ថ្ងៃទី៣១ខែសីហា លោកRahm Emanuelឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសជប៉ុនបានធ្វើដំណើរពិសេសទៅកាន់ទីក្រុងហ្វូគូស៊ីម៉ា ដើម្បីបរិភោគគ្រឿងសមុទ្រ និងផ្តល់ការគាំទ្រដល់ភាគីជប៉ុន ក្នុងការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចុះផ្សាយអត្ថបទមួយនៅប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន ដោយបាននិយាយថា អ៊ីចេះថា អ៊ីចុះចំពោះវិធានការឆ្លើយតបដ៏សមហេតុផលរបស់ប្រទេសចិន ហើយថែមទាំងបានមួលបង្កាច់ចិន ពីបទ”បំផ្លាញបរិស្ថានសមុទ្រ”ផង។ នៅថ្ងៃដដែល នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកTetsuro Nomura រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រទេសជប៉ុន បានហៅទឹកដែលបង្ហូរដោយរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាថា ជាទឹកវិទ្យុសកម្មនុយក្លេអ៊ែរ។ សូម្បីតែមន្ត្រីអាជ្ញាធរជប៉ុនក៏និយាយបែបនេះដែរ...