ព័ត៌មានអន្តរជាតិ

លោក Putin​ ៖ កម្លាំងដ៏ខ្លាំងក្លា របស់រុស្សី នឹងមិនអាចស្គាល់ពាក្យថា ចុះចាញ់បានជាដាច់ខាត

ប្រភព៖ AFP

បរទេស ៖ ថ្លែងប្រាប់ទៅកាន់ក្រុម និស្សិតនៅក្នុងប្រទេសរុស្សី កាលពីថ្ងៃសុក្រម្សិលមិញនេះ លោកប្រធានាធិបតី Vladimir Putin បានបញ្ជាក់សាជាថ្មីថា ប្រទេសរុស្សី នៅតែជាប្រទេស ដែលមានកម្លាំងខ្លាំងក្លា ហើយមិនអាចស្គាល់ពាក្យថា ចុះចាញ់បានឡើយឬ Absolutely Invincible ។

យោងតាមការ ចេញផ្សាយរបស់ RT លោកប្រធានាធិបតីរូបនេះ បានគូសបញ្ជាក់ទៀតថា កម្លាំងចិត្តដ៏រឹងម់ាំ របស់ពលរដ្ឋរុស្សី បានធ្វើឲ្យប្រទេសរុស្សី ទាំងមូលមិនទន់ខ្សោយ ឬប្រឈមមុខទៅនឹងការចុះចាញ់ ចំពោះមុខអ្នកណាម្នាក់ នោះជាដាច់ខាត ។

ដើម្បីពន្យល់បន្ថែម អំពីការលើកឡើង របស់ចំពោះផ្លូវចិត្តដ៏រឹងម៉ាំ នៃជនជាតិរុស្សីនោះ លោកប្រធានាធិបតី ក៏បានរំលឹកអំពីប្រវត្តិគ្រួសារ របស់លោកដែលបានឆ្លងកាត់សង្ក្រាម លោកលើកទី២ ទៅកាន់ក្រុមនិស្សិតដែល ទើបចាប់ផ្តើមឆ្នាំសិក្សាផងដែរ។

លោកបានអះអាងថា ជីដូនរបស់លោក ត្រូវបានបាញ់សម្លាប់ដោយក្រុមណាហ្ស៊ីស ប៉ុន្តែមុនពេលស្លាប់ជីដូន បានប្រាប់ទៅប្តី របស់គាត់ថា មិនត្រូវសម្រក់ទឹកភ្នែកឡើយ ពីព្រោះថា គាត់មិនចង់ឲ្យមានភាពសោកសៅ ក្នុងជីវិតរបស់គាត់នៅ នាទីចុងក្រោយឡើយ។

លោកPutinបាននិយាយថា គាត់ជឿថាគ្រួសារភាគច្រើន នៅក្នុងប្រទេសរុស្ស៊ីគឺ បែបនេះហើយពោលបន្ថែមថា នៅទីនេះខ្ញុំបានយល់ពីមូលហេតុ ដែលយើងឈ្នះសង្រ្គាម ស្នេហាជាតិ ដ៏អស្ចារ្យឬ Great Patriotic ដែលសំដៅទៅលើការតស៊ូសូវៀត ប្រឆាំងនឹងពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top