ព័ត៌មានជាតិ

ប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន អំពាវនាវ ស្នងការខេត្តស្វាយរៀង គោរពច្បាប់ស្តីពី របបសារព័ត៌មាន

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បាន អំពានាវស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង គោរពច្បាប់ស្តីពីរបបសារព័ត៌មានដែលបានអនុម័ត ដោយរដ្ឋសភាកម្ពុជាឆ្នាំ១៩៩៥ ដែលកំពុងស្ថិតនៅជាធរមាន។

ឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង

ការស្នើនេះ ធ្វើឡើងបន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចេញលិខិតកោះហៅ អ្នកសារព័ត៌មានម្នាក់ ឈ្មោះ ផាត់ ហ៊ន ឱ្យចូលទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីឆ្លើយបំភ្លឺទាក់ទិននឹងបណ្ដឹងរបស់មេធាវី ពីបទបរិហារកេរ្ដិ៍ ជាសាធារណៈ។

តាមរយៈគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងនាមខ្ញុំជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សូមអំពានាវស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង គោរពច្បាប់ស្តីពីរបបសារព័ត៌មានដែលបានអនុម័ត ដោយរដ្ឋសភាកម្ពុជាឆ្នាំ១៩៩៥ ដែលកំពុងស្ថិតនៅជាធរមាន ។

សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន សំដែងការសោកស្តាយ ជាពន់ពេកចំពោះស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ។

ក្នុងនោះលោក សយ សុភាព ក៏បានរំលឹកពីអតីតកាល ដែលកន្លងមក រូបលោកផ្ទាល់ ជាអ្នកសារព័ត៌មាន ធ្លាប់បានចូលជួយដោះស្រាយ បញ្ចប់បាតុកម្មទ្រង់ទ្រាយធំនៅបាវិត ដោយសន្តិវិធីដែល កាលពីខែតុលា ឆ្នាំ២០១៥។

សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន សង្ឃឹមថា ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នឹងមិនមានករណីបែបនេះម្តងទៀតឡើយ ព្រោះអ្នកសារព័ត៌មាន បានផ្សព្វផ្សាយដោយសំអាងលើច្បាប់ សារព័ត៌មាន៕

To Top