ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច ក្រសួងសុខាភិបាល និងក្រសួងផែនការបានរួមគ្នាចេញប្រកាស ស្តីពី ការពង្រីកវិសាលភាព មូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដើម្បីផ្តល់ការថែទាំសុខភាព ៕
ភ្នំពេញ ៖ តាមរយៈសេចក្ដីថ្លែងសារព័ត៌មានរួមរវាងភាគីពាក់ព័ន្ធ មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWF កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិរក្សសត្វផ្សោតទឹកសាប ក្នុងប្រទេស។ ការប្តេជ្ញានេះ បន្ទាប់ពីកម្ពុជាបានចូលរួមកិច្ចប្រជុំជាអន្តរជាតិមួយស្តីពី «ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក» នៅប្រទេសកូឡំបី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងកិច្ចប្រជុំនោះក៏បានបង្ហាញវិដេអូបទចម្រៀង «ផ្សោតដួងចិត្ត»...
ប៉េកាំង៖ ប្រទេសចិន បានដាក់ពាក្យបណ្តឹង កាលពីថ្ងៃចន្ទ ជាមួយហ្វីលីពីន ជុំវិញការប៉ះទង្គិចគ្នា ដែលពាក់ព័ន្ធនឹងនាវា របស់ពួកគេនៅក្នុងសមុទ្រចិន ខាងត្បូង កាលពីថ្ងៃមុនដោយសម្តែង “ការមិនពេញចិត្តយ៉ាងខ្លាំង” របស់ខ្លួន ចំពោះឧប្បត្តិហេតុនេះ។ ពាក្យបណ្តឹងដែលផ្ញើ ដោយស្ថានទូតចិន ប្រចាំទីក្រុងម៉ានីល ទៅកាន់ក្រសួង ការបរទេសហ្វីលីពីន ធ្វើឡើងបន្ទាប់ពីមាន ការផ្លាស់ប្តូរ ដែលភាគីនីមួយៗបានស្តីបន្ទោសគ្នា ទៅវិញទៅមក...
តូក្យូ៖ ប្រទេសជប៉ុន និងចិនបានសន្យាជាថ្មី ក្នុងការលើកកម្ពស់ទំនាក់ទំនង បន្ថែមទៀតនៅខួបលើកទី៤៥ នៃសន្ធិសញ្ញាសន្តិភាព និងមិត្តភាពទ្វេភាគី ដែលចូលជាធរមានកាលពីថ្ងៃចន្ទ ខណៈដែលទីក្រុងតូក្យូ នៅតែបន្តស្វែងរកកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយទីក្រុងប៉េកាំង ចំពេលមានភាពតានតឹង ក្នុងទំនាក់ទំនង។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅក្នុងសារមួយ ដែលបានអាននៅក្នុងពិធី មួយនៅទីក្រុងតូក្យូថា “វាមានសារៈសំខាន់ណាស់ ក្នុងការធ្វើការរួមគ្នា ដើម្បីកសាងទំនាក់ទំនងជប៉ុន-ចិន...
បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានព្រមានជាថ្មីថា ខ្លួននឹងការពារហ្វីលីពីន ក្នុងករណីមានការវាយប្រហារដោយប្រដាប់អាវុធក្រោមសន្ធិសញ្ញាឆ្នាំ ១៩៥១ បន្ទាប់ពីកប៉ាល់របស់ចិនបានរារាំង និងបុកជាមួយនាវាហ្វីលីពីនពីរគ្រឿងនៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកការទូតហ្វីលីពីនកាលពីថ្ងៃច័ន្ទបានកោះហៅមន្ត្រីស្ថានទូតចិនក្នុងទីក្រុងម៉ានីល សម្រាប់ការតវ៉ាដោយពាក្យសំដីយ៉ាងខ្លាំងបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យនៅឯតំបន់ផ្ទៃទឹករាក់ Second Thomas Shoal ។ មន្ត្រីបាននិយាយថា មិនមានការរងរបួសណាមួយត្រូវបានរាយការណ៍ទេ...
ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Rishi Sunak មេដឹកនាំចក្រភពអង់គ្លេស បានប្រកាសថា អង់គ្លេសកំពុងបញ្ជូនជំនួយបន្ថែមចំនួន២០លានផោន ស្មើនឹង២៤លានដុល្លារ ដើម្បីជួយដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ដែលរងផលប៉ះពាល់ដោយសង្គ្រាមរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស ។គេបានដឹងថា សេចក្តីប្រកាសនេះបាននាំមកនូវចំនួនទឹកប្រាក់ដែលបានសន្យាដល់ទឹកដីប៉ាឡេស្ទីនដោយចក្រភពអង់គ្លេសចាប់តាំងពីការវាយប្រហាររបស់ហាម៉ាសលើអ៊ីស្រាអ៊ែល កាលពីដើមខែនេះរហូតដល់៣០លានផោន បន្ទាប់ពីទឹកប្រាក់១០លានផោនត្រូវបានផ្តល់ជូនរួចកាលពីសប្តាហ៍មុន ។...
ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ចំនួន ១២.០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាន ស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សូមរំលឹកថា សម្តេចធិបតី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី គឹម ម៉ានី ប្រាក់វណ្ណឌី និងក្រុមគ្រួសារនៃសព ក្រោយលោកនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវជាស្វាមីបានទទួលមរណភាព ។ យោងតាមសារលិខិតកាលពីថ្ងៃទី២៣...
ភ្នំពេញ ៖ ឆ្លើយតបនឹងសំណើរពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោក ស្នើឲ្យជួយរៀបចំសណ្តាប់ធ្នាប់លើខឿន វិទ្យាល័យជាស៊ីមសន្ធរម៉ុក ត្រូវបានអាជ្ញាធរ បញ្ជាក់យ៉ាងមុតមាំ ដោះស្រាយឲ្យបានល្អប្រសើរ ជាមួយនឹងវិធានការក្តៅ-ត្រជាក់ សំដៅធ្វើយ៉ាងណាឲ្យទីតាំងនេះ លែងជាចំណតនិងជាកន្លែងលក់ដូរ ដែលគ្មានសណ្តាប់ធ្នាប់។ នេះជាការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌទួលគោក ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី២៤ ខែតុលា នៅមហោស្របចេនឡា ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក...
ម៉ានីល ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា អគ្គិភ័យបានឆាបឆេះ នាវាដឹកប្រេងចំនួន១គ្រឿង ខណៈកំពុងបោះយុថ្កា នៅខេត្ត Batangas ស្ថិតនៅភាគខាងត្បូងនៃទីក្រុងម៉ានីល កាលពីថ្ងៃអាទិត្យ ដោយបានបណ្តាលឲ្យស្លាប់មនុស្សចំនួន២នាក់ ។ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ហៅកាត់ថា (PCG) បានរាយការណ៍បឋមមកថា មនុស្សម្នាក់បានស្លាប់ដោយសារភ្លើងឆេះ ដែលបានឆាបឆេះនៅលើនាវា Motor...