បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទូរទស្សន៍ BFMTV របស់បារាំងបានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងធ្វើការអំពាវនាវឲ្យមានការវិលត្រឡប់ទៅកាន់ដំណើរការសន្តិភាពពិតប្រាកដឡើងវិញ ហើយនិងបញ្ចប់ទៅភាពជាអាណានិគមនៅតំបន់ West Bank នៅពេលគាត់ទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។ លោក Macron ដែលត្រូវបានគេរំពឹងទុកនៅក្នុងទីក្រុង Tel Aviv នៅថ្ងៃអង្គារ មានបំណងបង្ហាញពីសាមគ្គីភាពជាមួយអ៊ីស្រាអែល និងធ្វើការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងការប្រឆាំងនឹងក្រុមភេរវករហាម៉ាសផងដែរ។...
បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denis Shmigal បាននិយាយថា ក្រុងគៀវរំពឹងថា នឹងទទួលបានជំនួយបរទេស យ៉ាងហោចណាស់ ១៨ ពាន់លានអឺរ៉ូ ឬប្រមាណជា១៩ ពាន់លានដុល្លារ ពីសហភាពអឺរ៉ុបEU បន្ថែមទៀតនៅឆ្នាំក្រោយ ។ យោងតាមការចេញផ្សាយ របស់ RT Shmigal បានសរសេរ...
ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង ដឹកនាំដោយលោក Wang Mingyu (វ៉ាង មីងយូ) អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនីង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាជួយផ្សព្វផ្សាយ ពីសក្តានុពលខេត្តព្រះសីហនុ ក្នុងការទាក់ទាញ អ្នកវិនិយោគ។ ការសន្យានេះ ធ្វើឡើងក្នុង ជំនួបពិភាក្សាការងារ ជាមួយលោក គួច ចំរើន...
ភ្នំពេញ ៖ យើងដឹងហើយថា យុវជន និងអាជីវកម្មគួរតែមានទំនាក់ទំនងរវាងគ្នានិងគ្នា ហើយយុវជនគួរតែទទួលបានឱកាសក្នុងការចូលរួមក្នុងវេទិកាអាជីវកម្ម ការប្រកួតប្រជែង ក៏ដូចជា ការប្រាស្រ័យទាក់ទងនានាក្នុងយុគសម័យមួយនេះ។ ជាក់ស្តែង AIESEC មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការប្រកាសនូវពិព័រណ៍ធុរកិច្ចដ៏ធំមួយដែលមានឈ្មោះថា “វេទិកាយុវជនទៅរកអាជីវកម្ម” ឬ Youth to Business Cambodia Forum ដែលមានគោលបំណងផ្តល់ឱកាសសម្រាប់យុវជនក្នុងការអភិវឌ្ឍ ចំណេះដឹង ជំនាញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា វាមិនអាចមានហេតុផលសម្រាប់អ្វីដែលក្រុមហាម៉ាស់បានធ្វើកាលពីថ្ងៃទី៧ខែតុលានោះទេ ប៉ុន្តែវាមិនសមរម្យទេក្នុងការហៅវាថា ជាហេតុការណ៍ដែលមិនមានអ្នកបង្កហេតុនោះ។ លោក Polyansky បាននិយាយនៅក្នុងសន្និសីទវីដេអូមួយ ថា ៖រុស្សីថ្កោលទោសដោយគ្មានលក្ខខណ្ឌចំពោះអ្វីដែលក្រុមហាម៉ាសបានធ្វើប្រឆាំងនឹងអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលាប៉ុន្តែមិនអាចមានហេតុផលសម្រាប់ហេតុការណ៍នេះនោះទេប្រសិនបើជាមិនមានអ្នកបង្កហេតុ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ការថ្កោលទោសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើក្រុមហាម៉ាស់...
អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និងគណៈកម្មាធិការ រៀបចំការប្រកួត កីឡាអូឡាំពិកក្រុងប៉ារីស បានចាប់ដំណើរការកិច្ច សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ។ កាលពីថ្ងៃទី ២៣ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ជាមួយចិន។ សូមទស្សនាកិច្ចសម្ភាសន៍ របស់ទូរទស្សន៍ CCTV ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ កន្លងមកនេះ ដូចតទៅ៖
បរទេស៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃច័ន្ទ បានធ្វើការអង្វរយ៉ាងទទូចដល់ពលករថៃ ទាំងអស់ឱ្យចាកចេញពីប្រទេសអ៊ីស្រាអែល ដោយព្រមានថា ជម្លោះទំនងជានឹងរីករាលដាល និងកើនឡើង ហើយការប្រយុទ្ធគ្នានៅលើដីនាពេលអនាគតរារាំងកិច្ចខិតខំប្រឹងប្រែងជម្លៀសចេញ។ យោងតាមសារព័ត៌មានបាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកសេដ្ឋា ថាវីស៊ីន បានធ្វើការអំពាវនាវនេះបន្ទាប់ពីបានជួបជាមួយមន្ត្រីនៅក្រសួងការបរទេសស្តីពីស្ថានភាពនៅអ៊ីស្រាអែល និងតំបន់ហ្គាហ្សា...
បរទេស៖ មន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិកបានបង្កើនការបោះជំហានយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ចំពេលមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយអាមេរិកបានបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៅកាន់តំបន់នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា លោកបានធ្វើឱ្យសកម្មការដាក់ពង្រាយប្រព័ន្ធ Terminal High Altitude Area...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានចោទសហរដ្ឋអាមេរិកថា កំពុងធ្វើ “សង្រ្គាមប្រូកស៊ី (សង្គ្រាមញុះញង់) ប្រឆាំងនឹងប៉ាឡេស្ទីន” ហើយបានព្រមានថា ស្ថានការណ៍នឹងមិនអាចគ្រប់គ្រងបាន ប្រសិនបើការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាមិនត្រូវបានបញ្ឈប់ ហើយអ៊ីស្រាអែលចាប់ផ្តើមការវាយលុកដីដែលខ្លួនកំពុងរៀបចំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអាហ្រ្វិកខាងត្បូងលោក Naledi...