ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្ពុជា នឹងបន្តមាន ភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៤-២៨ តុលា។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីភាគកណ្ដាល ប្រទេសថៃ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីក វិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ” ។ មន្ទីរពេទ្យជាតិ...
ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល បានចេញ សេចក្ដីជូនដំណឹងស្តីពីការបិទចរាចរណ៍រថយន្តធុនធ្ងន់ គ្រប់ប្រភេទនៅលើកំណាត់ផ្លូវខេត្តលេខ១១០ ចាប់ពីស្ពានកោះធំ ត្រង់ គ.ម ៦៦+០៤០រហូតដល់ គ.ម៩២+៦៣០ ព្រំប្រទល់ប្រទេសវៀតណាម ស្ថិតក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ម្ចាស់អាជីវកម្មរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់គ្រប់ ប្រភេទ និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចរាចរណ៍តាមបណ្តោយផ្លូវខេត្តលេខ ១១០...
ភ្នំពេញ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឱ្យបន្ដជំរុញ បង្កើតភូមិគំរូបន្ថែមទៀត លើភូមិគំរូ ដែលមានស្រាប់ចំនួន ៣០ភូមិ។ ការណែនាំនេះធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ។ លោករដ្ឋមន្រ្ដី...