បរទេស៖ ពលរដ្ឋជនជាតិអាមេរិក ២នាក់ ត្រូវបានកាសែតបរទេសចេញផ្សាយថា ត្រូវបានចាប់ខ្លួនក្រោយរកឃើញថា បានលួចនាំយកសំភារៈជាឧបករណ៍ទំនើបៗ នៅក្នុងវិស័យអាកាសចរជាច្រើន ទៅកាន់ប្រទេសរុស្សី។ សកម្មភាពនេះត្រូវបានអាមេរិក ចោទប្រកាន់ថាជាអំពើរំលោភបំពាន ទៅលើនឹងច្បាប់កម្មសិទ្ធ និងជាពិសេសកិច្ចការងារសំងាត់ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ខណៈដែលអាមេរិកកំពុងបន្ត ដាក់ទណ្ឌកម្មទៅលើការនាំចេញទំនិញជាច្រើន ប្រភេទទៅឲ្យប្រទេសភាគីក្នុងតំបន់ជម្លោះ។ បុរសជនជាតិអាមេរិកពីរនាក់នេះ ត្រូវបានចោទប្រកាន់ពីបទសមគំនិត នាំចេញទំនិញគ្រប់គ្រងដោយគ្មានអាជ្ញាប័ណ្ណ និងក្លែងបន្លំទៅកាន់ប្រទេសរុស្សី ហើយបើពួកគេត្រូវបាន ចោទប្រកាន់បានសម្រេចមែននោះ...
បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយនៅថ្ងៃសុក្រថា ប្រទេសចិនទាមទារឱ្យសហរដ្ឋអាមេរិក បញ្ឈប់រាល់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ និងបញ្ឈប់ការលក់អាវុធទៅកាន់កោះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Tan បាននិយាយថា “ប្រទេសចិនទាមទារឱ្យសហរដ្ឋអាមេរិក ឈប់លក់អាវុធឱ្យតៃវ៉ាន់ និងទំនាក់ទំនងយោធាជាមួយតៃប៉ិ បញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាកោះតៃវ៉ាន់...
បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រាប់ទស្សនាវដ្ដីស្វីស Weltwoche កាលពីថ្ងៃព្រហស្បតិ៍ថា អឺរ៉ុបត្រូវការប្លុកយោធារបស់ខ្លួន ដោយគ្មានឥទ្ធិពលអាមេរិក។ លោក Viktor Orban បានចោទសហរដ្ឋអាមេរិកថា បានអូសអឺរ៉ុបទៅក្នុងជម្លោះ ដែលមិនអាចឈ្នះបាន និងប្រថុយនឹងសង្រ្គាមពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលី បានសន្យានៅថ្ងៃសុក្រនេះ ក្នុងដោះស្រាយបញ្ហាប្រឈម ដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត ក្នុងការបង្ហាញសាមគ្គីភាព ប្រឆាំងនឹងការអះអាងយោធា របស់ទីក្រុងប៉េកាំង នៅក្នុងតំបន់។ ប្រទេសប្រជាធិបតេយ្យ ឥណ្ឌូប៉ាស៊ីហ្វិកចំនួន៤ ដែលត្រូវបានគេស្គាល់ថាជាក្រុម Quad ក៏បានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេអំពី “ការធ្វើយោធានៃលក្ខណៈជម្លោះ និងការប្រើប្រាស់ដ៏គ្រោះថ្នាក់ នៃនាវាឆ្មាំឆ្នេរសមុទ្រ និងកងជីវពលដែនសមុទ្រ”...
បរទេស៖ ក្រុមហ៊ុន United Aircraft Corporation (UAC) ដែលជាក្រុមហ៊ុនផលិតយន្តហោះរដ្ឋ ដ៏សំខាន់របស់ប្រទេសរុស្ស៊ី បាននិយាយថា ការសាកល្បងលើយន្តហោះ ដឹកជញ្ជូនយោធាថ្មីមួយបានដំណើរការ ខុសប្រក្រតីនៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ហើយបុគ្គលិកម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតបាន រងរបួសដោយសារគ្រោះថ្នាក់នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការអះអាងថា គ្រាប់ដែលផលិតពីប្រទេសស៊ែប៊ី ត្រូវបានប្រគល់ទៅឱ្យកងកម្លាំងអ៊ុយក្រែន គឺជាបញ្ហាធ្ងន់ធ្ងរ និងបានបន្ថែមថា បន្ថែមថា ទីក្រុងម៉ូស្គូកំពុងរក្សាទុកការវិនិច្ឆ័យ រហូតដល់ការពិតទាំងអស់ ត្រូវបានបង្កើតឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយជាច្រើន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken ត្រូវបានភាគីខាងរដ្ឋាភិបាល ទីក្រុងមូស្គូអះអាងថា បានកុហកបោកប្រាស់គ្រប់គ្នានូវអ្វី ដែលជាកិច្ចសន្ទនាគ្នារយៈពេលខ្លី ជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergery Lavrov។ ថ្លែងទៅកាន់សន្និសិទកាសែត មួយកាលពីថ្ងៃព្រហស្បតិ៍លោក Blinken បានពោលថាលោកនិងលោក Lavrov បានពិភាក្សាគ្នាបានបន្តិចពិតមែន នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ G20 ក្នុងប្រទេសឥណ្ឌាដែលក្នងចំណោម ប្រធានបទដែលត្រូវបានពិភាក្សានោះលោក...
តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា ២៧ឆ្នាំ មិនឲ្យជួបអ្នកដទៃ និងដកសិទ្ធិ ធ្វើនយោបាយជាស្ថាពរhttps://dap-news.com/national/2023/03/03/316372/ ក្រុមកីឡា និងអ្នកហាត់ មានបញ្ហាសុខភាព អាចទៅព្យាបាលនៅមន្ទីរ ពេទ្យជាតិតេជោសន្តិភាព ឥតគិតថ្លៃhttps://dap-news.com/national/2023/03/03/316403/ លោក កឹម សុខា មិនអាចចេញ ពីបរិវេណផ្ទះបានទេ បើគ្មានការអនុញ្ញាត ពីព្រះរាជអាជ្ញាhttps://dap-news.com/national/2023/03/03/316441/ នាយករដ្ឋមន្ត្រី...
បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានទទូចថា ការបញ្ឈប់លំហូរអាវុធរបស់លោកខាងលិចចូលទៅក្នុងអ៊ុយក្រែននឹងមិននាំមកនូវសន្តិភាពនោះទេ។ អ្នកនយោបាយបានរិះគន់អ្នកដែលតវ៉ាប្រឆាំងនឹងការបន្តហូរចូលនៃអាវុធក្នុងអំឡុងពេលសុន្ទរកថានៅក្នុងសភាអាល្លឺម៉ង់ Bundestag កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Scholz បានសរសើរដល់សាមគ្គីភាពក្នុងចំណោមសហភាពអឺរ៉ុប G7 និងណាតូក្នុងការគាំទ្រផ្នែកយោធារបស់ពួកគេចំពោះទីក្រុងគៀវ ដោយលោកបានអួតថា អាល្លឺម៉ង់កំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែនច្រើនជាងគេក្នុងចំណោមសម្ព័ន្ធមិត្តរបស់ខ្លួន...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បញ្ជាក់ប្រាប់ដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ឱ្យដឹងថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងនិម្មិតសញ្ញា (Logo) របស់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបង្កចលាចលក្នុងសង្គម។...