ព័ត៌មានជាតិ

ជនខិលខូច បង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយ ដូចរដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយព័ត៌មាន មិនពិត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បញ្ជាក់​ប្រាប់​ដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ឱ្យ​ដឹងថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងនិម្មិតសញ្ញា (Logo) របស់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបង្កចលាចលក្នុងសង្គម។ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវរាល់ព័ត៌មាន ដែលបានផ្សព្វផ្សាយ នៅក្នុងទំព័រហ្វេសប៊ុកក្លែងក្លាយ៕

To Top