ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានប្រកាសច្រាន ចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់គណនីតេឡេក្រាមឈ្មោះ «Demografiya upala» ដែលថា កម្ពុជាបានផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន ។ នេះបើតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤ មករា ។ សេចក្តីថ្លែងការណ៍ដដែលក៏បានជំរុញឱ្យបណ្តាញ Telegramឈ្មោះ “Demografiya upala” កែតម្រូវការចុះផ្សាយមិនត្រឹមត្រូវនេះ ព្រោះបានធ្វើឲ្យប៉ះពាល់ដល់កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់...
ភ្នំពេញ៖ នៅក្នុងជំនួប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់និងបង្ក្រាបបទល្មើសតាមព្រំដែន នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ រវាងយោធា កម្ពុជា-ថៃ ភាគីទាំងពីរ បានប្ដេជ្ញារួមគ្នា ទប់ស្កាត់បទល្មើស គ្រប់ប្រភេទតាមព្រំដែន។ ជំនួបនេះធ្វើឡើង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយភាគីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានជំរុញឱ្យកូរ៉េខាងត្បូងបញ្ចេញទ្រព្យសម្បត្តិ ដែលជាប់គាំងរបស់ខ្លួន និងបានថ្កោលទោសប្រទេស អាស៊ីមួយនេះ សម្រាប់កិច្ចសហប្រតិបត្តិការ “មិនពេញចិត្ត” របស់ខ្លួនក្នុងការសងបំណុល។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារ សារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA ដែលបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា រដ្ឋាភិបាលកូរ៉េខាងត្បូង មានកាតព្វកិច្ចរក្សា សិទ្ធិ ស្របច្បាប់...
ថលលីន៖ រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Urmas Reinsalu បានឲ្យដឹងថា ប្រទេសអេស្តូនី បានស្នើឱ្យឯក អគ្គរដ្ឋទូតរុស្ស៊ី ចាកចេញពីប្រទេសជាការឆ្លើយតបទៅនឹងការសម្រេចចិត្តស្រដៀងគ្នានេះ ដែលប្រកាសដោយភាគីរុស្ស៊ី។ លោក Reinsalu បានលើកឡើងថា ក្នុងគោលការណ៍ស្មើភាព ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអេស្តូនី នឹងចាកចេញក្នុងពេល ដំណាល គ្នាជាមួយសមភាគីអេស្តូនី នៅថ្ងៃទី០៧ ខែកុម្ភៈ។ កាលពីថ្ងៃច័ន្ទផងដែរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅខែមករា ឆ្នាំ២០២៣ នេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប...
សម្ដេច សាយ ឈុំ ផ្ដាំផ្ញើទូតទើបតែងតាំងថ្មី ៨រូប ត្រូវទាក់ទាញអ្នកវិនិយោគិន និងភ្ញៀវទេសចរ មកកម្ពុជាឲ្យកាន់តែច្រើនhttps://dap-news.com/national/2023/01/24/307668/ មេប៉ូលីស ៖ មន្ដ្រីក្រោមឱវាទ មិនត្រូវគិបកេងលុយកាក់https://dap-news.com/national/2023/01/24/307647/ ក្នុងសប្តាហ៍ទី៤ខែមករា តំបន់មួយចំនួន នឹងចុះត្រជាក់ ដល់១៥អង្សាសេhttps://dap-news.com/national/2023/01/24/307630/ សម្ដេច ស ខេង ឲ្យអភិបាលរាជធានី-ខេត្ត រៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំង...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានព្រមានស៊ុយអែតថា ខ្លួនមិនគួររំពឹងថានឹងមានការគាំទ្ររបស់តួកគី ក្នុងការចូលរួមជាមួយអង្គការណាតូបន្ទាប់ពីការដុតគម្ពីរ Quran នៅខាងក្រៅស្ថានទូតតួកគីក្នុងទីក្រុងស្ដុកហូម ។ លោក Erdogan បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “អ្នកដែលអនុញ្ញាតឱ្យមានទង្វើដ៏អាម៉ាស់បែបនេះនៅមុខស្ថានទូតតួកគីនៅទីក្រុងស្ដុកហូម មិនអាចរំពឹងថានឹងមានដំណឹងល្អពីយើងអំពីសមាជិកភាពរបស់អង្គការណាតូនោះទេ”។ លោកបានបន្ថែមថា គ្មានបុគ្គលណាម្នាក់មានសេរីភាពក្នុងការប្រមាថជំនឿរបស់ប្រជាជនម៉ូស្លីម ឬសាសនាផ្សេងទៀតនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការដុតច្បាប់ចម្លងនៃគម្ពីកាលពីថ្ងៃសៅរ៍ដោយលោក Rasmus...
ហេលហ្សេនគី៖ ប្រទេសហ្វាំងឡង់ ត្រូវបានជំរុញឱ្យបង្កើននិរន្តរភាពនៃហិរញ្ញវត្ថុសាធារណៈរបស់ខ្លួននៅក្នុងរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃចន្ទ។ IMF នៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួនក៏បានជំរុញឱ្យប្រទេសហ្វាំងឡង់កាត់បន្ថយអនុបាតបំណុលរបស់ខ្លួនក្នុងរយៈពេលមធ្យម ដើម្បីរៀបចំសម្រាប់ប្រជាជនវ័យចំណាស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ IMF បានឲ្យដឹងថា សេដ្ឋកិច្ចហ្វាំងឡង់ បានងើបឡើងវិញយ៉ាងឆាប់រហ័សពីជំងឺរាតត្បាត ដែលគាំទ្រដោយវិធានការរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ វិបត្តិអ៊ុយក្រែន បានធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចុះខ្សោយ និងបង្កើនសម្ពាធលើហិរញ្ញវត្ថុសាធារណៈ។ IMF បានឲ្យដឹងទៀតថា សកម្មភាពសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងជាប់គាំងនៅឆ្នាំ២០២៣...
(ស្វាយរៀង) ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី២៤ ខែមករាឆ្នាំ២០២៣ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានទី១.ឈ្មោះ ផូ ស៊ុនវ៉ា អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ទី២.មានឈ្មោះ ហ្វឿង...