ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឲ្យកូរ៉េខាងត្បូង បញ្ចេញទ្រព្យសម្បត្ដិអ៊ីរ៉ង់ ដែលត្រូវបានបង្កក និងថ្កោលទោសទីក្រុងសេអ៊ូលថា គ្មាមឆន្ទៈសងបំណុល

តេអេរ៉ង់៖ អ៊ីរ៉ង់ បានជំរុញឱ្យកូរ៉េខាងត្បូងបញ្ចេញទ្រព្យសម្បត្តិ ដែលជាប់គាំងរបស់ខ្លួន និងបានថ្កោលទោសប្រទេស អាស៊ីមួយនេះ សម្រាប់កិច្ចសហប្រតិបត្តិការ “មិនពេញចិត្ត” របស់ខ្លួនក្នុងការសងបំណុល។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារ សារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA ដែលបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា រដ្ឋាភិបាលកូរ៉េខាងត្បូង មានកាតព្វកិច្ចរក្សា សិទ្ធិ ស្របច្បាប់ របស់អ៊ីរ៉ង់ និងសងបំណុលរបស់ខ្លួនដោយគ្មានលក្ខខណ្ឌជាមុន។

គេប៉ាន់ប្រមាណថា អ៊ីរ៉ង់មានមូលនិធិដែលមានតម្លៃជាង ៧ពាន់លានដុល្លារ នៅក្នុងធនាគារកូរ៉េខាងត្បូងចំនួន ២ ដែលខ្លួន មិនអាចចូលបាន ដោយសារតែធនាគារ និងអាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងត្បូង បដិសេធមិនដំណើរការពួក គេព្រោះខ្លាចមាន ការពិន័យរបស់សហរដ្ឋអាមេរិក។

ផ្ទាំងពាណិជ្ជកម្ម

កូរ៉េខាងត្បូង គឺជាអតិថិជនដ៏ធំបំផុតមួយរបស់ប្រេងឆៅរបស់អ៊ីរ៉ង់មុនឆ្នាំ២០១៨ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន បានដកខ្លួន ចេញពីកិច្ច ព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ហើយបានដាក់ ទណ្ឌកម្មឯកតោភាគីឡើងវិញលើទីក្រុងតេអេរ៉ង់។

លោក Kanaani បានលើកឡើងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបដិសេធមិនបញ្ចេញ ទ្រព្យសកម្មរបស់អ៊ីរ៉ង់ ភាគច្រើនដែលត្រូវបានបង្កកនៅក្នុងធនាគាររបស់ខ្លួន សូម្បីតែរួមទាំងវត្ថុទាំងនោះ មិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ។

លោក Kanaani បានបន្ដថា អ៊ីរ៉ង់បានធ្វើការចរចាជាមួយកូរ៉េខាងត្បូងលើបញ្ហានេះ ដោយកត់សម្គាល់ថា អ៊ីរ៉ង់នឹងចាត់ វិធានការចាំបាច់ និងសមាមាត្រទាក់ទងនឹងកិច្ចសហប្រតិបត្តិការរបស់កូរ៉េខាងត្បូង៕

To Top