បរទេស៖ ជនជាតិថៃពីរនាក់បានស្លាប់ ខណៈដែល ៨នាក់បានរងរបួស និង ១១នាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងទឹកដី ដែលកាន់កាប់ដោយអ៊ីស្រាអែល ខណៈដែលក្រុមហាម៉ាស់បានបើក ការវាយលុកលើគោលដៅហួស ពីតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យរដ្ឋាភិបាលថៃ ត្រៀមបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋថៃ ដែលរស់នៅក្បែរតំបន់ជម្លោះ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតថៃប្រចាំនៅអ៊ីស្រាអែល លោកស្រី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ចេញឲ្យអនុវត្ត នូវយុទ្ធសាស្ត្រជាតិ ចំពោះអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយឈ្នះឈ្នះ រដ្ឋក៏ឈ្នះ អ្នក្រៅប្រព័ន្ធក៏ឈ្នះ “ជាតិយើងឈ្នះទាំងមូល” ។ ការលើកឡើងរបស់សម្តេចធិបតីនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់អនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” នាព្រឹកថ្ងៃ១០ តុលា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ការដាក់ចេញ “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរយៈពេល៥ឆ្នាំប្រៀបបានការបាញ់សត្វដែលប្រើព្រួញមួយ អាចទាញយកសត្វចំនួន៣ក្នុងពេលតែមួយ គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម , ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ និងជំរុញកំណើនសេដ្ឋកិច្ច ។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីខាងលើនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពី...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា សុវត្ថិភាពប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអ៊ីស្រាអែលដែលកំពុងស្ថិតនៅក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន គឺជាការងារអាទិភាពធំបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្គ្រោះពួកគាត់ឲ្យមានសុវត្ថិភាព ដែលរស់នៅទីនោះ។ ក្នុងឱកាសប្រកាសដាក់ដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
បរទេស៖ ទីក្រុងតេអេរ៉ង់បានបដិសេធការចោទប្រកាន់ថាខ្លួនបានជួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនក្នុងការរៀបចំផែនការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ទៅលើអ៊ីស្រាអែលដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានបេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា “ការសម្រេចចិត្តដែលធ្វើឡើងដោយការតស៊ូរបស់ប៉ាឡេស្ទីនគឺមានស្វ័យភាពយ៉ាងខ្លាំងក្លា និងស្របទៅនឹងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន”។ យើងមិនពាក់ព័ន្ធនឹងការឆ្លើយតបរបស់ប៉ាឡេស្ទីននោះទេ ព្រោះវាត្រូវបានធ្វើឡើងដោយប៉ាឡេស្ទីនតែម្នាក់ឯង»។ កាលពីថ្ងៃអាទិត្យ កាសែត Wall Street Journal បានដកស្រង់ប្រភពជាច្រើន រួមទាំងសមាជិកមិនបញ្ចេញឈ្មោះនៃក្រុមសកម្មប្រយុទ្ធ Hamas...
យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ថា ការវាយប្រហាររបស់ពួកហាម៉ាសមកលើប្រទេសអ៊ីស្រាអ៊ែល បានធ្វើឱ្យតម្លៃប្រេងហក់ឡើងថ្លៃនៅថ្ងៃចន្ទនេះ ខណៈដែលទីផ្សារបានឡើងថ្លៃដោយការភ័យខ្លាចនៃជម្លោះកាន់តែធំឡើងៗនៅមជ្ឈិមបូព៌ាមួយថ្ងៃ បន្ទាប់ពីអ៊ីស្រាអ៊ែល បានវាយលុកតំបន់ហ្គាហ្សារបស់ប្រទេសប៉ាឡេស្ទីន ដែលជាការសងសឹកចំពោះការវាយប្រហារបង្ហូរឈាមគ្នាដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត ។ ក្រុមយុទ្ធជនមកពីក្រុមឥស្លាម ហាម៉ាស (Hamas) បានសម្លាប់ជនជាតិអ៊ីស្រាអ៊ែល អស់ចំនួន៧០០នាក់ និងចាប់ពង្រត់រាប់សិបនាក់ទៀត ខណៈដែលពួកគេបានវាយប្រហារទីក្រុងរបស់អ៊ីស្រាអ៊ែលកាលពីថ្ងៃសៅរ៍ ដែលជាការឈ្លានពានដ៏សាហាវបំផុតចូលទៅក្នុងទឹកដីអ៊ីស្រាអ៊ែល ចាប់តាំងពីការវាយប្រហាររបស់អេហ្ស៊ីប...
បរទេស៖ ការវាយប្រហារដ៏ធំដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា អមដោយការបាញ់គ្រាប់មីស៊ីលជាបន្តបន្ទាប់ ដែលភាគច្រើនគ្រាប់មីស៊ីលទាំងនោះអាចគេចផុតពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល និងវាយប្រហារគោលដៅរបស់ពួកគេ។ យោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធការពារដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ នោះបាននិយាយថា ប្រព័ន្ធការពារដែនអាកាស Iron Dome...
បរទេស៖ វ៉ាស៊ីនតោន ត្រូវតែធ្វើការជាមួយអ៊ីស្រាអែល ដើម្បីស៊ើបអង្កេតប្រភពដើមនៃសព្វាវុធផលិតដោយសហរដ្ឋអាមេរិក ដែលត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ក្នុងការវាយប្រហារដែលកំពុងបន្តប្រឆាំងនឹងប្រទេសអ៊ីស្រាអែល, នេះតាមតំណាងគណបក្សសាធារណរដ្ឋ លោកស្រី Marjorie Taylor Greene បាននិយាយកាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកសភាអាមេរិករូបនេះបានចោទថា សព្វាវុធដែលប្រើដោយក្រុមហាម៉ាស ប្រហែលជាមានប្រភពមកពីអ៊ុយក្រែន...
ដំបៅប្រវត្តិសាស្រ្ត ដែលមិនងាយលុបលាងបាន! អ៊ីស្រាអែល ប្រជាជាតិមួយដែលមានប្រវត្តិឈឺចាប់ ពោរពេញ ទៅដោយឈាម និងទឹកភ្នែក បាត់បង់មាតុភូមិជាង៣០០០ឆ្នាំ ព្រមទាំងបន្តប្រឈមទៅនឹង គ្រោះលុបបំបាត់ ប្រល័យពូជសាសន៍ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន!។ ប្រជាជនអ៊ីស្រាអែលទាំងមូល ពិសេសទាំងប្រុសទាំងស្រី កាំភ្លើងមាននៅក្នុងដៃជាប់ជានិច្ច រួមទាំងពេលបាយ រួមទាំងពេលដេក រួមទាំងពេលកំពុងសប្បាយ ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារមាតុភូមិរបស់ខ្លួន ដែលនៅសេសសល់ ក្រោយពីសង្រ្គាមលោកលើកទី២!។...
ភ្នំពេញ៖ ស្ពានទ័ព ឬស្ពានអូរជីក មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប ជាស្ពានចាស់បុរាណមួយ ធ្វើពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រដែលធ្វើពីថ្មភក់។ បើតាមមន្ទីរទេសចរណ៍ខេត្តឧត្ដមានជ័យ បានឱ្យដឹងថា សព្វថ្ងៃនេះបង្កាន់ដៃនាគ និងជើងទម្រនៅសល់តែផ្នែកខ្លះៗតែប៉ុណ្ណោះ។ ចំណែកឯសរសរជើងស្ពានខ្លះទទួលការសឹករិចរឹលខ្លាំង។ ស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា១៤៩ម៉ែត្រ ទទឹងប្រមាណជា១៥,៥០ម៉ែត្រ កម្ពស់ប្រហែល១០ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន៣៥...