បរទេស ៖ ការកក់ទុកដោយអ្នកទេសចរចិន ដែលសម្រុកទៅកាន់គោលដៅនានា នៅក្រៅប្រទេស ក្នុងអំឡុងពេលឈប់សម្រាក ដែលចាប់ផ្តើមពីថ្ងៃសុក្រ បានកើនឡើងចំនួន ២០ ដង ហើយប្រទេសថៃ នៅតែជាជម្រើសដ៏ពេញនិយមបំផុតមួយ, នេះបើយោងតាមអ្នកផ្តល់សេវា ធ្វើដំណើរតាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា វែបសាយ...
ភ្នំពេញ ៖ ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គរបស់កម្ពុជា បានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក ។ នេះបើយោងតាមហ្វេសប៊ុក Wonders of the Mekong នៅថ្ងៃទី២៨...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាអតីតក្រុមទាហានស៊ីឈ្នួលដែលបានបាត់មុខចេញពីជម្លោះអ៊ុយក្រែនមួយរយៈនោះបានវិលត្រឡប់មកវិញក្នុងសមរភូមិជួរមុខក្បែរទៅនឹងទីក្រុង Artyomovsk ។ ប្រភពដដែលបានសរសេរដែរថាក្រុមទាហានស៊ីឈ្នួលដែលបានដកខ្លួនចេញពីសមរភូមិជួរមុខជាមួយនឹងអ៊ុយក្រែនតាំងតែពីឧសភាពោលគឺបន្ទាប់ពីបានបង្កើតព្រឹត្តិការណ៍ប៉ុនប៉ងធ្វើរដ្ឋប្រហារទៅលើរដ្ឋាភិបាលទីក្រុងមូស្គូបានមួយរយៈពេលខ្លីរួចមក។ លោក Sergey Cherevaty មេបញ្ជាការរងផ្នែកទំនាក់ទំនងសម្រាប់កងកម្លាំងភាគខាងកើតនៃប្រទេសអ៊ុយក្រែនបានប្រាប់បណ្តាញសហរដ្ឋអាមេរិកថា អតីតទាហាន Wagner ឥឡូវនេះកំពុងធ្វើការឱ្យក្រសួងការពារជាតិរុស្ស៊ី ឬរចនាសម្ព័ន្ធពាក់ព័ន្ធរបស់ខ្លួន និងត្រូវបានបំបែកចេញពីអង្គភាពនានានៅជួរមុខទៀតផង។ គួរឲ្យដឹងដែរថាមុនពេលចាកចេញកាលពីខែឧសភាក្រុម Wagner មានតួនាទីយ៉ាងសំខាន់ក្នុងការដណ្តើមយកទីក្រុង Artyomovsk ដែលជាបន្ទាយដ៏រឹងមាំរបស់ Donbass...
ម៉ានីល៖ អាជ្ញាធរហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ បានរឹបអូសថ្នាំញៀនកូកាអ៊ីន ១៤,៣៦គីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ពីស្ត្រីជនជាតិសិង្ហបុរីពីរនាក់ ដែលត្រូវគេចោទប្រកាន់ថា បានព្យាយាមរត់ពន្ធគ្រឿងញៀនខុសច្បាប់។ នៅក្នុងរបាយការណ៍ដំបូង ក្រុមការងារអន្តរទីភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino បានឲ្យដឹងថា ជនសង្ស័យដែលមានអាយុ ៦៣ និង ៣៩ឆ្នាំបានមកដល់ពីទីក្រុងដូហា ប្រទេសកាតា។ របាយការណ៍បានបន្ថែមថា ថ្នាំដែលវេចខ្ចប់ក្នុងគ្រាប់ចំនួន ៣៤១...
តូក្យូ៖ ក្រុមហ៊ុន Mitsubishi Motors Corp កំពុងពិចារណាដកខ្លួនចេញពីការផលិតរថយន្តនៅក្នុងប្រទេសចិន ប្រភពដែលដឹងពីបញ្ហានេះបានឲ្យដឹង ខណៈដែលការលក់របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ធ្លាក់ចុះចំពេលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ចំពោះរថយន្តអគ្គិសនីនៅក្នុងប្រទេស។ ប្រភពបានឲ្យដឹងថា ក្រុមហ៊ុន Mitsubishi Motors ដែលបានផ្អាកការផលិតនៅក្នុងប្រទេសចិនកាលពីខែមីនា ដោយសារការលក់ធ្លាក់ចុះ និងការកើនឡើងនៃម៉ាកក្នុងស្រុក ឥឡូវនេះគ្រោងនឹងផ្តោតលើធនធានរបស់ខ្លួននៅលើទីផ្សារអាស៊ីអាគ្នេយ៍។ នៅក្នុងប្រទេសចិន ក្រុមហ៊ុនជប៉ុន បាននឹងកំពុងផលិតរថយន្ត ដែលប្រើសាំងជាចម្បងនៅរោងចក្រក្នុងខេត្តហួណាន...
VLADIVOSTOK ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា សាជីវកម្មអវកាសរដ្ឋគេស្គាល់ថា Roscosmos របស់ប្រទេសរុស្សី បានប្រកាសថា អវកាសយានិករុស្ស៊ី ចំនួន២នាក់ និងអវកាសយានិក របស់អង្គការ NASA បានវិលត្រឡប់មកកាន់ភពផែនដីវិញ ដោយសុវត្ថិភាពហើយ កាលពីថ្ងៃពុធ បន្ទាប់ពីបានរស់នៅក្នុងស្ថានីយអវកាសអន្តរជាតិ ហៅកាត់ថា (ISS)...
ភ្នំពេញ៖ ដោយសារប៉ុន្មានថ្ងៃទឹកជំនន់ទាំងទឹកភ្លៀង និងទន្លេហាក់ជោរជន់ខ្លាំង សម្ដេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឲ្យ គ្រប់អភិបាលរាជធានី-ខេត្ត ត្រូវក្តាប់ និងតាមដានឲ្យជាប់ជានិច្ច ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលាដែល ពួកគាត់រងគ្រោះដោយសារជំនន់ ។ តាមរយៈសារសំឡេង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ កម្មវិធី “វេទិកាការងារ” ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន និងមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើប្រមាណ ៣០០ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយមន្ត្រីធនធានមនុស្សរបស់ក្រុមហ៊ុនទាំង ៦ ដែលបានចូលរួមកាលពីថ្ងៃម្សិញនេះ។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ រួមគ្នាជួយបីបាច់ថែរក្សាមនុស្សមានវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ឲ្យមានកន្លែងស្នាក់នៅបានសមរម្យតាមសហគមន៍នីមួយៗ។ តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងវាទិមនុស្សចាស់អន្ដរជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កាកបាទក្រហមកម្ពុជា មូលនិធិស្ថានីយវិទ្យុ...