ភ្នំពេញ ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ មានការចុះផ្សាយពីករណី បុរសម្នាក់រើសបានដុំថ្មម្យ៉ាង ដែលបានលើកឡើងថា ជាកម្អួតត្រីបាឡែន ស្ថិតនៅចំណុចឆ្នេរជំទាវម៉ៅ-ដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ភ្នំពេញ ៖ កងកម្លាំងជំនាញ នៃការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបជន សង្ស័យចំនួន២នាក់ និងដកហូតសារធាតុញៀន ចម្រុះទម្ងន់ប្រមាណជា ៥៨គីឡូក្រាម។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ស ថេត...
បរទេស៖ វរសេនីយ៍ទោ Nicholas Troyan ដែលចូលនិវត្តន៍របស់អាមេរិកបានប្រាប់កាសែត Sputnik ឲ្យដឹងថា សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) គឺជាកិច្ចព្រមព្រៀងគ្រប់គ្រង អាវុធដ៏សំខាន់បំផុត ដែលអាមេរិក និងរុស្ស៊ី ត្រូវតែធ្វើយ៉ាងណានៅក្នុង អំណាចរបស់ពួកគេ ដើម្បីរក្សាឱ្យមានប្រសិទ្ធភាព។ លោក Troyan បានឲ្យដឹងថា “ខ្ញុំគិតថានេះគឺជាសន្ធិសញ្ញាដ៏សំខាន់បំផុត ក្នុងចំណោមសន្ធិសញ្ញាផ្សេងទៀត...
ប៉េកាំង៖ រដ្ឋាភិបាលក្រុងប៉េកាំង បានប្រាប់ទីក្រុងម៉ានីលថា ខ្លួនចាំបាច់ត្រូវយកសំបក ខ្មោចនាវាច្រែះចាប់ ចេញពីតំបន់ថ្ម ប៉ប្រះទឹក ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានជម្លោះ ជាមួយនាវាផ្គត់ផ្គង់កាលពីចុងសប្តាហ៍។ ហ្វីលីពីន បានបញ្ឈប់កប៉ាល់នៅទីនោះដោយចេតនាកាលពីជាង ២០ឆ្នាំមុន ដើម្បីទាមទារយកកោះថ្មប៉ប្រះទឹក។ រដ្ឋាភិបាលចិន កាលពីថ្ងៃច័ន្ទបានជំរុញ សមភាគីហ្វីលីពីន របស់ពួកគេ ឱ្យដកនាវាចម្បាំង “ខុសច្បាប់” ចេញពីកោះ ថ្មប៉ប្រះទឹក...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា សម្រាប់កំណាត់ផ្លូវបាក់ស្រុតនៅខេត្តមណ្ឌលគិរី ដែលបណ្តាលមកពីកត្តាភ្លៀងធ្លាក់ជាប់ៗគ្នា នាំឲ្យមានទឹកហូរច្រោះដាច់ដីនោះអាចមានជម្រើស២យ៉ាង គឺការជួសជុលឡើងវិញលើគន្លងផ្លូវចាស់ និងសិក្សាពិនិត្យលទ្ធភាពសាងសង់លើគន្លងផ្លូវវាងថ្មីតែម្តង ខណៈក្រោយបាក់ស្រុតលើកំណាត់ផ្លូវនេះរួចមក ក្រុមអាជ្ញាធរពាក់ព័ន្ធបានធ្វើផ្លូវវាងសម្រាប់ឲ្យពលរដ្ឋឆ្លងកាត់ ។ បន្ទាប់ពីបាក់ស្រុតកាលពីរាត្រីថ្ងៃ១ សីហា មក លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល...
ម៉ូស្គូ៖ ក្រុមហ៊ុនអ៊ឺរ៉ុប បានរាយការណ៍ពីការខាតបង់សរុបចំនួន ១០០ ពាន់លានអឺរ៉ូ (១០៩,៩ ពាន់លានដុល្លារ) ពីការកាត់ទំនាក់ទំនងជាមួយរុស្ស៊ី បន្ទាប់ពីការដាក់ទណ្ឌកម្មរួម របស់លោកខាងលិច មកលើទីក្រុងម៉ូស្គូ ជុំវិញប្រតិបត្តិការយោធា ពិសេសនៅអ៊ុយក្រែន។ រចនាឡើង ដើម្បីដោះស្រាយផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចរបស់រុស្ស៊ី ទណ្ឌកម្មរបស់លោកខាងលិច បានវាយប្រហារអាជីវកម្មអឺរ៉ុប ដូចជា “ការកាត់ផ្ដាច់មិត្តភាព” ។លោក Gunnar...
ភ្នំពេញ ៖ លោក គិន ភា មន្រ្តីជាន់ខ្ពស់ នៃរាជបណ្ឌិតសភា កម្ពុជា បានបង្ហាញក្តីរំពឹងទុកជាមុនថា ប្រមុខរាជរដ្ឋាភិបាល កម្ពុជាថ្មី ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែតជាឈាមថ្មី នឹងអនុវត្តគោល នយោបាយ ការបរទេស ប្រកបដោយភាព បត់បែន និងឆ្លាតវៃ ជាពិសេសកាន់តែធ្វើឲ្យមាន ទំនាក់ទំនងយ៉ាងស៊ីជម្រៅ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ វីតាល់បានប្រារព្ធកម្មវិធីប្រគល់រង្វាន់ «ឧត្តមភាពស្នេហ៍» ផ្តាច់ព្រ័ត្រ ជូនទៅដល់គូស្វាមីភរិយាចំនួន ៩គូ នៅរោងចក្រផលិតទឹកពិសាវីតាល់ ។ កម្មវិធីប្រគល់រង្វាន់នេះធ្វើឡើង ក្នុងគោលបំណងអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះក្នុងកម្មវិធី ឧត្តមភាពស្នេហ៍ ក្នុងការជាវទឹកពិសាវីតាល់ ប្រើប្រាស់ក្នុងពិធីមង្គលការ ។ ក្នុងកម្មវិធីនេះដែរ គូស្វាមីភរិយាថ្មី...
បរទេស៖ សេវាសន្តិសុខ នៃប្រទេសអ៊ុយក្រែន (SBU) បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ខ្លួនស្ត្រីម្នាក់ ដែលបានបញ្ជូនព័ត៌មាន សម្ងាត់ដល់រុស្ស៊ី អំពីទីតាំង របស់ប្រធានាធិបតី វ្លាឌីមៀ ហ្សេលេនស្គី ដើម្បីឲ្យពួកគេអាចព្យាយាម សម្លាប់លោក ហ្សេលេនស្គីបាន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមអាជ្ញាធរថា...
ម៉ូស្គូ៖ អភិបាលតំបន់កាលូហ្គា លោក Vladislav Shapsha បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបំផ្លាញយន្តហោះដ្រូនមួយគ្រឿង ពីលើតំបន់កាលូហ្គា របស់ប្រទេសនេះ។ លោក Shapsha បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា “មិនមានផលប៉ះពាល់ដល់ មនុស្សឬហេដ្ឋារចនាសម្ព័ន្ធនោះទេ” ដោយតំបន់កាលូហ្គា មានព្រំប្រទល់ជាប់តំបន់មូស្គូ នៅភាគខាងជើង។ ទីប្រឹក្សាសន្តិសុខ និងអ្នកតំណាងមកពីប្រទេសចំនួន...