ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ វីតាល់បានប្រារព្ធកម្មវិធីប្រគល់រង្វាន់ «ឧត្តមភាពស្នេហ៍» ផ្តាច់ព្រ័ត្រ ជូនទៅដល់គូស្វាមីភរិយាចំនួន ៩គូ នៅរោងចក្រផលិតទឹកពិសាវីតាល់ ។

កម្មវិធីប្រគល់រង្វាន់នេះធ្វើឡើង ក្នុងគោលបំណងអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះក្នុងកម្មវិធី ឧត្តមភាពស្នេហ៍ ក្នុងការជាវទឹកពិសាវីតាល់ ប្រើប្រាស់ក្នុងពិធីមង្គលការ ។ ក្នុងកម្មវិធីនេះដែរ គូស្វាមីភរិយាថ្មី បានឈ្នះរង្វាន់ចំនួន ៩រង្វាន់ផ្សេងគ្នា ដូចជា ៖
-រង្វាន់ម៉ូតូ Honda Scoopy 2023 ចំនួន ០១ រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១. លោក ម៉ែន ផាន់ណា និង អ្នកស្រី ផល សុបិន (ភ្នំពេញ)
-រង្វាន់ទូរទស្សន៍ Smart TV ចំនួន ០២រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១. លោក ងឹម រិទ្ធិសាល និង អ្នកស្រី សោម ស្រីណុច (ភ្នំពេញ)
២. លោក សុខ ចំណាប់ និង អ្នកស្រី យ៉ា ចាន់ណារី
-រង្វាន់ទូទឹកកក ចំនួន០២ រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១. លោក គង់ មករា និង អ្នកស្រី សៅ ស្រីធា (កណ្តាល)
២. លោក ហេង ធីម៉េង និង អ្នកស្រី ជា កណ្ឌិកា (ភ្នំពេញ)
-រង្វាន់ម៉ាស៊ីនបោកខោអាវ ចំនួន០២រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១. លោក ដេវិត ឌ្រេន និង អ្នកស្រី ឡាយ ឈីវគួយ (ភ្នំពេញ)
២. លោក កៅ លាំង និង អ្នកស្រី ឆ័យ ម៉ាណែត (ភ្នំពេញ)
-រង្វាន់កង្ហារត្រជាក់ ចំនួន ០២រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១. លោក ទុយ ប៊ូឡូ និង អ្នកស្រី ផា ចាន់លិណា (ភ្នំពេញ)
២. លោក គីម ចាន់ថន និង អ្នកស្រី ផល សុធាវី (ភ្នំពេញ)

គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាថ្មីទាំង ៩គូ ខាងលើបានឈ្នះរង្វាន់ ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាង កម្មវិធីឧត្តមភាពស្នេហ៍ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដែលបានធ្វើការផ្សាយផ្ទាល់ពីគេហទំព័រហ្វេសប៊ុកវីតាល់។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី (វីតាល់) ក៏បានធ្វើបទបង្ហាញ ពីខ្សែសង្វាក់ ផលិតកម្មរបស់ខ្លួន ទៅដល់គូស្វាមីភរិយាទាំង ៩គូផងដែរ ។ នេះជាលើកចុងក្រោយ នៃការប្រគល់រង្វាន់ ទៅដល់គូស្វាមីភរិយា សំណាង សរុបទាំងអស់ចំនួន ១៧គូដែលបានឈ្នះ ការចាប់ឆ្នោតផ្សងសំណាង ក្នុងកម្មវិធីឧត្តមភាពស្នេហ៍ ។
វីតាល់ ជាទឹកពិសាឈានមុខគេ ក្នុងស្រុកដែលទទួលបានការគាំទ្រ ពេញនិយមពីសំណាក់ប្រជាជនកម្ពុជា ទូទាំងប្រទេស។ ថ្មីៗនេះ វីតាល់ត្រូវបានឈ្នះមេដាយមាស គុណភាព ពីស្ថាប័ន Monde Selection ចំនួន ០៤ ដែលត្រូវបានគេទទួលស្គាល់ ទូទាំងពិភពលោក ។

ទឹកពិសាវីតាល់នៅតែបន្តរក្សា ពង្រឹងគុណភាពខ្ពស់ ដើម្បីជាចំណែកចូលរួមគាំទ្រ ដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ ២៥៛ ដែលបានផ្តួចផ្តើមឡើង រយៈពេលជាង១០ឆ្នាំ បានចូលរួម ឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គមយ៉ាងមមាញឹក ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅ កាន់លេខទូរស័ព្ទ 0២៣/0៦១/0៦៩ ៨៦៤ ៣៣៣៕








