ស៊ូដង់ខាងត្បូង ៖ អង្គការសុខភាពក្នុងរដ្ឋ White Nile នៃប្រទេសស៊ូដង់ បាននិយាយថា យ៉ាងហោចណាស់មានកុមារចំនួន ១៣ នាក់បានស្លាប់ក្នុងសប្តាហ៍កន្លងទៅនេះ ដោយសារតែមានការសង្ស័យថាមានការផ្ទុះឡើង នៃជំងឺកញ្ជ្រឹល យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ មន្ត្រីមួយរូប នៃអង្គការគ្រូពេទ្យគ្មានព្រំដែន ត្រូវស្គាល់ដោយអក្សរកាត់ជាភាសាបារាំងរបស់ខ្លួន MSF បាននិយាយថា ជម្លោះរបស់ប្រទេសស៊ូដង់ និងជិតដល់រដូវវស្សាអាចធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។...
“នៅពេលដឹងថា លោក Xi Jinping ប្រធានរដ្ឋចិនបានតបសំបុត្រមកកាន់ខ្ញុំវិញ ខ្ញុំមានអារម្មណ៍រំភើបចិត្ត និងសប្បាយរីករាយណាស់ ។ ក្រោយពីត្រឡប់ទៅមាតុភូមិវិញ ខ្ញុំនឹងប្រើប្រាស់ចំណេះដឹងសវនកម្មដែលរៀនបាននៅប្រទេសចិន ដើម្បីបម្រើដល់កិច្ចកសាងប្រទេសជាតិខ្លួនឯង។” ថ្ងៃទី៥ខែកក្កដា និស្សិតស្រី Tawona ដែលមកពីប្រទេសម៉ាឡាវី រៀនថ្នាក់អន្តរជាតិ អនុបណ្ឌិតមុខវិជ្ជាសវនកម្ម នៅសាកលវិទ្យាល័យសវនកម្មទីក្រុងNanJing ប្រទេសចិន បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដូចខាងលើនេះ...
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍ គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានណែនាំដល់ មន្រ្តីគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ហាមប្រើដាច់ខាត ឡូហ្គូ (LOGO) គណបក្ស ដែលមានរូបទង់ជាតិ នៅក្រោមរូបទង់គណបក្ស។ នៅលើគណនីហ្វេសប៊ុក របស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ចាប់ផ្តើមទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២00...
ដូហា៖ មន្ត្រីជាន់ខ្ពស់កាតាកាលពីថ្ងៃអង្គារបានថ្លែងការកោតសរសើរយ៉ាងខ្លាំង អំពីតួនាទីវិជ្ជមានរបស់ប្រទេសចិន ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងក្នុងចំណោមប្រទេសក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Mohammed bin Abdulaziz Al-Khulaifi រដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសកាតា បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយលោក Zhai Jun បេសកជនពិសេសរបស់ចិន ទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា នៅទីក្រុងដូហា ប្រទេសកាតា ថា ប្រទេសកាតាទន្ទឹងរង់ចាំការបង្កើនទំនាក់ទំនង...
ការ៉ាកាស៖ សមាជិកសភាជាន់ខ្ពស់របស់វេណេស៊ុយអេឡាបានឲ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិក ថ្មីៗនេះ បានបើកការវាយប្រហារដ៏អាក្រក់បំផុត ប្រឆាំងនឹងវេណេស៊ុយអេឡា មិនធ្លាប់មានក្នុងរយៈពេល ២សតវត្សកន្លងមកនេះ។ ថ្លែងនៅក្នុងពិធីរំលឹកខួបលើកទី២១២ នៃការប្រកាសឯករាជ្យរបស់ប្រទេសវេណេស៊ុយអេឡា លោក Jorge Rodriguez ប្រធានរដ្ឋសភា នៃប្រទេសវេណេស៊ុយអេឡា បានបរិហារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសនៅអាមេរិកខាងត្បូងមួយនេះថាជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។ លោក Rodriguez បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបាន...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រមុខការទូតរបស់ប្រទេសចិនលោក Wang Yi នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់ទៅលើប្រទេសជប៉ុន ចំពោះ “និន្នាការអវិជ្ជមានលើបញ្ហាកោះតៃវ៉ាន់” នៅពេលគាត់បានជួបគ្នានៅទីក្រុងប៉េកាំងជាមួយអតីតប្រធានសភាតំណាងរាស្រ្ត Yohei Kono ដែលដឹកនាំគណៈប្រតិភូជប៉ុន ។ លោក Wang...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា លោក Mikhail Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី បានថ្លែងកាលពីយប់ថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី កំពុងងើបឡើងវិញជាលំដាប់ពីផលប៉ះពាល់នៃទណ្ឌកម្ម និងបញ្ហាប្រឈមផ្សេងៗទៀត ជាមួយគ្នានេះដែរ នឹងមានកំណើនផលិតផលក្នុងស្រុកសរុប រឺហៅកាត់ថា ជីឌីភីចំនួន០,៦ភាគរយគិតនៅក្នុងរយៈពេល៥ដំបូងនៃឆ្នាំ២០២៣នេះ ។ នៅក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន...
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា មូលដ្ឋានទ័ព Yokota របស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់ភាគខាងលិច នៃទីក្រុងតូក្យូ របស់ប្រទេសជប៉ុន បានទទួលស្គាល់អំពីឧប្បត្តិហេតុចំនួន៣លើក នៃការលេចធ្លាយពាក់ព័ន្ធនឹងបំពង់ពន្លត់អគ្គីភ័យ ដែលមានផ្ទុកសារធាតុម្យ៉ាង ហៅកាត់ថា PFAS ដែលជាក្រុម នៃសមាសធាតុហ្វ្លុយអូរីនសរីរាង្គ ដែលវាបង្កើនការបារម្ភដល់សុខភាព ។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គ.ជ.ប មានវិធានការគ្រប់គ្រាន់ ចំពោះជនណាឃោសនាមិនពិត អំពីទឹកខ្មៅជ្រលក់ដៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣បានបញ្ជាក់ថា «សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣នេះ...