ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃ ទិវានៃការចងចាំដំណើរឆ្ពោះទៅរក ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលពិធីអបអរសាទរនេះ...
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងប.ស.ស. បានផ្ដល់កិត្តិយសចែករំលែកចំណេះដឹង អំពីការអនុវត្ត របបសន្ដិសុខសង្គម កម្ពុជាបច្ចុប្បន្ន ដែលជាចំណេះដឹង ដ៏មានសារៈសំខាន់ ក្នុងការទទួលបានការគាំពារលើសុខុមាលភាព ជីវភាពរស់នៅ តាមរយៈការរក្សានូវសន្តិសុខប្រាក់ចំណូល របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករ ជាស្ត្រីធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការជាតិ អន្តរជាតិ សហព័ន្ធសហជីព និងសមាជិកក្រុមគោលដៅ ប្រមាណជាង ៨០នាក់។ សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយក្រសួងកិច្ចការនារី ដោយទទួលបានការគាំទ្រពី អង្គការអាហ៊ូដា (APHEDA) ប្រចាំនៅប្រទេសកម្ពុជា និងអង្គការ PACT (PACT CAMBODIA) ក្នុងគោលបំណងដើម្បីឱ្យសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) សហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) និងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមទៀត អំពីក្របខ័ណ្ឌ និងវិធានការផ្នែកគោលនយោបាយស្ដីពីកិច្ចគាំពារសង្គម ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងចែករំលែកពីបញ្ហារបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិគ្រោះយោបល់ និងបញ្ជ្រាបការគាំទ្រ លើការលើកកម្ពស់និងបង្កើនឱកាសទទួលបាន ការងារសមរម្យ នៅក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ពិសេសការគាំទ្រពីភាគីពាក់ព័ន្ធសម្រួលដល់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ក្នុងការទទួលបានប័ណ្ណសមាជិក ប.ស.ស. ឬការគាំទ្រនានាពីក្របខ័ណ្ឌគាំពារសង្គម។ ក្នុងសិក្ខាសាលានាឱកាសនេះ លោកបណ្ឌិតអគ្គនាយករង ក៏បានថ្លែងឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់ ប.ស.ស. ក្នុងការលើកកម្ពស់ការយល់ដឹង អំពីការងារសមរម្យសម្រាប់កម្មករជាស្ត្រី ដែលកន្លងមកថ្នាក់ដឹកនាំ ប.ស.ស. បានផ្ដល់កិច្ចសម្ភាសន៍ និងចូលរួមក្នុងសិក្ខាសាលានានា ព្រមទាំងចុះផ្សព្វផ្សាយដោយផ្ទាល់ ដល់សហគ្រាស គ្រឹះស្ថាន ដែលជាកិច្ចការងារ ប.ស.ស. កំពុងអនុវត្តប្រចាំថ្ងៃ។ បន្ថែមពីនេះ ក៏នៅមានការផ្សព្វផ្សាយ នៅក្នុងប្រព័ន្ធបណ្ដាញសង្គម និងកម្មវិធី NSSF Member App ក្នុងនោះនៅពេលដែលបងប្អូនមានចម្ងល់ ឬបញ្ហាផ្សេងៗ អាចទាក់ទងមកកាន់ប្រព័ន្ធទូរស័ព្ទ Hotline ១២៨៦ ឬហ្វេសបុកផេក ឬតេលេក្រាមផ្លូវការរបស់ ប.ស.ស. ដែលមានក្រុមការងាររង់ចាំ ផ្ដល់នូវរាល់ចម្លើយដែលជាចម្ងល់ របស់បងប្អូនគ្រប់ពេលវេលា។ លោកបណ្ឌិតអគ្គនាយករង ក៏បានសម្ដែងនូវអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការជាតិ អន្តរជាតិ ដែលបានរួមចំណែក ខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាន នូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទកៈដល់ការអភិវឌ្ឍប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា ដែលជាកន្លែងការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានា ជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ក្រោយបោះឆ្នោតជ្រើសរើស តំណារាស្ដ្ររួច ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី-ខេត្ត នឹងត្រូវរៀបចំឡើងវិញ ដើម្បីធ្វើយ៉ាងណា ឱ្យមានសមាជិករាជរដ្ឋាភិបាល ចុះទៅតាមបណ្ដាខេត្តនានាបន្ដទៀត។ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រុមប្រឆាំង ដែលចង់បានតំណែង ជាសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតវិញនោះ ត្រូវរង់ចាំជាតិក្រោយទៅ ព្រោះអ្នកឯងជាអ្នករត់ចេញ ដោយខ្លួនឯង ។ ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា...
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីថា ទោះ បីជាយ៉ាងណាក្តី មិនលើកលែងទោស ឲ្យទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ីជាដាច់ខាត ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត នៅវិមានសន្តិភាព...
ភ្នំពេញ៖ ត្រាច់ចរគ្រប់ដងវិថីទីក្រុងភ្នំពេញ តារាចម្រៀងលោក ENO និងតារាកំប្លែងនាយ ពាក់មី បានចូលរួមការប្រកួតលក់បីផលិតផល ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល និងទឹកពិសាកម្ពុជា ថាតើអ្នកណានឹងលក់ផលិតផលបានច្រើនជាងគេ ឲ្យទៅអតិថិជនលក់បន្ត តាមរទេះរបស់ ខ្មែរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា បើច្បាប់ស្ដីពីការបោះឆ្នោតថ្មី ចូលជាធរមានហើយនោះ ក្រុមប្រឆាំងធ្វើពហិកា មិនទៅចូលរួមបោះឆ្នោត នាពេលខាងមុខនេះ ស្មើនឹងសម្លាប់សិទ្ធិនយោបាយខ្លួនឯង។ នាឱកាសអញ្ជើញបិទ កិច្ចប្រជុំបូកសរុបសកម្មភាព និង លទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញបិទកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត ដែលពិធីនេះធ្វើឡើងនៅ វិមានសន្តិភាព រាជធានីភ្នំពេញ...
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៦ បន្ថែមទៀតបានសម្រេចបោះទុនវិនិយោគជិត ១៣០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ និងរោងចក្រផ្សេងៗទៀតនៅកម្ពុជា ព្រមទាំងអាចបង្កើត ឱកាសការងារជិត ៥ពាន់កន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“DONGFANG JUNMA...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានថ្លែងថា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញបេសកកម្ម ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ និងរៀបចំវេទិកាសាធារណៈ សំដៅស្វែងយល់នូវបញ្ហាប្រឈមនានា ក្នុងមូលដ្ឋាន។ នាឱកាសអញ្ជើញបើកកិច្ចប្រជុំបូក សរុបសកម្មភាព...