បរទេស៖កាសែត The Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសថាប្រទេសចិននិងប្រទេសគុយបាបានឈានទៅដល់ការព្រមព្រៀងគ្នាដ៏សំងាត់មួយក្នុងការបង្កើតការិយាល័យក្រុមការងារចារកម្មចិននៅលើប្រទេសដែនកោះមួយនេះ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតដែរថាមូលដ្ឋានក្រុមការងារចារកម្មនឹងអាចមានចំងាយប្រមាណជា១៦០គីឡូម៉ែត្រប៉ុណ្ណោះគិតពីរដ្ឋ Florida សហរដ្ឋអាមេរិកនៅពេលដែលដំណើរការរៀបចំរួចរាល់ហើយអាចអនុញ្ញាតិឲ្យទីភ្នាក់ងារស៊ើបការណ៍សំងាតចិនអាចប្រតិបត្តិការតាមដាននាវាអាមេរិកនិងចរាចរតាមផ្លូវទឹកមួយចំនួនធំរបស់អាមេរិកផងដែរ។ មន្ត្រីរដ្ឋាភិបាលដែលបានបញ្ជាក់ប្រាប់កាសែតអាមេរិកដដែលនេះបានបន្តដែរថាប្រទេសចិនក៏ទំនងជាអាចចំណាយលុយដល់ទៅ៧ពាន់លានដុល្លារផងដែរទៅឲ្យរដ្ឋាភិបាលប្រទេសគុយបាដើម្បីជាថ្នូរនឹងដោះដូរការងារគ្នាលើកនេះហើយភាគីទាំងពីរក៏បានឈានទៅដល់ការព្រមព្រៀងគ្នាដំណាក់កាលដំបូងរួចរាល់ទៅហើយ។ ទោះបីជាយ៉ាងណាក្តីប្រភពរបស់មន្ត្រីរដ្ឋាភិបាលគុយបាមិនបានបញ្ជាក់លំអិតទេថាតើទីតាំងការិយាល័យពិសេសនេះនឹងសាងសង់នៅទីកន្លែងណាក្នុងប្រទេសហើយចាប់ផ្តើមឡើងនៅពេលណានៅឡើយដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖សមាជិកនៃបេសកកម្មគំនិតផ្តួចផ្តើមដើម្បីសន្តិភាពនៅអ៊ុយក្រែន នៃបណ្តាប្រទេសនៅអាហ្វ្រិកចំនួន៧រូបនឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សី និងអ៊ុយក្រែន នៅសប្តាហ៍ក្រោយដើម្បីបង្ហាញគម្រោងផែនទីបង្ហាញផ្លូវ ទៅកាន់មេដឹកនាំជម្លោះទាំងពីរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាសមាជិកមេដឹកនាំអាហ្វ្រិកទាំង៧រូប នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងគៀវនៅថ្ងៃទី១៦ខែមិថុនា ហើយជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky និងបន្ទាប់មកជួបជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅថ្ងៃបន្ទាប់។ មេដឹកនាំអាហ្វ្រិកទាំង៧ ដែលត្រូវបានគេស្គាល់ថាមានដូចជាប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសកូម៉ូរូសប្រទេសកុងហ្គោ ប្រទេសអ៊ូហ្គង់ដា ប្រទេសសេនេហ្គាល់និងប្រទេសអេហ្ស៊ីបផងដែរ។ គួរឲ្យដឹងដែរថាមេដឹកនាំអាហ្វ្រិកទាំង៧...
អេសស៊ីជី (SCG) បានរៀបចំវគ្គផ្ដាច់ព្រាត់ការប្រកួតវិញ្ញាសាបេតុងថ្នាក់ជាតិ កាលពីថ្ងៃទី ០៨ ខែមិថុនា នៅឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center)ដែលក្នុងនោះសិស្សនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៦ បានមកចូលរួមប្រកួត។ ការប្រកួតវគ្គផ្ដាច់ព្រាត់នេះ ធ្វើឡើងក្រោយពេលដែលសិស្សនិស្សិតរាប់រយនាក់ ត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលលើវិញ្ញាសាផ្នែកបេតុង ហើយឆ្លងកាត់ការធ្វើតេស្តដោយផ្ទាល់មាត់ និងតេស្តសរសេរ ការចុះទស្សនកិច្ចសិក្សានៅតាមបណ្ដារោងចក្របេតុង អេសស៊ីជី ខនគ្រីត និងឆ្លងកាត់វគ្គអនុវត្តផ្ទាល់ផងដែរ...
បរទេស៖ មេបញ្ជាការរងកងទ័ពភូមិភាគទី៤ របស់ថៃ បាននិយាយថា ភ្នាក់ងារសន្តិសុខកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះក្រុមដែលបានអំពាវនាវឱ្យមានការបោះឆ្នោតប្រជាមតិជាសាធារណៈស្តីពីឯករាជ្យភាពនៃ “រដ្ឋប៉ាតានី” ពីប្រទេសថៃ ពីព្រោះការធ្វើបែបនេះគឺស្មើនឹងទង្វើនៃការបំបែកខ្លួន និងខុសច្បាប់។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ ប្រាមុត ព្រំអីន (Pramote Prom-in) បាននិយាយថា...
បរទេស៖ វិមានក្រមឡាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថាប្រធានាធិបតីរុស្សីលោក Vladimir Putin បានយល់ព្រមក្នុងការធ្វើជាម្ចាស់ ផ្ទះនៃក្រុមគណប្រតិភូមេដឹកនាំអាហ្វ្រិក ជាច្រើនរូបដែលមានបំណងក្នុងការមកបំពេញទស្សនកិច្ចក្នុងទីក្រុងមូស្គូដើម្បីបង្ហាញនូវ គំនិតផ្តួចផ្តើមនៃកិច្ចព្រមព្រៀងសន្តិភាពក្នុងជម្លោះនៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាការព្រមព្រៀងគ្នាត្រូវបាន ធ្វើឡើងតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ហើយអំឡុងនោះដែរមេដឹកនាំរុស្សីនិងអាហ្វ្រិក ក៏បានពិភាក្សាគ្នាទៅលើបញ្ហាផ្សេងៗទៀតមួយចំនួនផងដែរ។ គួរឲ្យដឹងដែរថាមេដឹកនាំអាហ្វ្រិកចំនួន៦នាក់ នឹងត្រូវចូលរួមក្នុងដំណើរទស្សនកិច្ចដើម្បីជួយសម្រប សម្រួលនិងស្វែងរកដំណោះស្រាយជម្លោះនៅអ៊ុយក្រែន ដែលក្នុងនោះមានទាំងការធ្វើដំណើរទៅកាន់ ទីក្រុងមូស្គូផងនិងធ្វើដំណើរទៅកាន់ទីក្រុងគៀវផងនៅពាក់កណ្តាលខេមិថុនានេះ។...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា បុរសម្នាក់ដែលមានឈ្មោះថា George បាននិយាយថា “តំបន់ Tisa គឺវារាក់ជាងអ្វី ដែលខ្ញុំរំពឹងទុកទៅទៀត ហេតុដូច្នេះ ខ្ញុំមិនចាំបាច់ហែលទឹកអីនោះទេ ខ្ញុំគ្រាន់តែដើរឆ្លងកាត់ទន្លេ អាចបានស្រួល” ។ នៅគ្រាដែលរូបគាត់បានទៅ ដល់ច្រាំងទន្លេនៃប្រទេសរ៉ូម៉ានី ហើយអ្នកដើរល្បាតអ៊ុយក្រែន បានប្រទះឃើញរូបគាត់នៅទីនោះ...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា រាល់ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជន និងឧត្តមប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងឱកាសអញ្ជើញបិទ វគ្គបណ្តុះបណ្តាលតម្រង់ទិសលើអភិបាលកិច្ចគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារធម្មជាតិ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី សាយ សំអាល់ បានគូសបញ្ជាក់ថា «ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជន...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករ បានឲ្យដឹង ក្នុងរយៈពេល៥ខែដើម ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញស្រូវចំនួន ២ ១៤២ ៤៨៣តោន និងអង្ករចំនួន ២៧៨ ១៨៤តោន ដោយគិតជាទឹកប្រាក់សរុបមានចំនួន ៧៣៦.៩០លានដុល្លារ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ នាពេលថ្មីៗនេះ បានឲ្យដឹងថា ការនាំអង្ករបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ ប្រតិភូយុវជន នាវាសន្តិភាពមេគង្គ-ទ្បានឆាង ដែលមាននិស្សិតមកពី ៦ ប្រទេស បានចូលជួបថ្នាក់ដឹកនាំ និងនិស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ចខេត្តកំពង់ចាម ( UME ) ក្នុងគោលបំណង ផ្លាស់ប្ដូរបទពិសោធន៍...
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៣បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ១៦លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងអាចបង្កើតឱកាសការងារជាង៣ពាន់កន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “QINGDAO ZHONGMIAN (CAMBODIA) KNITTING CO., LTD.”...