ភ្នំពេញ៖ យោងតាម លោក ឈិន រតនា ប្រធានទទួលលបន្ទុក អង្គការចាត់តាំងយុវជន ប្រចាំទីក្រុងរិនតុន បានបញ្ជាក់ថា អភិបាល នៃគណៈអភិបាលរដ្ឋវ៉ាស៊ីតោន រួមជាមួយនឹងអភិបាល នៃគណៈអភិបាលក្រុងនានា បានធ្វើលិខិត និងសេចក្ដីប្រកាស ទទួលលស្គាល់ការពិត និងចូលរួមអបអរសាទរ ទិវាជ័យជម្នះ ៧មករា ខួងលើកទី៤៥ ។ លោក...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា មូលធនមនុស្ស គឺជាអាទិភាពគន្លឹះទី១ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី៦ មករា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា...
ដោយសាររងផលប៉ះ ពាល់ពីកត្តាដូចជាការកើនឡើង យ៉ាងគំហុកនៃបំណុលរដ្ឋាភិបាល និងតម្លៃទំនិញកើនឡើងជាដើម ជនជាតិអាមេរិកបានរ៉ាប់រងបន្ទុក សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ។ បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ទិន្នន័យដែលក្រសួងហិរញ្ញវត្ថុ អាមេរិកបានប្រកាសនោះក៏បានវាយប្រហារមកលើពួកគេម្តងទៀត ៖ គិតមកទល់ថ្ងៃទី២ ខែមករា តាមម៉ោងក្នុងតំបន់ ទំហំសរុបនៃបំណុលសាធារណៈនៃរដ្ឋាភិបាលសហព័ន្ធអាមេរិក បានលើសពី៣៤ទ្រីលានដុល្លារ អាមេរិកជាលើកដំបូង។តើ៣៤ទ្រីលានដុល្លារ អាមេរិកមានន័យថាម៉េច? តាមការគណនា នៃស្ថាប័នពាក់ព័ន្ធ របស់សហរដ្ឋអាមេរិក ឱ្យដឹងថា...
ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិន បានរៀបរាប់រឿងរ៉ាវ របស់ប្រទេសខ្លួន តាមរបៀបកាន់តែសកម្ម និងម្ចាស់ការ ជាប់រហូតមក ហើយបានបើកទ្វារ ស្វាគមន៍មិត្តភក្តិ នៃតំបន់នានានៅលើពិភពលោក ទៅទស្សនានៅប្រទេសចិន ។ ដូច្នេះហើយបានជា ឥទ្ធិពលនិងកិត្តិនាមរបស់ចិន នៅលើពិភពលោកទាំងមូល ត្រូវបានលើកកម្ពស់ឥតឈប់ឈរ ។ ប្រការដែលផ្ទុយទៅវិញ គឺអាមេរិក បានចំណាយថវិកាយ៉ាងច្រើនក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ដើម្បីបណ្តុះបណ្តាលអ្នក សារព័ត៌មានលោកខាងលិចឱ្យក្លាយទៅជា...
បរទេស៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកឧត្តមសេនីយ៍ Patrick Ryder បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអស់ថវិការបស់ខ្លួនសម្រាប់ ជំនួយយោធាដល់ប្រទេសអ៊ុយក្រែនហើយ ដោយកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន “អស់លុយ” ពិតមែន លុះត្រាតែសមាជិកសភា អនុម័តកញ្ចប់ជំនួយថ្មីមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន...
បរទេស៖ កូរ៉េខាងត្បូងបានបញ្ជាឱ្យជនស៊ីវិល នៅលើកោះមួយនៅជិតព្រំដែន ជាមួយប្រទេសកូរ៉េខាងជើង ឱ្យជម្លៀសទៅកាន់ទីជម្រក បន្ទាប់ពីបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានបាញ់ផ្លោងកាំភ្លើងធំ រាប់រយគ្រាប់ដែលជាផ្នែកនៃ “ការបង្កហេតុ” ខាង យោធា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមសារព័ត៌មាន Yonhap News បានរាយការណ៍ថា បទបញ្ជាជម្លៀសត្រូវបាន ចេញពីរដងនៅរសៀលថ្ងៃសុក្រ...
ភ្នំពេញ៖ លោកឧបនាយរដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ សោម សុថារ័ត្ន អត្តលេខ ៧៩៤២៥ ពីអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឲ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិ ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី ក្រោយល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់នឹងដំណើរការកិច្ចការ ស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលអ៊ីស្រាអែល នឹងរក្សាការគ្រប់គ្រងសន្តិសុខ នៃតំបន់ឆ្នេរ បន្ទាប់ពីជម្លោះបច្ចុប្បន្នបានបញ្ចប់។ លោក Gallant បានគូសបញ្ជាក់ពីចក្ខុវិស័យនៃជម្លោះហ្គាហ្សា នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក ដោយថា “នឹងមិនមានវត្តមានជនស៊ីវិលអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប បន្ទាប់ពីគោលដៅនៃសង្រ្គាមត្រូវបានសម្រេច” ។...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា ពេលវេលាសម្រាប់ដំណោះស្រាយ ការទូតជាមួយក្រុម ហេសបូឡាហ៍ គឺមានរយៈពេលខ្លី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Gallant បានធ្វើការកត់សម្គាល់នៅក្នុងទីក្រុង Tel Aviv នៅពេលជួបជាមួយលោក Amos Hochstein...
បរទេស៖ សេតវិមានបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងថ្មីៗនេះបានបញ្ជូនមីស៊ីលផ្លោង និងជើងទម្របាញ់រ៉ុក្តែត ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាម របស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ថា អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិ របស់អាមេរិក លោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា...