ព័ត៌មានជាតិ

អភិបាលរដ្ឋវ៉ាស៊ីនតោន និងអភិបាលក្រុងនានា ផ្ញើសារអបអរសាទរ ទិវាជ័យជម្នះ ៧មករា ខួបទី៤៥

ភ្នំពេញ៖ យោងតាម លោក ឈិន រតនា​ ប្រធានទទួលលបន្ទុក អង្គការចាត់តាំងយុវជន ប្រចាំទីក្រុងរិនតុន បានបញ្ជាក់ថា អភិបាល នៃគណៈអភិបាលរដ្ឋវ៉ាស៊ីតោន រួមជាមួយនឹងអភិបាល​ នៃគណៈអភិបាលក្រុងនានា បានធ្វើលិខិត និងសេចក្ដីប្រកាស ទទួលលស្គាល់ការពិត និងចូលរួមអបអរសាទរ ទិវាជ័យជម្នះ ៧មករា ខួងលើកទី៤៥ ។

លោក ឈិន រតនា បានឲ្យដឹងនាពេលថ្មីៗនេះថា “ក្នុងនាមខ្ញុំបាទ ឈិន រតនា ជាសមាជិកអចិន្ត្រៃយ៍ និងជាប្រធានទទួលលបន្ទុក អង្គការចាត់តាំងយុវជនប្រចាំទីក្រុងរិនតុន ព្រមទាំងក្រុមការងារ រួមជាមួយបងប្អូនខ្មែរ ដែលកំពុងរស់នៅ ក្នុងរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ពិតជាមានសេចក្ដីសប្បាយចិត្តជាពន់ពេក ដែលបានគណៈអភិបាលរដ្ឋវ៉ាស៊ីនតោន រួមជាមួយអភិបាល នៃគណៈអភិបាលក្រុងនានា បានរៀបចំលិខិត និងសេចក្ដីប្រកាស ទទួលលស្គាល់ការពិត និងចូលរួមអបអរសាទរ បុណ្យជាតិ ៧ មករា ខួបលើកទី៤៥ (០៧ ខែមករា ឆ្នាំ១៩៧៩ – ០៧ ខែមករា ឆ្នាំ ២០២៤) ដែលជាថ្ងៃកំណើតទី២ របស់បងបងប្អូនប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសជាផ្លូវការ” ។

លោកបានបន្តថា “តាងនាមខ្ញុំបាទ តំណាងឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរសនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ពិតជាមានក្ដីសោមនស្សរីករាយ នឹងមោទនភាពយ៉ាងក្រៃលែងបំផុត ហើយក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ដែលមានស្ថាប័នរដ្ឋ នៅក្នុងសហរដ្ឋអាមេរិក បានទទួលស្គាល់ការពិត នៃរបបបនប្រល័យពូជសាសន៍ខ្មែរក្រហម ដែលកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ យ៉ាងសាហាវព្រៃផ្សៃបំផុត ក្នុងប្រវត្តិមនុស្សជាតិ ដែលគ្មានប្រទេសណាមួយ ធ្វើដូច ។ ដូច្នេះហើយ យើងបាកមនទទួលបានសុខសន្តិភាព រហូតមកដល់សព្វថ្ងៃនេះ ដោយសារជ័យជំនះ 7 មករានេះ គឺមកពីការខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចទាំងបី និងបងប្អូនខ្មែរយើងទូទាំងប្រទេសផងដែរ”៕

To Top