ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងលើកទឹកចិត្ត ឱ្យអ្នកវិនិយោគ ឥណ្ឌូនេស៊ី មកសិក្សាពីឱកាសវិនិយោគ ដ៏មានសក្តានុពលនៅប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម ការកែច្នៃស្រូវ ឃ្លាំង និងម៉ាស៊ីនកិនស្រូវ ដើម្បីនាំចេញអង្ករកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី ។ ការថ្លែងលើកទឹកចិត្តរបស់ប្រមុខការទូតខ្មែរ បែបនេះធ្វើឡើងក្នុង ឱកាសអនុញ្ញាតឲ្យលោក សាន់តូ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យ ការស្តារផ្លូវក្រាលក្រួសក្រហមមួយខ្សែ ប្រវែង ៣ ៥០០ ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ភូមិចំនួន៣ ភូមិត្រពាំងចាន់ និងភូមិសន្លុង ឃុំត្រពាំងចាន់ និងភូមិទឹកជ្រាប់ ឃុំពេជចង្វារ ស្រុកបរិបូណ៌...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ មករា ឆ្នាំ២០២៤ បានសម្រេចធ្វើការផ្លាស់ប្តូរ ការគ្រប់គ្រងសំរាម ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ហៅកាត់ (ស.ស.ភ.) វិញ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការផ្លាស់ប្ដូរ ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ពីរដ្ឋាករស្វយ័តគ្រប់គងសំរាម និងសំណល់រឹង...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៦ព្រឹក នឹងមានការរៀបចំប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដូច្នេះសមត្ថកិច្ចនឹងធ្វើការបង្វែរទិសចរាចរ នៅតាមគោលដៅសំខាន់ៗមួយចំនួន ជុំវិញទីតាំងប្រារព្ធពិធី ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមករា...
យូអិន៖ អ្នកនាំពាក្យ អង្គការសហប្រជាជាតិ បានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ស្វាគមន៍ការផ្លាស់ប្តូរអ្នកទោស សង្គ្រាមអ៊ុយក្រែន ២៣០នាក់ និងរុស្ស៊ី ២៤៨នាក់ ដែលជាការដោះដូរដ៏ធំបំផុត នៅក្នុងជម្លោះជិតពីរឆ្នាំ។ លោកស្រី Stephanie Tremblay អ្នកនាំពាក្យរងរបស់លោក Guterres បានឲ្យដឹងថា “លោកអគ្គលេខាធិការ...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការគំរាមកំហែង និងការរឹតបន្តឹងនិស្សិតចិន ក្នុងនាមសន្តិសុខជាតិ ដោយបន្ថែមតម្រូវការ របស់សហរដ្ឋអាមេរិក ដើម្បីធានាសុវត្ថិភាព និងសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់ របស់និស្សិត និងអ្នកសិក្សាចិននៅក្នុងប្រទេស។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា សហរដ្ឋអាមេរិក...
តូក្យូ៖ តៃវ៉ាន់ បានសន្យាថានឹងបរិច្ចាគ ៦០លានយ៉េន (៤១៨,៨០០ដុល្លារ) ដល់ប្រទេសជប៉ុនដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយរបស់ខ្លួនបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារឧបទ្វីបណូតូ ភាគកណ្តាលរបស់ប្រទេសជប៉ុន និងតំបន់ជុំវិញកាលពីអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu បានឲ្យដឹងថា បន្ថែមពីលើជំនួយនេះ ក្រសួងសុខភាព និងសុខុមាលភាពរបស់កោះ ដែលគ្រប់គ្រងដោយខ្លួនឯងបានបង្កើតយុទ្ធនាការរៃអង្គាសប្រាក់ ដែលស្នើឱ្យប្រជាជនតៃវ៉ាន់ បរិច្ចាគដើម្បីជួយដល់អ្នក ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅកណ្តាលប្រទេសជប៉ុន។ លោក Wu...
ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានសម្រេចដាក់ឲ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។ ពេលវេលានៃការផ្តល់សេវា ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០ – ១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ទោះបីជា៤៥ឆ្នាំបានកន្លងផុតទៅហើយក្តី ប៉ុន្តែ ៧មករា ១៩៧៩ នៅតែជាថ្ងៃដែលខ្មែរចងចាំជានិច្ចមិនអាចបំភ្លេចបាន។ តម្លៃដ៏អស្ចារ្យកាត់ថ្លៃមិនបាននៃថ្ងៃ ៧មករា ដែលត្រូវបានចារទុកក្នុងក្រអៅបេះដូងខ្មែរគ្រប់រូបក៏ដូចជាក្នុងទំព័រក្រាំងមាសនៃប្រវត្តិសាស្ត្រកម្ពុជាអមតៈនោះគឺ«សិទ្ធិរស់រានមានជីវិត»។ បើគ្មានថ្ងៃ ៧មករា និងគ្មានការលះបង់របស់សម្តេចតេជោនិងឥស្សរជនគណបក្សប្រជាជនកម្ពុជាទេ ខ្មែរគ្មានសំណាងបានឃើញសង្គមសម័យទំនើបរបស់ខ្លួនដូចសព្វថ្ងៃឡើយ។ មានជីវិតទើបមានអ្វីៗទាំងអស់នេះ។ លោករៀបរាប់ថា ការយកជីវិតផ្ទាល់ខ្លួនធ្វើដើមទុនដើម្បីប្តូរយកសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងប្តូរយកសន្តិភាពសម្រាប់ប្រទេសទាំងមូលគឺជាការលះបង់ដ៏ធំធេងគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។...
វ៉ាស៊ីនតោន៖ កងទ័ពអាកាសអាមេរិកបានឲ្យដឹងថា ខ្លួនបានរកឃើញឧបករណ៍ថតទិន្នន័យហោះហើរពីយន្តហោះ Osprey របស់ខ្លួនដែលបានធ្លាក់ចេញពីកោះភាគនិរតីនៃប្រទេសជប៉ុនកាលពីចុងខែវិច្ឆិកា ហើយការវិភាគលើកំណត់ត្រាត្រូវបានគេរំពឹងថា នឹងចំណាយពេលជាច្រើនសប្តាហ៍។ ឧបករណ៍ថតសំឡេង ដែលត្រូវបានគេស្គាល់ថាជាប្រអប់ខ្មៅ និងឧបករណ៍សំខាន់ៗផ្សេងទៀតសម្រាប់ការស៊ើបអង្កេត ដែលកំពុងបន្តនៃឧបទ្ទវហេតុគ្រោះថ្នាក់នេះនឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីទាញយកទិន្នន័យ នេះបើយោងតាមបញ្ជាការប្រតិបត្តិការពិសេសរបស់កងទ័ពអាកាស។ យន្តហោះ CV-22 Osprey របស់កងទ័ពអាកាសបានធ្លាក់ចេញពីកោះ Yakushima កាលពីថ្ងៃទី២៩ ខែវិច្ឆិកា អំឡុងពេលធ្វើសមយុទ្ធជាប្រចាំ ដោយបានសម្លាប់មនុស្សទាំងប្រាំបីនាក់នៅលើយន្តហោះ tilt-rotor...