ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិ ដើម្បីដាក់បញ្ចូលជាភូមិគំរូនាពេលខាងមុខ ដែលស្ថិតនៅក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ បន្ទាប់ពីបានពិនិត្យ ស្ថានភាពប្រកបមុខរបរ និងការដាំដុះរបស់ប្រជាពលរដ្ឋរួចមក លោក ឆាយ ឫទ្ធិសែន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១១៨នាក់ និងបានប្រគេនបច្ច័យកសាងប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តនវទីបនារាម...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសការគំរាមកំហែងរបស់សមាជិកសភាអាមេរិកមួយក្រុមប្រឆាំងនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានបំណងរារាំងសាលា ក្តីពីការចេញដីកាចាប់ខ្លួន ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល។ លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលមានប្រតិកម្មទៅនឹងការព្រមានដោយសមាជិកសភាអាមេរិក ដែលគាំទ្រអ៊ីស្រាអែលថា ដីកាចាប់ខ្លួនណាមួយ សម្រាប់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល នឹងប្រឈមមុខនឹងការសងសឹករបស់សហរដ្ឋអាមេរិក។ លោក Kanaani ក៏បានថ្កោលទោសការគំរាមកំហែងនាពេលថ្មីៗនេះដោយសមាជិកព្រឹទ្ធសភាសាធារណរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកប្រឆាំងនឹង ICC ដើម្បីដាក់ទណ្ឌកម្ម...
ភ្នំពេញ៖ បើទោះបីជាកាយសម្បទាមានពិការភាព និងមកពីគ្រួសារក្រីក្រក៏ពិតមែន ប៉ុន្តែ យុវតី អុន ឡេន ពុំដែលបោះបង់ក្តីស្រមៃរបស់ខ្លួនដើម្បីផ្លាស់ប្តូជីវភាពគ្រួសារ និងខ្លួនឯងនាពេលអនាគតនោះឡើយ ដូចនេះហើយទើបយុវតីរូបនេះ បានព្យាយាមជំនះគ្រប់ឧបសគ្គ ដើម្បីបានចូលសិក្សាជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ។ យុវតីរូបនេះបានបង្ហាញថា៖«គ្រួសារខ្ញុំលំបាកណាស់គ្មានលទ្ធភាពសិក្សាបន្តទេ ក៏ប៉ុន្តក្រោយពីមានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តក្នុងអាណត្តិទី៧នេះមក ទើបខ្ញុំមានឱកាសក្នុងការសិក្សាជំនាញផ្នែករចនាក្រាហ្វិកកុំព្យូទ័រ។ ខ្ញុំជ្រើសរើសរៀនជំនាញនេះពីព្រោះវាបង្កភាពងាយស្រួលសម្រាប់ខ្ញុំដែលជាជនមានពិការភាព»។ ទន្ទឹមនេះ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន...
កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឌីត ទីណា នារសៀលថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២៤ នេះ បានមានប្រសាសន៍សន្យានិងបន្តជួយ អភិវឌ្ឍន៍សហគមន៍កសិកម្មសំបូរមានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឱ្យក្លាយទៅជាសហគមន៍ទំនើប ។ កាកសន្យាជាមួយបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ដូចខាងលើនេះ គឺធ្វើឡើងបន្ទាប់ពី លោករដ្ឋមន្ត្រីរួមជាមួយអភិបាលខេត្តកំពង់ចាម...
គែរ៖ គណៈប្រតិភូនៃក្រុមហាម៉ាស់ អ៊ីស្រាអែល កាតា និងសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសអេហ្ស៊ីប កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សាសម្រាប់ការឈានដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប បានជួបភាពច្របូកច្របល់។ របាយការណ៍នេះបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះម្នាក់បានឲ្យដឹងថា “គណៈប្រតិភូ ដែលចូលរួមក្នុងកិច្ចពិភាក្សានៅទីក្រុងគែរបានចាកចេញសម្រាប់ការពិគ្រោះយោបល់ ខណៈដែលចំណុចមួយចំនួននៃការខ្វែងគំនិតគ្នានៅតែមិនទាន់ត្រូវបានដោះស្រាយ”។ គណៈប្រតិភូបានមកដល់ទីក្រុងគែរ កាលពីថ្ងៃអង្គារក្នុងគោលបំណង ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏ទូលំទូលាយនៅក្នុងតំបន់ហ្គាហ្សាដែលមានជម្លោះ។ ទោះបីជាមានការរីកចម្រើនខ្លះៗក្នុងការចរចា ប៉ុន្ដែក៏មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនោះដែរ។ ក្នុងចំណោមជម្លោះធំៗរវាងភាគីជម្លោះគឺចំនួន និងបញ្ជីឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងដោះដូរ...
បាកដាដៈ កងជីវពលស៊ីអ៊ីតមួយនៅអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយន្តហោះដ្រូន និងកាំជ្រួចមីស៊ីលលើទីតាំង៣ នៅភាគខាងត្បូងអ៊ីស្រាអែល។ កងជីវពលដែលត្រូវបានគេស្គាល់ថា ជាក្រុមតស៊ូអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតចំនួនពីរថា យុទ្ធជនរបស់ខ្លួនបានចាប់ផ្តើមការវាយប្រហារដោយយន្តហោះដ្រូន នៅពេលព្រឹកព្រលឹមលើមូលដ្ឋានយោធា Nevatim និងយន្តហោះដ្រូនពីរទៅកាន់ទីតាំងសំខាន់មួយនៅ Eilat ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទីតាំងជាក់លាក់ ដែលបានកំណត់ ឬការខូចខាតជាលទ្ធផលពីការវាយប្រហារនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ទីបី កងជីវពលបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារមួយផ្សេងទៀតនៅពេលព្រឹក នៅពេលដែលក្រុមយុទ្ធជនរបស់ខ្លួនបានបាញ់កាំជ្រួចរយៈចម្ងាយឆ្ងាយ al-Arqab...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅក្នុងការហៅទូរស័ព្ទមួយ លោក Amir-Abdollahian បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា និងបានអំពាវនាវឱ្យមានសម្ពាធបន្ថែមទៀតលើអ៊ីស្រាអែល ប្រឆាំងនឹងការកើនឡើងនូវភាពតានតឹង ដែលនឹងជិតមកដល់។ លោកបានអះអាងថា...
ព្រឹកថ្ងៃទី ៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយាលោកប្រធានរដ្ឋចិន Xi Jinping និងលោកស្រី Zsuzsanna Nagy ភរិយាលោក SULYOK Tamás ប្រធានាធិបតីហុងគ្រីបានអញ្ជើញទៅទស្សនកិច្ចនៅព្រះបរមរាជវាំងប៊ូដាព្រមទាំងបានសំណេះសំណាលជាមួយគ្នា ។ លោកស្រី Peng Liyuan និងលោកស្រី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់(Soft Skills) ។ ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell)...
ក្នុងអំឡុងពេលលោកប្រធានរដ្ឋចិន Xi Jinping បំពេញទស្សនកិច្ចនៅប្រទេសស៊ែប៊ីកាលពីឆ្នាំ ២០១៦ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងរវាងចិនស៊ែប៊ីឱ្យទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ បន្ទាប់ពីរំលងអស់រយៈពេល ៨ ឆ្នាំ តើ”មិត្តភាពដែកថែប”រវាងចិននិងស៊ែប៊ីនឹងត្រូវលើកកម្ពស់លំដាប់ថ្នាក់យ៉ាងដូចម្ដេច ? ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសស៊ែប៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែឧសភាបានផ្តល់ចម្លើយរួចហើយ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរួមគ្នាប្រកាសអំពីការធ្វើឱ្យស៊ីជម្រៅនិងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងស៊ែប៊ីដើម្បីកសាងសហគមន៍រួមវាសនារវាងចិននិងស៊ែប៊ីក្នុងយុគសម័យថ្មី...