សិង្ហបុរី៖ សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការពារជាតិ បានឲ្យដឹងថា កាលពីថ្ងៃពុធ យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសសិង្ហបុរីបានធ្លាក់ក្នុងមូលដ្ឋានទ័ពអាកាស Tengah ។ យន្តហោះបានជួបប្រទះនឹងបញ្ហា នៅក្នុងអំឡុងពេលហោះឡើង ហើយអាកាសយានិកបានឆ្លើយតបតាមនីតិវិធីសង្គ្រោះបន្ទាន់ ។ អ្នកបើកយន្តហោះបានលោតចេញដោយជោគជ័យ ហើយកំពុងទទួលការព្យាបាល ។ មិនមានបុគ្គលិកផ្សេងទៀតរងរបួសនោះទេ ។ ក្រសួងការពារជាតិបានឱ្យដឹងថា អ្នកបើកយន្តហោះដែលមានបទពិសោធន៍ ជាមួយនឹងការហោះហើរជាង២.០០០ម៉ោងនៅលើយន្តហោះ F-16...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេធាវីរបស់អនុរដ្ឋមន្ត្រីការពារជាតិម្នាក់បាននិយាយថា តុលាការក្រុងមូស្គូកាលពីថ្ងៃពុធបានច្រានចោលបណ្តឹងឧទ្ធរណ៍ដែលដាក់ ដោយក្រុមច្បាប់របស់អនុរដ្ឋមន្ត្រីការពារជាតិ Timur Ivanov ដែលកំពុងត្រូវបានឃុំខ្លួនពីបទសូកប៉ាន់ហើយតុលាការបានបដិសេធមិនដោះលែងគាត់ឱ្យនៅក្នុងការឃុំខ្លួនក្នុងផ្ទះ ជំនួសឱ្យការឃុំខ្លួនបណ្ដោះអាសន្ននោះឡើយ។ អ្នកស៊ើបអង្កេតបានប្រកែកថាលោក Ivanov អាចព្យាយាមរត់គេចពីប្រទេសឆ្ពោះទៅសហភាពអឺរ៉ុប មេធាវីរបស់គាត់គឺ Murad Musayev បានប្រាប់ RIA Novosti ។ លោកMusayev បានច្រានចោលហានិភ័យនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក បានផ្អាកការបញ្ជូនអាវុធទៅ កាន់ប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍មុន ជុំវិញក្តីបារម្ភនៃប្រតិបត្តិការជើងទឹករបស់ក្រុងយេរុយសាឡឹម ខាងលិច នៅទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ ប្រធានមន្ទីរប៉ង់តាហ្គោន តាមសេចក្តីរាយការណ៍ បានប្រាប់សវនាការសភាកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន មិនបានសម្រេចចិត្តជោគវាសនាចុងក្រោយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយកប្រតិបត្តិរបស់ខ្លួន លោក Valerie Urbain បានបង្ហាញឱ្យដឹងថា ការិយាល័យបោសសម្អាតរបស់សហភាពអឺរ៉ុប Euroclear បានទទួលការប្រាក់ចំនួន១,៦ពាន់លានអឺរ៉ូឬត្រូវជា១,៧ពាន់លានដុល្លារ នៅក្នុងការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកក្នុងរយៈពេលត្រឹមតែ៣ខែនៃឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានព្រមានថា ការទាញយកមូលនិធិនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក។ លោក Urbain បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានបែលហ្ស៊ិក L’Echo ថា EU ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តផ្តល់ប្រាក់ចំណូលទៅឲ្យទីក្រុងគៀវប្រមាណជាពី...
ភ្នំពេញ៖ ទឹកប្រាក់សរុបជិត ២លានដុល្លារ ភេសជ្ជៈប៉ូវកម្លាំង វើក បានចំណាយក្នុងការរៀបចំមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស រដូវកាលទី៣ ដែលបានឈានមកដល់វគ្គផ្ដាច់ច់ព្រ័ត្រហើយ ជាមួយនឹងប្រាក់រង្វាន់សរុប១០៨,០០០,០០០ រៀល។ សប្ដាហ៍ចុងក្រោយនេះ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស កាន់តែកក្រើក រញ្ជួយដល់អ្នកគាំទ្រគុនខ្មែរ ជាពិសេសដល់អ្នកនៅខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤នេះ។...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ប្រកាសបើកឱ្យដំណើរការជាផ្លូវការ «សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា» និងពិសាភោជនាហារសាមគ្គី។ សូមបញ្ជាក់ថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងគោលបំណងប្រមូលផ្តុំ នូវសមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំ មួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានកំណត់យកខែឧសភានេះ ជាកាលបរិច្ឆេទ នៃការចាប់ផ្ដើមសម្រួចការងារឆ្ពោះទៅ កាន់ការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នាឆ្នាំ២០២៩។ ការតម្រង់ទិសការងារនេះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធកីឡាទូកកានូ...
រសៀលថ្ងៃទី៨ ខែឧសភា តាមម៉ោងក្នុងតំបន់ នៅក្រុងBelgrade លោកស្រី Peng Liyuan ភរិយាលោក Xi Jinping និងលោកស្រី Tamara ភរិយាលោក Vucic ប្រធានាធិបតីស៊ែប៊ី បានទៅទស្សនកិច្ចនៅសារមន្ទីរជាតិស៊ែប៊ី តាមការអញ្ជើញ ។ ភរិយានៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានរួមគ្នាទស្សនាការតាំងពិព័រណ៍គំនូរឆ្នើម ។ លោកស្រី...
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីបើកកិច្ចសន្ទនាគោលនយោបាយស្តីពី សុវត្ថិភាពចរាចរណ៍សម្រាប់កុមារ និងក្មេងជំទង់នៅកម្ពុជា។ ពិធីនេះក៏មានការចូលរួមពីលោកបណ្ឌិត Will Parks នាយកអង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍...
ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Tara Singh BAM នាយកកម្មវិធីថ្នាំជក់អង្គការ Vital Strategies ព្រមទាំងប្រតិភូអមដំណើរនៃប្រទេសសិង្ហបុរី នៅថ្ងៃទី៨ ឧសភា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើដល់អង្គការ Vital Strategies បន្តការគាំទ្រពង្រឹងសមត្ថភាពដល់អ្នកអនុវត្តកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ...