ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាស បើកឱ្យដំណើរការជាផ្លូវការ «សមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា»

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ប្រកាសបើកឱ្យដំណើរការជាផ្លូវការ «សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា» និងពិសាភោជនាហារសាមគ្គី។

សូមបញ្ជាក់ថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងគោលបំណងប្រមូលផ្តុំ នូវសមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំ មួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញ វិនិយោគិនបរទេស មកពីគ្រប់ប្រទេស បណ្តាក់ទុនក្នុងប្រទេសកម្ពុជា រួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ៕

To Top