ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan និងលោកស្រី Tamara ភរិយាលោក Vucic ប្រធានាធិបតីស៊ែប៊ីអញ្ជើញ ទៅទស្សនកិច្ចនៅសារមន្ទីរជាតិស៊ែប៊ី

រសៀលថ្ងៃទី៨ ខែឧសភា តាមម៉ោងក្នុងតំបន់ នៅក្រុងBelgrade លោកស្រី Peng Liyuan ភរិយាលោក Xi Jinping និងលោកស្រី Tamara ភរិយាលោក Vucic ប្រធានាធិបតីស៊ែប៊ី បានទៅទស្សនកិច្ចនៅសារមន្ទីរជាតិស៊ែប៊ី តាមការអញ្ជើញ ។

ភរិយានៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានរួមគ្នាទស្សនាការតាំងពិព័រណ៍គំនូរឆ្នើម ។ លោកស្រី Peng Liyuan បានថ្លែងថា សារមន្ទីរជាតិស៊ែប៊ីមានប្រវត្តិសាស្រ្តយូរអង្វែង មានវត្ថុបុរាណច្រើនបែបយ៉ាង ហើយស្នាដៃគំនូរល្អៗ ពោរពេញទៅដោយមនោសញ្ចេតនា ។

សារមន្ទីរមិនត្រឹមតែជាបង្អួចមួយសម្រាប់ ការអភិរក្សនិងតាំងបង្ហាញវត្ថុបុរាណប៉ុណ្ណោះទេ ហើយក៏វិមានសម្រាប់ផ្សព្វផ្សាយពីអរិយធម៌ផងដែរ ។ រំពឹងទុកភាគីទាំងពីរចិននិងស៊ែប៊ី អាចបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការខាងវប្បធម៌ ក្នុងន័យរួមគ្នាកសាងស្ពាន សម្រាប់កិច្ចសន្ទនាខាងអរិយធម៌ ។

ភរិយានៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានរួមគ្នាទស្សនាការបង្ហាញ ស្នាដៃសិប្បកម្មប្រពៃណី ដូចជាតម្បាញរបស់ស្ត្រីស៊ែប៊ីជាដើម ព្រមទាំងបានសំណោះសំណាលជាមួយ សិប្បករទាំងឡាយយ៉ាងស្និទ្ធស្នាលផងដែរ ៕

To Top