បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្សីលោកស្រី Maria Zakharova បាននិយាយនៅក្នុងកម្មវិធីពិភាក្សា របស់អ្នកកាសែត Vladimir Soloviev កាលពីល្ងាចថ្ងៃពុធថា រុស្សីសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីស្លូវ់ាគី Robert Fico នឹងឆាប់ធូរស្បើយរហ័សឡើងវិញ។ នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោកRobert Fico ត្រូវបានគេដឹងថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីរងរបួសដោយគ្រាប់កាំភ្លើង...
កំពង់ស្ពឺ ៖ លោក ហន ភក្តី អភិបាលរងខេត្ត មានប្រសាសន៍ថា គោលបំណង នៃការបង្កើតជាវេទិកាពិគ្រោះពិភាក្សា រវាងរាជរដ្ឋាភិបាលជាមួយ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នា វាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រាប់សម្រួចការ អនុវត្តកម្មវិធីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយថា ការដាក់កងទ័ព របស់អង់គ្លេស ឬណាតូផ្សេងទៀត នៅលើមូលដ្ឋានក្នុងប្រទេស អ៊ុយក្រែន នឹងមិនសមហេតុផលទេ ប៉ុន្តែមានមធ្យោបាយផ្សេងទៀត ក្នុងការជួយទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីមួយចំនួននៅក្នុងទីក្រុងគៀវ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកឡើងបែបឆ្ងល់ ទៅជនបរទេសជាពិសេសជនជាតិខ្មែរប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ មានបំណងអ្វីឲ្យពិតប្រាកដ? ។ ព្រោះសម្តេចថាបានអះអាងថា នៅពេលធ្វើព្រែកជីកនេះរួចហើយ នឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់កម្ពុជា លើការដឹកជញ្ជូនដោយមិនចាំបាច់ ពឹងពាក់លើប្រទេសវៀតណាមទៀតដែលត្រូវឆ្លងកាត់។ ជនជាតិខ្មែរដែលសម្តេចសំដៅ ដល់នោះទោះបីជា មិនបញ្ចេញចំឈ្មោះក៏ដោយ ក៏គ្រប់គ្នាដឹងថា ជាលោកសម រង្ស៊ីដែរ ព្រោះជាញឹកញាប់លោក សម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា នៅពេលគម្រោងព្រែកជីកជីកហ្វូណនតេជោនេះ កសាងរួចពេលណានោះ ក៏អាចនឹងមានតំបន់ទេសចរណ៍ នៅតាមដងព្រឹកនេះដែរ ដោយបង្កើនចំណូលដល់ប្រជាពលរដ្ឋ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ច លើកដំបូងរបស់គាត់ នៅក្រៅប្រទេស ចាប់តាំងពីការបោះឆ្នោតឡើងវិញ។ ប្រភពដដែលបានសរសេរទៀតថា ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃលើកនេះ ធ្វើឡើងនៅចំខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងមានជំនួបជាមួយប្រធានាធិបតីចិន Xi Jinping ផងដែរ។ យោងតាមការតាមដានជាមុននៃ ដំណើរទស្សនកិច្ចដែលផ្តល់ ដោយជំនួយការប្រធានាធិបតី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានពន្យារពេលដំណើរទស្សនកិច្ចបរទេស ដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ នេះបើតាមការប្រកាសរបស់ លេខាធិការសារព័ត៌មានរបស់លោកដោយ ការអត្ថាធិប្បាយរបស់លោកកើត មានចំពេលមានការវាយលុក របស់រុស្សីនៅព្រំដែនតំបន់ Kharkov។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង កាលពីថ្ងៃពុធដោយលោក Sergey Nikiforov ដែលបានសរសេរនៅលើទំព័រហ្វេសប៊ុក របស់គាត់ថាមេដឹកនាំអ៊ុយក្រែនថា៖ បានណែនាំថាព្រឹត្តិការណ៍អន្តរជាតិទាំងអស់...
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឆ្លើយតបទៅមនុស្សមួយចំនួន ដែលមានក្តីបារម្ភថា គម្រៅងព្រែកជីកហ្វូណនតេជោ នឹងធ្វើឲ្យបាត់បង់ទឹក៥០ភាគរយនោះគឺមិនត្រឹមត្រូវ ព្រោះកម្ពុជា មិនបណ្តោយឲ្យទឹកសាប ហូរចូលទៅទឹកសមុទ្រនោះទេ ហើយក៏មិនឲ្យទឹកសមុទ្រហូរ ចូលទឹកសាបនោះដែរ ។ សម្តេចគូសបញ្ជក់ថា “កម្ពុជាមិនល្ងង់សុខៗ ទៅទាញទឹកប្រៃបំផ្លាញទឹកសាបនោះទេ”៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពេលកសាងព្រែកជីកហ្វូណនតេជោ រួចរាល់ហើយ នឹងផ្តល់ផលចំណេញយ៉ាងធំធេងសម្រាប់ វិស័យដឹកជញ្ជូនរបស់កម្ពុជា ដែលចំណេញដល់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ សម្តេចថា ក៏នឹងទាក់ទាញអ្នកវិនិយោគបរទេស បានច្រើនផងដែរ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជម្រុញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យបើកការដ្ឋានសាងសងព្រែកជីកហ្វូណនតេជោឲ្យបានឆាប់រហ័ស កុំពន្យាពេលទៀត។ បើតាមគម្រោងព្រែកជីកនេះ នឹងបើកការសាងសង់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥៕