សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ នៅខាងមុខប្រាសាទអង្គរវត្ត បានបំបែកកំណត់ត្រាថ្មី ដោយមានអ្នកចូលរួមច្រើនជាងគេ រហូតទៅដល់ជិត ១៤ ០០០នាក់ មកពី ៨៧ប្រទេស ។ ក្នុងឱកាសអញ្ជើញចូលរួម រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង...
សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញសេចក្តីសប្បាយរីករាយបានចូលរួមក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា...
សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកព្រលឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ ខាងមុខប្រាសាទអង្គរវត្ត។ សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩...
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤។ លោក សោម...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសម្តែងការត្រៀមខ្លួន ដើម្បីបញ្ចប់ “ដំណាក់កាលក្តៅ” នៃជម្លោះជាមួយរុស្ស៊ី ជាថ្នូរនឹងការចូលជាសមាជិករបស់អ៊ុយក្រែន នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ លោក ហ្សេឡិនស្គី បានលើកឡើងថា “ប្រសិនបើយើងចង់បញ្ឈប់ដំណាក់កាលក្តៅនៃសង្រ្គាម យើងត្រូវដាក់ទឹកដីអ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងនៅក្រោមឆ័ត្រណាតូ។ យើងត្រូវធ្វើវាឱ្យលឿន”។ លោកបានបន្ដថា ក្រោយមក អ៊ុយក្រែនអាចទទួលបានមកវិញនូវទឹកដី ដែលឥឡូវនេះត្រូវបានគ្រប់គ្រងដោយរុស្ស៊ី...
ឥស្លាម៉ាបាដ៖ រដ្ឋបាលក្នុងតំបន់បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារអំពើហឹង្សានិកាយនៅក្នុងស្រុក Kurram នៃខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន បានកើនឡើងដល់១២៤នាក់ហើយ ។ មន្ត្រីម្នាក់មកពីរដ្ឋបាលស្រុកបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងបន្ទាប់ពីពលរដ្ឋចំនួន ១៦នាក់ទៀតបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយបានបន្ថែមថា ពលរដ្ឋជាង ១៧០នាក់ផ្សេងទៀតបានរងរបួស ។ មន្ត្រីដដែលនេះបានឲ្យដឹងទៀតថា អ្នករងរបួសភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗគ្នា បូករួមទាំងអ្នកដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ ។...
ឧត្ដរមានជ័យ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ចំនួន ៤៥៥គ្រួសារ រស់នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។...
បរទេស៖ អ្នកនាំពាក្យកងកម្លាំងបេសកកម្មរបស់ទីក្រុងមូស្គូបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីដែលឈរជើងនៅក្នុងប្រទេសស៊ីរី បានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជីហាដ ដែលវាយប្រហារទីក្រុងភាគខាងជើងនៃអាឡិបប៉ូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមភេរវករ Hayat Tahrir-al-Sham (HTS) និងកងជីវពលសម្ព័ន្ធមិត្ត បានវាយប្រហារទឹកដីគ្រប់គ្រងដោយរដ្ឋាភិបាលនៅភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃពុធ ដោយបំពានបទឈប់បាញ់ដ៏ផុយស្រួយដែលសម្របសម្រួលដោយរុស្ស៊ី និងតួកគី ក្នុងឆ្នាំ ២០២០។ វរសេនីយ៍ឯក...
ភ្នំពេញ៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងកម្មវិធី ប្រគល់-ទទួល ចង្រ្កានសន្សំសំចៃថាមពល និងចែកជូនប្រជាពលរដ្ឋ ចំនួន ១៤០០គ្រួសារ នៅឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ថ្លែងក្នុងឱកាសនេះ...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាខ្លោងទ្វា និងបរិវេណ សួនច្បារ នៃសាលាស្រុកតាលោសែនជ័យ។ សូមរំលឹកថា តាលោសែនជ័យ គឺជាស្រុកថ្មីដែលទើបបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយកាត់យកឃុំចំនួនពីរគឺ ឃុំតាលោ នៃស្រុកបាកាន និងឃុំផ្ទះរុង នៃស្រុកភ្នំក្រវាញ របស់ខេត្តពោធិ៍សាត់៕