ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចបញ្ចប់មុខតំណែងលោក អូន សំអុល ពីនាយករដ្ឋបាលសាលាស្រុកជើងព្រៃ មកជាមន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃរដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមូលហេតុ សាមីខ្លួនស្នើសុំលាឈប់ពីមុខតំណែង។ ក្នុងសេចក្ដីសម្រេច ដដែល ក៏បានតែងតាំងលោក សួង ម៉ាដែន ឱ្យកាន់មុខតំណែងជានាយករដ្ឋបាល សាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម៕
ភ្នំពេញ៖ខ្មាន់កាំភ្លើង២នាក់ បានជិះម៉ូតូមួយគ្រឿងចូលបាញ់ប្រហារគ្រួសារមួយ ដល់ក្នុងផ្ទះបណ្ដាលឱ្យ របួស៣នាក់ នៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។
ព្រឹកថ្ងៃទី២ ខែកុម្ភៈ សាលពិព័រណ៍ប្រទេសចិន ក្នុងពិព័រណ៍ពិភពលោក Osaka-Kansai ជប៉ុនឆ្នាំ ២០២៥ បានចាប់ផ្តើមសាងសង់ជាផ្លូវការ។ សូមបញ្ជាក់ថា សាលពិព័រណ៍ប្រទេសចិនក្នុងពិព័រណ៍ពិភពលោកឆ្នាំ២០២៥ គឺក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មនុស្សនិងធម្មជាតិ-សង្គមអនាគតដែលអភិវឌ្ឍបៃតង» ក្នុងគោលបំណងបង្ហាញថា ប្រទេសចិននិងបណ្តាប្រទេសលើពិភពលោក រួមសុខរួមទុក្ខជាមួយគ្នា ជួយយកអាសាគ្នាទៅវិញទៅមក រួមគ្នាបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបន្សុលទុកពិភពលោកដ៏ស្រស់ស្អាតនិងល្អបវរចំពោះកូនចៅជំនាន់ក្រោយ។ សាលប្រទេសចិនមានទំហំប្រហែល ៣៥០០ ម៉ែត្រការ៉េ...
មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យនិងសិក្សានៅក្រុង Tianjin និងសួរសុខទុក្ខកម្មាភិបាលនិងមហាជនតាមមូលដ្ឋាន។ ព្រឹកថ្ងៃទី ១ ខែកុម្ភៈ លោកបានទៅដល់ភូមិ liubu ឃុំ Xinkou ដើម្បីឈ្វេងយល់ពីស្ថានភាពស្តារឡើងវិញនៃការបង្កបង្កើនផលកសិកម្មក្នុងតំបន់ក្រោយពីគ្រោះទឹកជំនន់កាលពីឆ្នាំទៅ និងសួរសុខទុក្ខមហាជនរងគ្រោះ។ នារសៀលថ្ងៃដដែលលោកបានទៅដល់វិថីវប្បធម៌បុរាណក្រុងTianjin ដើម្បីពិនិត្យមើលស្ថានភាពផ្គត់ផ្គង់ក្នុងទីផ្សារក្នុងឱកាសថ្ងៃបុណ្យ ការអភិរក្សនិងប្រើប្រាស់តំបន់វប្បធម៌ប្រវត្តិសាស្រ្តជាដើម៕
(ក្រុងព្រះសីហនុ កម្ពុជា ថ្ងៃទី០៩ កុម្ភៈ ២០២៤) រមណីយដ្ឋានបែបស៊ីវិល័យ បន្សំនូវបដិសណ្ឋារកិច្ចខ្មែរដ៏កក់ក្តៅ ជាមួយនឹងបែបបទរចនាទំនើប ដែលសមស្របសម្រាប់ អ្នកដំណើរដែលមានបំណងចង់ទទួលបាននូវបទពិសោធន៍សម្រាកលំហែ នៅក្បែរមាត់សមុទ្រក្នុងក្រុងព្រះសីហនុ។ សណ្ឋាគារ Novotel គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីល្បាញមួយ ក្នុងចំណោមបណ្តាញ Accor ជាប្រតិបត្តិករសណ្ឋាគារឈានមុខគេ បានដាក់ដំណើរការនូវរមណីយដ្ឋានសម្រាកកម្សាន្ដ Novotel Sihanoukville Holiday Resort។...
នៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកភេសជ្ជៈ ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះសម្រាប់យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានភេសជ្ជៈចំនួន ០១កេស ដូចៗគ្នា។ លោកឧត្តមសេនីយ៍ឯក រ័ត្ន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានា ពិនិត្យមើលឡើងវិញ អំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយ នៅលើផ្ទាំងប៉ាណូ តាមទីសាធារណៈ។ គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីគ្រឿងស្រវឹង មួយរយៈពេលចុងក្រោយនេះ បានបង្ហាញអំពីសញ្ញាណមួយដ៏គួរឲ្យព្រួយបារម្ភ ភាគច្រើនបណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសម័យប្រជុំ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួល អាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះ អូសបន្លាយពេលយូរ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី បានថ្លែងអំណរគុណ ដល់អាជ្ញាធរ ពាក់ព័ន្ធដែលបានខិតខំអន្ដរាគមន៍ទាន់ពេលវេលា...
ភ្នំពេញ៖ អស់រយៈពេលជិតមួយទស្សវត្សន៍កន្លងមកនេះ ក្រុមហ៊ុន ORKIDE DEVELOPMENT បានដើរតួនាទីឈានមុខក្នុងការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យសាងសង់ និងលក់លំនៅឋានគ្រប់ប្រភេទដូចជា វីឡាទោល វីឡាភ្លោះ ខុនដូ អគារពាណិជ្ជកម្ម និងដីឡូតិ៍ ជូនដល់ប្រជាជនកម្ពុជា និងវិនិយោគគិនបរទេសផងដែរ។ គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ជាគម្រោងដែលមានទំហំ 200 ហិកតាជាង មានចម្ងាយប្រមាណ 7នាទីពីស្ពានជ្រោយចង្វារ...
បរទេស ៖ កូរ៉េខាងជើងនៅថ្ងៃសុក្រ បានបន្តពង្រីកការបង្កហេតុ ក្នុងការសាកល្បងអាវុធ ដោយការបាញ់មីស៊ីល ចូលទៅក្នុងសមុទ្រ ខណៈដែលមេដឹកនាំគឺលោក គីម ជុងអ៊ុន បានអំពាវនាវ ឱ្យយោធារបស់កូរ៉េខាងជើង បង្កើនការត្រៀមរៀបចំសង្រ្គាម នៅពេលដែលលោក ធ្វើដំណើរទៅកាន់ កន្លែងផលិតនាវា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...