ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល បន្ថែមទៀត ខណៈមេដឹកនាំលោក គីម ជុងអ៊ុន អំពាវនាវឱ្យយោធាត្រៀមខ្លួនធ្វើសង្គ្រាម

xinhua

បរទេស ៖ កូរ៉េខាងជើងនៅថ្ងៃសុក្រ បានបន្តពង្រីកការបង្កហេតុ ក្នុងការសាកល្បងអាវុធ ដោយការបាញ់មីស៊ីល ចូលទៅក្នុងសមុទ្រ ខណៈដែលមេដឹកនាំគឺលោក គីម ជុងអ៊ុន បានអំពាវនាវ ឱ្យយោធារបស់កូរ៉េខាងជើង បង្កើនការត្រៀមរៀបចំសង្រ្គាម នៅពេលដែលលោក ធ្វើដំណើរទៅកាន់ កន្លែងផលិតនាវា។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា យោធាអាមេរិក និងកូរ៉េខាងត្បូង កំពុងវិភាគការបាញ់របស់កូរ៉េខាងជើង ចូលទៅក្នុងសមុទ្រភាគខាងលិចរបស់ខ្លួន។ វាបាននិយាយថា យោធារបស់កូរ៉េខាងត្បូងបានរកឃើញមីស៊ីលជាច្រើនគ្រាប់ ប៉ុន្តែវាមិនបានបញ្ជាក់ ឬ វាយតម្លៃភ្លាមៗអំពីលក្ខណៈនៃមីស៊ីលទាំងនោះ នោះទេ។

ការបាញ់បង្ហោះ ដែលជាការធ្វើតេស្ត មីស៊ីលឆ្លងទ្វីបជុំទី ៤ របស់កូរ៉េខាងជើងក្នុងឆ្នាំ២០២៤ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានរំលឹកឡើងវិញនូវការផ្តោតអារម្មណ៍របស់លោកលើការពង្រឹងកម្លាំងទ័ពជើងទឹក ខណៈដែលលោក បានត្រួតពិនិត្យ គម្រោងកងទ័ពជើងទឹក ដែលមិនបានបញ្ជាក់នៅឯកន្លែង ផលិតកប៉ាល់នៅ Nampho នៅឆ្នេរសមុទ្រភាគខាងលិច។

លោក គីម ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងកងទ័ពជើងទឹកដែលមានអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងអ្វីដែលលោកបានបង្ហាញ ពីការគំរាមកំហែងពីខាងក្រៅដែលបង្កឡើង ដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលបានបង្កើនកិច្ចសហប្រតិបត្តិការ យោធារបស់ពួកគេ ដើម្បីទប់ទល់នឹងអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីល របស់លោក គីម ជុងអ៊ុន៕
ប្រែសម្រួលៈ ណៃ តុលា

To Top