ហ្គាហ្សា ៖ សាក្សី ដែលបានឃើញ ផ្ទាល់ភ្នែកបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានដកខ្លួន ចេញ ពីតំបន់ធំទូលាយ នៅភាគខាងជើងហ្គាហ្សាស្ទ្រីប ជាលើកដំបូងចាប់តាំងពីការ ចាប់ផ្តើមប្រតិបត្តិការជើងគោក ។ វាមិនច្បាស់ទេថា តើការដកទ័ពចេញ ជាអចិន្ត្រៃយ៍ ឬគ្រាន់តែជាការដកទ័ពអ៊ីស្រាអែលឡើងវិញនោះទេ ព្រោះមិនទាន់មានការ អត្ថាធិប្បាយពីកងទ័ព អ៊ីស្រាអែល អំពីវិធានការនេះនៅឡើយទេ។ បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែល...
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វីដេអូផ្សព្វផ្សាយ អំពីរាត្រីសមោសរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយ នៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប អង្គរព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនេះ ក៏បានរៀបចំការសម្តែងFlash Mob ដាក់តាំងបង្ហាញផលិតផល អនុស្សាវរីយ៍ នៃរាត្រីសមោសរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងការសម្តែងលោតម៉ុងសាយជាដើម ដែលបានទាក់ទាញ...
ថ្ងៃទី១ ខែកុម្ភៈ «រាត្រីសមោសរអបអរសាទរឆ្នាំថ្មីចិន២០២៤» នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (ហៅកាត់ CMG ) បានធ្វើសន្និសីទកាសែត ដើម្បីបង្ហាញ ពីខ្លឹមសារកម្មវិធី សម្តែងសិល្បៈនិង ចំណុចទាក់ទាញ នៃគំនិតច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យា ។ ឃ្លីបវីដេអូគំនូរជីវចល ក្រោមចំណងជើង « ទស្សនាកម្មវិធី CMG អបអរទទួលឆ្នាំថ្មីឆ្នាំរោង»...
ភ្នំពេញ៖“រៀនមានជំនាញផ្ទាល់ខ្លួន ប្រសើរជាងដើរស៊ីឈ្នួលគេ” នេះជាពាក្យសម្តីរបស់យុវជនមួយរូប ដែលជាសិក្ខាកាម កំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនឦសាន ស្ថិតក្នុងខេត្តកំពត ។ លោក ធឹង ណារ៉ូ ជាយុវជនមួយរូប ដែលបានបោះបង់ចោលការសិក្សា ដោយសារតែគ្រួសារក្រីក្រ មិនមានលទ្ធភាពសម្រាប់សិក្សាបន្ត។ បច្ចុប្បន្ន ណារ៉ូ បានចូលរួម«កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ...
ភ្នំពេញ៖យុវជនមកពីគ្រួសារក្រីក្រដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់សប្បាយរីករាយ និងពេញចិត្តក្នុងការសិក្សាជំនាញបច្ចេកទេស ហើយខ្លួនរំពឹងថារៀនចប់រយៈពេល៤ខែខាងមុខនឹងអាចមានសមត្ថភាពធ្វើការបាន។ មកពីខេត្តពោធិ៍សាត់ យុវជន ឈុត បញ្ញា ដែលជាសិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកការថែទាំ និងជួសជុលរថយន្ដ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ថា៖«ខ្ញុំរីករាយក្នុងការរៀនជំនាញបច្ចេកទេសនេះ ពីព្រោះការរៀននេះបានអនុវត្តផ្ទាល់ និងមានកម្មវិធីល្អៗក្នុងការបង្រៀនពីសំណាក់គ្រូៗរបស់យើងនៅក្នុងថ្នាក់»។ យុវជនរូបនេះបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរយៈជិតមួយខែមកនេះគឺដំណើរការសិក្សាល្អ គ្រូបង្រៀនមានពន្យល់ក្បោះក្បាយទៅលើមុខវិជ្ជាប្រមុំ ជំនាញទន់ និងការបង្ហាញពីគ្រឿងឡាននានាផងដែរ។ ការរៀនជំនាញកន្លងមក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែលបានយល់ព្រមលើសំណើ បទឈប់បាញ់ដែលនឹងបញ្ឈប់សង្គ្រាម របស់ខ្លួនជាមួយក្រុមហាម៉ាស នេះបើយោងតាមសារព័ត៌មាន Al Jazeera បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តី ក្រសួងការបរទេសកាតា។ ផែនការបទឈប់បាញ់ត្រូវបាន លុបចោលនៅទីក្រុងប៉ារីសកាលពីចុងសប្តាហ៍ ដោយអ្នកការទូតកាតា និងអេហ្ស៊ីបធ្វើការសម្រុះសម្រួលគ្នា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ គណៈប្រតិភូមកពី តំណាងរដ្ឋាភិបាលអ៊ីស្រាអ៊ែលនិងហ្គាហ្សា បានចាកចេញពីរដ្ឋធានីរបស់បារាំង ដោយសន្យាថានឹងសិក្សាសំណើរ...
បរទេស៖ កាសែត CBS News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារ ជាបន្តបន្ទាប់លើបុគ្គល និងគ្រឿងបរិក្ខាររបស់អ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីជាការឆ្លើយតបទៅនឹង ការវាយប្រហារដ៏សាហាវទៅលើ ទាហានអាមេរិកនៅក្នុងប្រទេសហ្ស៊កដានី នាពេលកន្លងមក។ នេះបើយោងតាមសារព័ត៌មាន CBS Newsដដែល បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអនាមិកម្នាក់ ហើយបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់បានប្តេជ្ញាថានឹងវាយបកវិញប្រសិនបើប្រជាជន ឬផលប្រយោជន៍របស់ខ្លួនត្រូវបានគំរាមកំហែង។ គួរឲ្យដឹងដែរថាកងកម្លាំងអាមេរិក...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង ទំនងជានឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីរបស់ពួកគេនៅក្នុងខែឧសភា ឬក្រោយនេះ ដោយទីក្រុងប៉េកាំង តាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពនយោបាយនៅក្នុងប្រទេសជិតខាងទាំងពីរនៅក្នុងប៉ុន្មានខែខាងមុខនេះ។ ប្រភពបានឲ្យដឹងថា ការដឹកនាំរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងតាមដានថាតើនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា អាចរក្សាគោលជំហរនយោបាយរបស់លោកបានដែរឬទេ ខណៈពេលដែលយកចិត្តទុកដាក់លើលទ្ធផលនៃការបោះឆ្នោតសកលនៅកូរ៉េខាងត្បូងក្នុងខែមេសា។ នៅប្រទេសជប៉ុន ការវាយតម្លៃ ការអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើចារកម្ម និងការវាយប្រហារ តាមអ៊ីនធឺណិត ទូទាំងពិភពលោក ហើយបញ្ឈប់ការជេរប្រមាថ ដល់ប្រទេសដទៃទៀត ក្រោមលេសនៃសន្តិសុខតាមអ៊ីនធឺណិត។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទព័ត៌មានជាប្រចាំ ក្នុងការឆ្លើយតបទៅនឹងសំណួរដែលទាក់ទង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ...
យ៉ាំងហ្គោន៖ ក្រុមប្រឆាំង នៃការគ្រប់គ្រងដោយយោធាក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើ “កូដកម្មដោយស្ងាត់ៗ” កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រទេសនេះបានប្រារព្ធរយៈពេល ៣ឆ្នាំចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី ។ ការបង្ហាញការរឹងរូសប្រឆាំងនឹងរបបយោធា ដែលបានឲ្យដឹងកាលពីថ្ងៃមុនថា ខ្លួននឹងបន្តដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦ខែទៀត បន្ទាប់ពីជម្លោះដ៏អូសបន្លាយរវាងយោធា និងក្រុមតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាក្រុមឧទ្ទាមជនជាតិភាគតិច ដោយកម្លាំងប្រឆាំងទទួលបានសន្ទុះចាប់តាំងពីខែតុលា ឆ្នាំមុន។ មានការកាត់បន្ថយចរាចរណ៍ និងមានមនុស្សតិចជាងមុននៅតាមដងផ្លូវនៃទីក្រុងដ៏ធំបំផុត...