ព័ត៌មានជាតិ

វីដេអូផ្សព្វផ្សាយ អំពីរាត្រីសមោសរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយ នៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ

ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វីដេអូផ្សព្វផ្សាយ អំពីរាត្រីសមោសរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយ នៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប អង្គរព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនេះ ក៏បានរៀបចំការសម្តែងFlash Mob ដាក់តាំងបង្ហាញផលិតផល អនុស្សាវរីយ៍ នៃរាត្រីសមោសរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងការសម្តែងលោតម៉ុងសាយជាដើម ដែលបានទាក់ទាញ អ្នកដំណើរអន្តរជាតិ ជាង១រយនាក់ ចូលរួមទស្សនា ។

ក្នុងនាមជាភ្ញៀវកិត្តិយស នៃអគ្គស្ថានីវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ព្រះនាង Jenna Norodom បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដែលបង្ហាញពីផលិតផល អនុស្សាវរីយ៍នៃរាត្រីសមោសរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ទៅកាន់អ្នកដំណើរ ហើយធ្វើការអត្ថាធិប្បាយ ពីវប្បធម៌បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ។ ព្រះនាង Jenna Norodom បានថ្លែងថា បុណ្យចូលឆ្នាំចិនគឺជាបុណ្យដ៏សំខាន់បំផុតរបស់ប្រទេសចិន នាគគឺជានិមិត្តរូបនៃវប្បធម៌ចិន ព្រះនាងពិតជា រីករាយណាស់ ដែលបានធ្វើបទបង្ហាញពីកម្មវិធីរាត្រី សមោសរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជូនចំពោះប្រជាពលរដ្ឋកម្ពុជា ។ ការកសាងអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ បានផ្លាស់ប្ដូរជីវភាព ប្រជាជនក្នុងតំបន់។ ប្រជាជនអាចយល់ដឹងកាន់តែល្អ ចំពោះវប្បធម៌ចិន តាមរយៈសកម្មភាពនេះ ៕
អត្ថបទ ដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top