ព័ត៌មានអន្តរជាតិ

«រាត្រីសមោសរ អបអរសាទរឆ្នាំថ្មីចិន ២០២៤»នៃ CMG បានធ្វើសន្និសីទ កាសែត បង្ហាញពីខ្លឹមសារកម្មវិធី សម្តែងនិងចំណុចទាក់ទាញ នៃគំនិតច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យា

ថ្ងៃទី១ ខែកុម្ភៈ «រាត្រីសមោសរអបអរសាទរឆ្នាំថ្មីចិន២០២៤» នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (ហៅកាត់ CMG ) បានធ្វើសន្និសីទកាសែត ដើម្បីបង្ហាញ ពីខ្លឹមសារកម្មវិធី សម្តែងសិល្បៈនិង ចំណុចទាក់ទាញ នៃគំនិតច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យា ។ ឃ្លីបវីដេអូគំនូរជីវចល ក្រោមចំណងជើង « ទស្សនាកម្មវិធី CMG អបអរទទួលឆ្នាំថ្មីឆ្នាំរោង» បានបង្ហោះផ្សាយជាផ្លូវការ តាមបណ្តាញអ៊ីនធើណេត ។

គួរបញ្ជាក់ថា ការរួមបញ្ចូលគ្នារវាងគំនិត ច្នៃប្រឌិតថ្មីខាងវប្បធម៌ប្រពៃណី ដ៏ល្អផូរផង់និងទម្រង់សិល្បៈទំនើប ជាចំណុចគួរឱ្យកត់សម្គាល់មួយ នៃរាត្រីសមោសរអបអរសាទរ ឆ្នាំថ្មីចិនCMG ឆ្នាំនេះ ។ លោកស្រីChang Shana ដែលមានវ័យ ៩៣ ឆ្នាំ ជាអ្នកជំនាញសិក្សាស្រាវ ជ្រាវសិល្បៈ Dunhuang បានរចនាគំនូរឆ្នាំថ្មី ជាពិសេសដើម្បីជូនពរទស្សនិកជន មានសុខភាពមាំមួន និងសម្រេចអ្វីៗដូចបំណងនៅឆ្នាំថ្មី ។

ឆ្នាំនេះ តាមរយៈកញ្ចក់ទូរទស្សន៍ អេក្រង់អេឡិចត្រូចនិកសាធារណៈនិងទូរស័ព្ទដៃសុទ្ធតែអាចចូលរួមទស្សនាកម្មវិធីរាត្រីសមោសរអបអរឆ្នាំថ្មីចិននៃCMG ។ CMG បានខិតខំលើកកម្ពស់គុណភាពនៃការផលិតកម្មវិធីវីដេអូ UHD ផ្តោតលើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដើម្បីផ្តល់ជូន “ចំណីចក្ខុយប់ដាច់ឆ្នាំ ចាស់ចិន ” ដែលតម្កល់ទុកប្រជាជនជាចម្បង ការសម្តែងនិងបង្ហាញ តាមរយៈបច្ចេកវិទ្យាថ្មីៗ ទៅកាន់ទស្សនិកជន ទូទាំងពិភពលោក។

នៅវេលាម៉ោង ៨ យប់ថ្ងៃទី ៩ ខែកុម្ភៈ ខាងមុខនេះ(តាមម៉ោងប៉េកាំង) «រាត្រីសមោសរអបអរសាទរឆ្នាំថ្មី ចិន២០២៤» នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន (CMG ) នឹងផ្សាយផ្ទាល់តាមពហុវេទិកា។ ទស្សនិកជនពិភពលោក អាចចូលរួមទស្សនាតាមរយៈកម្មវិធី APPឈ្មោះ yangshipin ខណៈអេក្រង់អេឡិចត្រូនិក សាធារណៈចំនួន ៣០០០ ផ្ទាំងក្នុងក្រុងចំនួន ៧០ ក្រុងនៃ៣៤ប្រទេសលើពិភពលោក ក៏នឹងផ្សាយផ្ទាល់និងផ្សព្វផ្សាយ អំពីរាត្រីសមោសរនៃ CMG ផងដែរ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top