ថ្ងៃទី ៣១ ខែមករា ការិយាល័យ នយោបាយ នៃគណៈកម្មាធិកាមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំ ក្រោម អធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ដោយបានពិនិត្យ ពិភាក្សាលើ«បទប្បញ្ញត្តិការងារ ល្បាតត្រួតពិនិត្យ របស់បក្សកុម្មុយនីស្តចិន» និងឯកសារបីច្បាប់ ។ កិច្ចប្រជុំបានគូសបញ្ជាក់ថា...
ខេត្តកំពង់ឆ្នាំង៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរសហការជាមួយក្រុមហ៊ុនឯកជននៅល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នាភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(ក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវ) ។ ក្នុងពិធីបិទក៏មានការអញជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ នៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក បានប្រើប្រាស់សមយុទ្ធរួមគ្នា ដ៏ធំបំផុតមិនធ្លាប់មានកាលពីឆ្នាំមុន ជាមួយប្រទេសអូស្ត្រាលី ដើម្បីបង្កើតឃ្លាំងស្តុកឧបករណ៍ថ្មីនៅក្នុងប្រទេស ដើម្បីត្រៀមសម្រាប់ជម្លោះ ដ៏មានសក្តានុពលរបស់ប្រទេសចិន លើកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិក ដែលបានសម្ភាស...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យ ស្តីពី ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយសម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ និងផ្ដល់តម្លៃដល់វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១ ខែ កុម្ភ: ឆ្នាំ ២០២៤នេះបានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យ និង អន្តរាគមន៍បែងចែកទឹកជូនប្រជាកសិករនៅក្នុងស្រុកកណ្តៀង ដែលកំពុងប្រឈមនូវកង្វះខាតទឹក។ ការចុះពិនិត្យ និង អន្តរាគមន៍បែងចែកទឹកជូនប្រជាកសិករនាពេលនោះមានចំនួន ៦ ឃុំ ដែលមានផ្ទៃដីប្រមាណជាង ៣០០០ ហិចតា នៅក្នុងមូលដ្ឋាន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអបអរសាទរចំពោះថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់រាជរដ្ឋាភិបាលកម្ពុជា រៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Awards 2024)។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។ សូមបញ្ជាក់ថា របៀបវារៈកិច្ចប្រជុំព្រឹកនេះ រួមមាន៖ ១- របាយការណ៍វឌ្ឍនភាពនិងទិសដៅទៅមុខនៃការរៀបចំក្របខ័ណ្ឌតាមដាននិងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ២- សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Ahmad Vahidi បានឲ្យដឹងថា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត មិនគួរអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីភាគីទីបី ដែលមានគោលបំណងបង្អាក់ទំនាក់ទំនងទ្វេភាគីរបស់ពួកគេនោះទេ។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅអ៊ីរ៉ង់ លោក Abdullah bin Saud al-Anzi កាលពីថ្ងៃអង្គារ ខណៈពេលកំពុងពិភាក្សាលម្អិតអំពីស្ថានភាពនៃទំនាក់ទំនងទ្វេភាគី។ លោក...
ភ្នំពេញ៖ សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាលើកឡើងថាពិធីបោះជំរុំលើកទី៧ក្រោមប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព» គឺជាព្រឹត្តការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីការសាមគី្គភាពគ្នា សហការគ្នា ស្រលាញ់គ្នារវាងយុវជន និងយុវជនក្នុងការធ្វើកិច្ចការងារមួយទទួលបានជោគជ័យ។ យុវជន ឡាយ អ៊ីវស៊ូ ដែលជានិស្សិតរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានលើកឡើងថា៖ «ការបោះជំរុំនេះគឺមានសារសំខាន់ណាស់សម្រាប់យុវជនពីព្រោះវាជាកិច្ចការងារមួយដែលទាមទារជាចាំបាច់ការសាមគ្គីគ្នា សហការគ្នា ហើយពួកយើងនៅទីនេះគឺបានរួបរួមគ្នាល្អណាស់ក្នុងពិធីបោះជំរុំឆ្នាំនេះ»។ យុវជនរូបនេះបន្ថែមថាការបោះជំរុំនេះគឺជាការជួបជុំមួយដ៏ធំប្រចាំឆ្នាំដែលមានសិស្សប្រមាណជិត៤ពាន់នាក់បានចូលរួមបោះជំរុំហើយកិច្ចការងារមួយចំនួននៃការបោះជំរុំនេះធ្វើឡើងដោយមានកិច្ចសហការរវាងយុវជន និងយុវជននៅទីនេះផ្ទាល់តែម្តង ដែលកិច្ចការយុវជនទាំងអស់អាចធ្វើវាបានដោយរលូន។ យុវតី មឿន សុហេង ដែលជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាក៏បានលើកឡើងថា ការបោះជំរុំក្រោមប្រធាន...
បរទេស៖ នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីការតែងតាំងតំណែងកាលពីចុងឆ្នាំមុន រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានប្រាប់សមភាគីរុស្ស៊ី លោក Sergey Shoigu ថា កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង គឺជាសសរស្តម្ភនៃការរក្សាសន្តិភាពជុំវិញពិភពលោក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...