តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងកាលពីថ្ងៃចន្ទ បានអង្រួននៅភាគកណ្តាលនៃប្រទេសជប៉ុន ដោយមានការព្រមានអំពីរលកយក្សស៊ូណាមិ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងរបួសជាច្រើននាក់ ដោយមានការដួលរលំផ្ទះ ការដាច់ចរន្តអគ្គិសនី និងចលាចលក្នុងការដឹកជញ្ជូន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកឆ្នាំថ្មី ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) ក្នុងចំណោមគ្រោះរញ្ជួយដីជាបន្តបន្ទាប់ ការរញ្ជួយដ៏ធំរហូតដល់កម្រិតបឋម៧,៦រ៉ិចទ័រ បានកើតឡើងនៅម៉ោង៤និង១០រសៀល...
ពោធិ៍សាត់: លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៤ បានអញ្ជើញចុះសួរសុខទុក និង ចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ចែកជូនគ្រួសារអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងចំនួន ៦២៨ គ្រួសារដែលកំពុងរស់នៅ និង អាស្រ័យផលនៅមជ្ឍមណ្ឌលអភិវឌ្ឍន៍ប៊ុន រ៉ានី សែនជ័យ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប៉ូលិសនៅប្រទេសបារាំង និងអាល្លឺម៉ង់បានធ្វើការចាប់ខ្លួន មនុស្សរាប់រយនាក់នៅថ្ងៃចូលឆ្នាំសកល ខណៈដែលហ្វូងមនុស្សបានដុតរថយន្ត និងបាញ់កាំជ្រួចមកលើមន្ត្រីកងកម្លាំងផងដែរ។ ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរក្នុងប្រទេសទាំងពីរ បានពណ៌នាស្ថានភាព នៅពេលយប់ចូលឆ្នាំកន្លងមនេះ មានស្ថានភាពនិងសន្តិភាពជាងឆ្នាំមុន។ គួរឲ្យដឹងដែរថាអាជ្ញាធរនៅទីក្រុងប៊ែរឡាំង បានដាក់ពង្រាយប៉ូលីសចំនួន ៤៥០០នាក់ ទៅកាន់ដងផ្លូវនៃរដ្ឋធានីអាល្លឺម៉ង់ ខណៈដែលមន្រ្តីចំនួន៩០០០០ នាក់ត្រូវបានដាក់ពង្រាយទូទាំងប្រទេសបារាំង ខណៈដែល៦០០០នាក់ នាក់សម្រាប់តែនៅក្នុងទីក្រុងប៉ារីសប៉ុណ្ណោះ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទណ្ឌកម្មរបស់លោកខាងលិច បានបង្ខំឱ្យប្រទេសនេះផ្តោតសំខាន់ លើការផលិតជាជាងការនាំចេញថាមពល ហើយការផ្លាស់ប្តូរនេះមានអត្ថប្រយោជន៍ នេះបើយោងតាមប្រធានាធិបតីរុស្សីលោក Vladimir Putin បានអះអាងកាលពីថ្ងៃម្សិលមិញ។ លោកប្រធានាធិបតីPutin បានថ្លែងបែបនេះនៅក្នុងអំឡុង ដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យយោធា Vishnevsky ក្នុងទីក្រុងមូស្គូហើយលោកបានបន្តទៀតដែរថា៖ សេដ្ឋកិច្ចរុស្ស៊ីស្ថិតក្នុងស្ថានភាពល្អ និងពង្រីកយ៉ាងឆាប់រហ័ស ទោះបីជាមានសម្ពាធពីទណ្ឌកម្ម របស់លោកខាងលិចក៏ដោយ។ ប្រមុខរដ្ឋរូបនេះបានកត់សម្គាល់ថា ផលិតផលក្នុងស្រុកសរុបឬGDPរបស់ប្រទេសបានកើនឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អង្គការសហប្រជាជាតិបានប្រកាស កាលពីថ្ងៃអាទិត្យម្សិលមិញហើយថា ខ្លួនបានបញ្ចប់ការដកកងកម្លាំង រក្សាសន្តិភាពរបស់ខ្លួនចេញពីប្រទេសម៉ាលី ជាមួយនឹងទាហានចុងក្រោយ ដែលត្រូវចាកចេញត្រឹមថ្ងៃចុងក្រោយ នៃឆ្នាំ២០២៣។ កងទ័ពអន្តរជាតិរបស់ អង្គការសហប្រជាជាតិ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសអាហ្វ្រិក កាលពីមួយទសវត្សរ៍មុន ដើម្បីការពារជនស៊ីវិលប្រឆាំងនឹងក្រុមបំបែកខ្លួន និងក្រុមអ៊ីស្លាមនិយម រួមទាំងក្រុមអាល់កៃដាផងដែរ។ អាជ្ញាធរនៃប្រទេសម៉ាលី បានស្នើសុំការបញ្ចប់បេសកកម្មនៅខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ ដោយលើកឡើងអំពីការបរាជ័យ ក្នុងការធ្វើឱ្យស្ថានការណ៍នៅក្នុងប្រទេស...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយគ្រោះរញ្ជួយ ក្នុងប្រទេសជប៉ុនឡើយ ហើយរាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ តាមរយៈសេចក្ដីថ្លែងការណ៍ព័ត៌មាន បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ ៣ចំណុច អំពីស្ថានភាពពលរដ្ឋខ្មែររស់នៅ ក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦វ៉ិចទ័រ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤...
ភ្នំពេញ៖ លោក តាំង យឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានមានប្រសាសន៍ក្នុងបទសម្ភាសន៍មួយថា វិស័យឧស្សាហកម្ម មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលត្រូវការបន្ថែមធនធានបច្ចេកទេសជាច្រើននាក់ ហើយវិស័យនេះទៀតសោត បានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងនាំកម្ពុជាឈានទៅរកការអភិវឌ្ឍន៍ជឿនលឿន ជាពិសេសទាក់ទាញអ្នកវិនិយោគក្រៅស្រុក។ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាល ជាថ្នាលដ៏សំខាន់ក្នុងការ បណ្តុះបណ្តាលជំនាញដល់យុវជន ដោយបំពាក់ប្រពន្ធ័ឧបករណ៍បច្ចេកវិទ្យាទំនើបៗ បន្ថែមពីនេះ ជាគោលនយោបាយជម្រុញ វិស័យឧស្សាហកម្មមានការរីកចម្រើនខ្ពស់ ស្របតាមទិសដៅរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុន...
ភ្នំពេញ៖ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសចំនួន ៧៩៨ ០៦៩នាក់ បានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលចំនួន ៣៧ ១៩៨ ៩៨៨ដុល្លារ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃ១ មករា ។ សេចក្តីប្រកាសបញ្ជាក់ទៀតថា សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ មានសរុប...
បរទេស៖រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយថា ភាគច្រើន នៃជនជាតិអារ៉ាប់ប៉ាឡេស្ទីន ដែលរស់នៅក្នុងតំបន់ហ្គាហ្សា គួរតែត្រូវបានលើកទឹកចិត្ត ឱ្យធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃទៀត ។ យោងតាមការដកស្រង់ព័ត៌មានដោយ RT លោកបានអះអាងថា វិធានការខ្លាំងគឺត្រូវការដើម្បីធានាសន្តិសុខរបស់អ៊ីស្រាអែល និងបញ្ចៀសការញុះញង់បន្ថែមទៀតរបស់ក្រុមហាម៉ាស ។ លោក Smotrich ដែលជាមេដឹកនាំគណបក្ស Zionism...